កម្ពុជា៖ កាត់ទោសបារាំងម្នាក់ ជាប់ពន្ធនាគារ៧ឆ្នាំ ពីបទសេពសន្ធវះជាមួយកុមារ
ជនជាតិបារាំងម្នាក់ ដែលរងការឃាត់ខ្លួនជាច្រើនដង ទាំងនៅក្នុងប្រទេសបារាំងនិងនៅបរទេសនោះ ត្រូវបានតុលាការកម្ពុជា កាត់ទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំ កាលពីថ្ងៃអង្គារទី២៧ខែសីហានេះ ពីបទសេពសន្ធវះជាមួយអនិតិជន។
រូបផ្សាយ បង្ហាញពីការអនុវត្តច្បាប់ នៅកម្ពុជា ជុំវិញបទល្មើសសេពកាមជាមួយកុមារ។
លោក ហ្សាក់ ហ្វីលីព អាល់ប៊ែរទីនី (Jacques Philippe Albertini) ជនជាតិបារាំង ដែលបានឃាត់ខ្លួននៅឆ្នាំ២០១២នោះ ត្រូវបានរកឃើញថាមានកំហុស ពីបទមានទំនាក់ទំនងផ្លូវភេទ ជាកុមារាជាច្រើននាក់អាយុ១២ឆ្នាំ នៅក្នុងសំនុំរឿងបីផ្សេងគ្នា រវាងពីឆ្នាំ២០០៩មកទល់នឹងឆ្នាំ២០១២។ ប៉ុន្តែជនជាប់ចោទរូបនេះ នៅតែប្រកែកថាខ្លួនគ្មានទោសពៃរ៍អ្វីទាំងអស់។
ចៅក្រមសាលាដំបូងរាជធានី លោក សេង នាង [...]