Posts tagged as "Expatrié Cambodgien"

អាពាហ៍ពិពាហ៍​ក្លាយ​ជា​ទឹក​ភ្នែក របស់​ស្ត្រី​ខ្មែរ​ជា​មួយ​បុរស​ជាតិ​ចិន

អាពាហ៍ពិពាហ៍​ក្លាយ​ជា​ទឹក​ភ្នែក របស់​ស្ត្រី​ខ្មែរ​ជា​មួយ​បុរស​ជាតិ​ចិន

ទឹកភ្នែកស្ត្រីខ្មែរ នៅតែត្អូញត្អែរមិនឈប់ ពីការជួញដូរមនុស្ស កម្លាំងពលកម្ម និងផ្លូវភេទ ដែលជារឿយៗត្រូវ​បានធ្វើ​ឡើង តាមរូបភាពអាពាហ៍ពិពាហ៍រវាងស្រ្តីខ្មែរ ជាមួយបុរសបរទេស។ ករណីនេះ បានផ្ទុះជាថ្មីទៀត ដោយសារស្ត្រី​បីរូប ដែលបានអះអាងថា ខ្លួនជាជនរងគ្រោះនោះ បានថ្លែងបរិហាជាថ្មី ពីបុរសជាតិចិនជាស្វាមី មានចិត្តអប្រិយ​ទុរយស យកពួកនាងទៅធ្វើបាប យ៉ាងទារុណ។ អ្វីដែលនាងឈឺចាប់ខ្លាំងបំផុតនោះ ពួកនាងត្រូវបានបណ្ដាញបោក​ប្រាស់មួយ ហៅថា«មេខ្យល់» ជាអ្នករៀបចំអាពាហ៍ពិពាហ៍ទាំងនេះឡើយ។


របាយការណ៍ស្ដីអំពីការជួញដូរមនុស្ស កម្លាំងពលកម្ម និងផ្លូវភេទ។ (រូបថត MONOROOM.info/ S. Tith)

ស្ត្រីខ្មែរ - «គេទិញអស់លុយច្រើនណាស់ គេឲ្យធ្វើអី [...]

ការងារ​នៅ​ថៃ នៅ​តែ​ជា​ជម្រើស​«ឈានមុខ» សម្រាប់​ពលករ​ខ្មែរ

ការងារ​នៅ​ថៃ នៅ​តែ​ជា​ជម្រើស​«ឈានមុខ» សម្រាប់​ពលករ​ខ្មែរ

នៅតាម​ច្រកទ្វាអន្តរជាតិប៉ោយប៉ែត ដើមខែកក្កដានេះ មានពលករខ្មែរជាច្រើន ដែលរដ្ឋាភិបាល​យោធាថៃ ​ទើបបញ្ជូន​ត្រឡប់មកស្រុកថ្មីៗនេះ មកតម្រង់ជួរ ដើម្បីសម្រុកចេញទៅធ្វើការនៅប្រទេសថៃយ៉ាងសន្ធិកសន្ធាប់។ នេះបង្ហាញឲ្យ​ឃើញថា រដ្ឋាភិបាលកម្ពុជា ទំនងជានៅតែបរាជ័យ លើការផ្តល់ការងារសម្រាប់ពលករខ្មែរ ធ្វើការក្នុងស្រុក។


ក្រុមពលករ-កម្មករខ្មែរ ដែលត្រូវបានអាជ្ញាធរបញ្ជូនត្រឡប់មកវិញ។ (រូបថត MONOROOM.info/ S. Tith)

ពលករកម្ពុជា - កាលពីថ្ងៃទី០១ ខែកក្កដាម្សិលម៉ិញនេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រេចបញ្ចុះ​តម្លៃចំណាយសម្រាប់ពលករ ក្នុងការបំពេញបែបបទ ទៅធ្វើការនៅប្រទេសថៃដោយស្របច្បាប់ ពី៤៩ ដុល្លាមក​ត្រឹមតែ២០ដុល្លា។ [...]

សៀម ខោក​ហើយមិន​អង្អែល​ក្បាល​ ក្នុង​រឿង​ពលករខ្មែរ

សៀម ខោក​ហើយមិន​អង្អែល​ក្បាល​ ក្នុង​រឿង​ពលករខ្មែរ

រហូតមកដល់ពេលនេះ ប្រទេសកម្ពុជាមិនអាចធ្វើអ្វីបាន ក្រៅពីសហការជាមួយប្រទេសថៃ ដើម្បីសម្រួលឲ្យ​ពលករ​ខ្មែរអាចចេញទៅធ្វើការ នៅប្រទេសថៃវិញដោយស្របច្បាប់នោះឡើយ។ កិច្ចសហការ ដែលធ្វើឡើងក្រោយ​ពី​ពលករ​ខ្មែរមានទាំងស្របច្បាប់ និងមិនស្របច្បាប់ ជាង២សែននាក់ ត្រូវបានរបបយោធាថ្មីថៃចាប់បញ្ជូនត្រឡប់មកកម្ពុជា យ៉ាងតក់ក្រហល់ជាឯកតោភាគី ដោយគ្មានការជូនដំណឹង និងសហការជាមួយភាគីកម្ពុជា ដែលបណ្តាលឲ្យពលករ​ខ្មែរ​ជាច្រើននាក់ស្លាប់ រងរបួស និងបែកបាក់គ្រួសារ។


ពលករកម្ពុជា ដែលត្រូវបានគេដឹកដាក់ក្នុងរថយន្ដទ្រុង បញ្ជូនមកកម្ពុជាវិញ។ (រូបថត សហការី)

សិទ្ធិពលករ - ប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអះអាងថា [...]

កម្ពុជា​ទាមទារ​ឲ្យ​ថៃ​ផ្តល់​សំណង ដល់​គ្រួសារ​ពលករ​ខ្មែរ​ស្លាប់

កម្ពុជា​ទាមទារ​ឲ្យ​ថៃ​ផ្តល់​សំណង ដល់​គ្រួសារ​ពលករ​ខ្មែរ​ស្លាប់

តាមរយៈក្រសួងការបរទេសកម្ពុជា រដ្ឋាភិបាលកម្ពុជាកំពុងធ្វើការទាមទារ ដល់រដ្ឋាភិបាលយោធាថៃ ជួយអន្តរាគមន៍​ចំពោះក្រុមហ៊ុនធានារ៉ាប់រង ត្រូវផ្តល់សំណងសមរម្យ ដល់ក្រុមគ្រួសារពលករខ្មែរ ដែលបានស្លាប់​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ ពេលចាប់បញ្ជូនមកកម្ពុជា។


ពលរដ្ឋកម្ពុជានៅក្នុងឡានទ្រុងគ្មានដំបូល ដឹកចេញពីថៃ។ (រូបថតសហការី)

យុត្តិធម៌ - លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹង នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤ នេះថា រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងការបរទេស និងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ នឹង​ទាមទារឲ្យក្រុមហ៊ុនធានារ៉ាប់រង ផ្តល់សំណងសមរម្យ ដល់ក្រុមគ្រួសារពលករខ្មែរ ដែលបានស្លាប់ [...]

ក្រុម​សកម្មជន តវ៉ា​នៅ​មុខ​ស្ថាន​ទូត​ថៃ រឿង​បញ្ជូន​ពលករ​ខ្មែរ

ក្រុម​សកម្មជន តវ៉ា​នៅ​មុខ​ស្ថាន​ទូត​ថៃ រឿង​បញ្ជូន​ពលករ​ខ្មែរ

យ៉ាងហោចណាស់មានក្រុមសកម្មជនសិទ្ធិមនុស្ស និងដីធ្លីបួនក្រុម ដែលមានអ្នកចូលរួមជាង២០០នាក់ បានឯកភាព​គ្នា ធ្វើបាតុកម្មដោយអហិង្សា នៅមុខស្ថានទូតថៃប្រចាំប្រទេសកម្ពុជា ដើម្បីធ្វើការវ៉ាករណីរបបយោធាថៃ បញ្ជូន​ពលករខ្មែរ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិពួកគេ។


ក្រុមអ្នកតវ៉ា នៅមុខស្ថានទូតថៃ ក្នុងរាជធានីភ្នំពេញ។ (រូបថត ហ្វេសប៊ុក)

សិទ្ធិ - ក្រុមសកម្មជនដីធ្លី និងសិទ្ធិមនុស្ស ចំនួន ៤ រួមមានក្រុមសហគមន៍បឹងកក់ ថ្មគោល ក្រុមបណ្ដាញព្រះសង្ឃ​ឯករាជ្យ និងសមាគមន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៤ នេះ បាននាំគ្នាយកញត្តិ​មកដាក់​ជូនស្ថានទូតថៃ ដែលមានទីតាំងលើ កំណាត់មហាវិថីព្រះនរោត្តម [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...