Posts tagged as "John Kerry"

អាមេរិក​ចោទ​រ៉ូស្សី ថា​បាន​ផ្ដល់​កាំជ្រួច​ដើម្បី​បាញ់​យន្ដហោះ​ម៉ាឡេស៊ី

អាមេរិក​ចោទ​រ៉ូស្សី ថា​បាន​ផ្ដល់​កាំជ្រួច​ដើម្បី​បាញ់​យន្ដហោះ​ម៉ាឡេស៊ី


យន្ដហោះ របស់ក្រុមហ៊ុនម៉ាឡេស៊ីអ៊ែរឡាញ។ (រូបថត MONOROOM.info/ D.KEO)

ធ្លាក់យន្ដហោះ - ផ្សាយតាមបណ្ដាញទូរទស្សន៍ ស៊ីអ៊ិនអ៊ិន (CNN) ដ៏ល្បី លោក ចន ឃែរី រដ្ឋមន្ត្រីការបរទេស នៃ​សហរដ្ឋអាមេរិក បាននិយាយខ្លាំងៗថា៖ «វាច្បាស់ណាស់ ដែលកាំជ្រួចបាញ់ទម្លាក់យន្ដហោះនោះ ជាប្រភេទកាំជ្រួច ដែលផ្ដល់ដោយប្រទេសរ៉ូស្សី ហើយបានប្រគល់ដល់ដៃរបស់ក្រុមអ្នកបំបែកទឹកដី»។

សហរដ្ឋអាមេរិកនិងប្រទេសជាច្រើន នៅបស្ចឹមលោក បានគិតថាយន្ដហោះស៊ីវិល ដែលដឹកមនុស្ស២៩៨នាក់ ត្រូវ​បាន​បាញ់ទម្លាក់ នៅកំពស់ខ្ពស់ជាង១០គីឡូម៉ែត្រពីដី ដោយកាំជ្រួចប្រដេញបាញ់ចេញពីដី នៅក្នុងតំបន់មួយ​ដែល​គ្រប់គ្រងដោយ ក្រុមអ្នកបំបែកទឹកដីអ៊ុយក្រែន។

លោក ឃែរី [...]

ថៃ៖ អគ្គ​លេខាធិការ អ.ស.ប អំពាវនាវ​ឲ្យ​មាន​រដ្ឋាភិបាល​ស៊ីវិល​ឡើង​វិញ

ថៃ៖ អគ្គ​លេខាធិការ អ.ស.ប អំពាវនាវ​ឲ្យ​មាន​រដ្ឋាភិបាល​ស៊ីវិល​ឡើង​វិញ

ប្រតិកម្មរបស់សហគមន៍អន្តរជាតិ បានធ្លាក់ចុះមកជាបន្តបន្ទាប់។ បន្ទាប់ពីប្រទេសធំៗ មានដូចជាសហរដ្ឋអាមេរិក និងបារាំងជាដើម បានថ្លែងប្រតិកម្មជាបន្តបន្ទាប់ មិនគាំទ្ររដ្ឋប្រហារយោធានៅថៃនេះមក អគ្គលេខាធិការរបស់​អង្គការសហប្រជាជាតិ លោក បាន គី-មូន (Ban Ki-moon) នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ បានសម្ដែងការ​ខ្វាយខ្វល់នៅចំពោះព្រឹត្តិការណ៍នយោបាយ នៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។


កងទ័ពថៃយាមកាមនៅតាមដងផ្លូវ ជាមួយនឹងរបងបន្លាលួស។ (រូបថត AFP)

នយោបាយថៃ - អគ្គលេខាធិការរបស់អង្គការសហប្រជាជាតិ លោក បាន គី-មូន  បានសម្ដែងការ​ព្រួយបារម្ភរបស់​លោក នៅចំពោះ​រដ្ឋប្រហារយោធា នៅប្រទេសថៃ និងទាមទារឲ្យមានរដ្ឋាភិបាលស៊ីវិល [...]

ស៊ីរី៖ ប្រធានាធិបតី​រ៉ុស្សី ដៀល​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ថា​និយាយ​កុហក

ស៊ីរី៖ ប្រធានាធិបតី​រ៉ុស្សី ដៀល​រដ្ឋមន្ត្រី​ការ​បរទេស​អាមេរិក​ថា​និយាយ​កុហក

ប្រធានាធិបតីរ៉ុស្សី លោក វ្លាឌីមៀរ ពូទីន (Vladimir Poutine) បានវាយតម្លៃរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃេរី (John Kerry) ថាបាននិយាយកុហក នៅថ្ងៃពុធទី០៤ខែកញ្ញានេះ ទាក់ទងនឹងសំនុំរឿងវិបត្តិនៅប្រទេសស៊ីរី។


លោក ចន ឃេរី (អង្គុយនៅកណ្ដាល) នៅក្នុងកិច្ចពិភាក្សាដេញដោល ក្នុងរដ្ឋសភាអាមេរិក នៅថ្ងៃទី០៤ខែកញ្ញានេះ។ (រូបថត Reuters)

លោក ពូទីន បានចាត់ទុកថា សម្ដីរបស់លោក ឃែរី ដែលនិយាយថាគ្មានក្រុមអ៊ីស្លាមជ្រុលនិយម នៃបណ្ដាញ​ភេវរនិយម​អាល់កៃដា (Al-Qaïda) ណាមួយ នៅប្រយុទ្ធកៀកស្មារជាមួយ នឹងក្រុមបះបោរនៅស៊ីរីនោះ ជាសម្ដី«កុហក»។

លោកពូទីន ថ្លែងដូច្នេះ នៅចំពោះក្រុមប្រឹក្សាសិទ្ធិមនុស្សរ៉ូស្សី ដោយថែមទាំងបានរំលឹកថា លោកបានតាមដានទស្សនា​នៅតាមកញ្ចក់​ទូរទស្សន៍ [...]

អេហ្សីប៖ បំបែក​បាតុកម្ម​គាំទ្រ​អតីត​​ប្រធានាធិបតី ម៉ូស្សី ឈាម​ហូរ​ជា​«ស្ទឹង» (Pic)

អេហ្សីប៖ បំបែក​បាតុកម្ម​គាំទ្រ​អតីត​​ប្រធានាធិបតី ម៉ូស្សី ឈាម​ហូរ​ជា​«ស្ទឹង» (Pic)

​អាជ្ញាធរ​បាន​ឱ្យ​ដឹងនៅថ្ងៃពុធទី១៤ខែសីហានេះ ថាមាន​មនុស្ស​យ៉ាងហោចណាស់ ២៨០នាក់​ត្រូវ​បាន​សម្លាប់ ក្នុងពេល​ចូលទៅបំបែកហ្វូងបាតុកម្ម នៃក្រុមអ្នកដែលស្និតនឹងអតីតប្រធានាធិបតី មហាមេដ ម៉ូស៊្សី (Mohamed Morsi) ដែលត្រូវ​បានកងទ័ព ធ្វើរដ្ឋប្រហារកាលពីព្រហស្បត្តិទី០៤ខែកក្កដាកន្លងទៅ។


នៅពេលមានការប្រឈមមុខគ្នាខ្លាំង ផ្សែងនិងអណ្ដាតភ្លើងបានឆេះឡើងយ៉ាងខ្មួលខ្មាញ់។ (រូបថត AP Photo/Sabry Khaled)

មាន​មនុស្ស​ជិត ២៨០នាក់​ត្រូវ​បាន​សម្លាប់​នៅ​ថ្ងៃ​ពុធទី១៤ខែសីហានេះ ​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​នៅ​ក្នុង យុទ្ធនាការបំបែក​បាតុកម្មដ៏បង្ហូរឈាម​មួយ ប្រឆាំងនឹងក្រុមបាតុករ​ទាមទារ​ឱ្យ​វិល​ត្រឡប់មកវិញ នូវ​អតីត​ប្រធានាធិបតីអ៊ីស្លាម​និយមរបស់​ពួកគេ លោក មហាមេដ ម៉ូស៊្សី [...]

វិបត្តិឧបទ្វីបកូរ៉េ៖ ព្យុងយ៉ាង​ដាក់​លក្ខខ័ណ្ឌ ចូល​តុ​ចរចា​ជា​មួយ​សេអ៊ូល​និង​វ៉ាស៊ីនតោន

វិបត្តិឧបទ្វីបកូរ៉េ៖ ព្យុងយ៉ាង​ដាក់​លក្ខខ័ណ្ឌ ចូល​តុ​ចរចា​ជា​មួយ​សេអ៊ូល​និង​វ៉ាស៊ីនតោន

កូរ៉េខាងជើងបានបញ្ចូននូវលក្ខខ័ណ្ឌមួយចំនួន មុននឹងខ្លួនចូលទៅជជែកជាមួយនឹងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ដែលក្នុងនោះមានការដកចេញ នូវទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងបញ្ឈប់លែងឲ្យមាន កិច្ចសហប្រតិបត្តិការ​យោធារួមគ្នា រវាងកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក។


ទាហានកូរ៉េខាងជើង កំពុងហ្វឹកហាត់ក្បួនយុទ្ធសាស្ត្រ។

«ប្រសិនជាខ្មាំងសត្រូវ ដែលមានសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ពិតជាចង់ឲ្យមាន នូវកិច្ចពិភាក្សានិងការចរចារ​មែន​នោះ ពួកគេត្រូវចាត់ចែងទទួលយកនូវវិធានការនេះ» នេះជាការប្រកាសជាសាធារណៈ របស់គណកម្មាធិការការពារជាតិ​កូរ៉េខាងជើង។

លក្ខខ័ណ្ឌទាំងនេះ ទំនងជានឹងត្រូវទាត់ចោលដោយទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន ដែលទាមទារអោយកូរ៉េ​ខាង​ជើង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...