ដីកាចៅក្រមបង្គាប់ឲ្យឃុំខ្លួន ហេង លក្ខិណា «មានបញ្ហា»!
តើលោក វ៉ាន់ សែនវិសុទ្ធ ចៅក្រុមស៊ើបសួរ របស់សាលាដំបូងរាជធានីភ្នំពេញ មានភាពប្រញាប់ប្រញាល ក្នុងការសម្រេច ឲ្យដាក់ឃុំពលរដ្ឋម្នាក់ នៅក្នុងពន្ធនាគារ ដល់កម្រិតណាទៅ រហូតដល់ថ្នាក់ មិនត្រួតពិនិត្យឲ្យច្បាស់ ពីដីកាសម្រេច ដែលសរសេេរ និងចុះហត្ថលេខាដោយខ្លួនឯង យ៉ាងដូច្នេះ? គេបន្តឆ្ងល់ទៀតថា តើចៅក្រមស៊ើបសួរមួយទាំងមូល បានអនុវត្តតួនាទីរបស់ខ្លួន ក្នុងការស៊ើបសួរ ឬស៊ើបអង្កេតឬទេ មុននឹងសម្រេចយកពលរដ្ឋ ទៅដាក់ឃុំ?
ចម្ងល់ខាងលើបានផ្ទុះឡើង ចំពោះអ្នកដឹងពីច្បាប់ទម្លាប់មួយចំនួន នៅពេលដែលគេបានអានដីកា បង្គាប់ឲ្យឃុំខ្លួន របស់ចៅក្រមស៊ើបសួរខាងលើ ចុះថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៧ ដែលបានសរសេរខុស (ឬមិនឆ្លុះបញ្ចាំង ពីការស៊ើបសួរត្រឹមត្រូវ) នៅត្រង់កន្លែងកើតហេតុ។ ក្នុងដីកានោះ (ដាក់ជូនអានទាំងស្រុង នៅខាងក្រោម) លោកចៅក្រម ដែលហៅខ្លួនឯងថា «យើង វ៉ាន់ សែនវិសុទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ» [...]