ខៀវ កាញារីទ្ធ៖ ៧០%ជាយុវជន មិនខ្លាចសង្គ្រាមទេ!
របូតអស់ ជិត៥០០កៅអីឃុំសង្កាត់... ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អណត្តិទី៤នេះ គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចនៅកម្ពុជា តាំងពីច្រើនទសវត្សន៍មកនោះ ហាក់មើលឃើញពីផ្លូវដើរថ្មី ដើម្បីឲ្យគណបក្សអាចបន្តកាន់អំណាច តទៅមុខទៀត! នៅថ្ងៃនេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីព័ត៌មាន និងជាសមាជិកជាន់ខ្ពស់មួយរូប របស់គណបក្សប្រជាជនកម្ពុជា បានស្រង់យកទស្សនៈមួយ របស់ប្រិយមិត្តរបស់លោក ឈ្មោះ «គីម ហ៊ាង» មកសរសេរនៅលើជញ្ជាំងហ្វេសប៊ុករបស់លោក ទាក់ទងនឹងគោលនយោបាយ ដ៏សំខាន់មួយ ដែលគណបក្សគប្បីប្រកាន់យក ជាជាង«ការគម្រាមពីសង្គ្រាម»។
ដំណកស្រង់នោះ មានសេចក្ដីទាំងស្រុងថា៖ «ប្រជាជនយើងមានប្រហែល៧០% កើតក្រោយ ០៧ មករា ១៩៧៩ ហើយអ្វីដែលពួកគាត់ចង់បាន គឺការយកចិត្តទុករបស់ CPP ទៅលើអនាគត និងយុវជន ហើយយុវជនមិនខ្លាចសង្រ្គាមទេ បើកាន់តែគំរាម យុវជនកាន់ផ្គើន តែបើ CPP [...]