អាមេរិកឲ្យកម្ពុជាជាប់លេខគ្រាន់ជាងមុន ស្តីពីការជួញដូរមនុស្សឆ្នាំ២០១៦
សម្រាប់ឆ្នាំ២០១៦នេះ ប្រទេសកម្ពុជា មានចំណាត់ថ្នាក់លេខ២ ដែលជាចំណាត់ថ្នាក់ល្អជាងចំណាត់ថ្នាក់លេខ ២ ក្នុងបញ្ជីតាមដាន ដែលកម្ពុជាទទួលបាន កាលពីឆ្នាំទៅ នៅក្នុងតារាងវាយតម្លៃរដ្ឋាភិបាលនានា នៅជុំវិញពិភពលោក លើការខិតខំរបស់ពួកគេ ក្នុងការប្រយុទ្ធប្រឆាំង នឹងទាសភាពសម័យទំនើប ហៅជាភាសាអង់គ្លេស «Trafficking in Persons (TIP)»។ ចំណាត់ថ្នាក់លេខ២នេះ បានផ្ដល់ជូនទៅដល់ប្រទេសចំនួន៧៨ ដែលរដ្ឋាភិបាលរបស់ប្រទេសទាំងនោះ មិនបានគោរពឲ្យបានពេញលេញ ចំពោះបទដ្ឋានអប្បបរិមា ដូចមានចែងក្នុងច្បាប់ «TVPA» តែកំពុងមានការខិតខំច្រើនគួរសម ដើម្បីគោរពតាមបទដ្ឋានទាំងនោះ ។
តាមសេចក្ដីប្រកាសព័ត៌មានមួយ របស់ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា ចុះថ្ងៃទី០១ ខែកក្កដា [...]