កម្ពុជាជាគ្រូ «ប្រជាធិបតេយ្យ» របស់មីយ៉ាន់ម៉ា ឬភូមា?
លោកហ៊ុន សែនបានឆ្លើយតបទៅ ប្រធានាធិបតីអាមេរិក ក្នុងជំនួបទ្វេរភាគីកាលពីថ្ងៃទី១៩វិច្ឆិកាថា ប្រទេសកម្ពុជាមានការ«គោរពសិទ្ធិមនុស្ស» បើប្រៀបធៀបទៅនឹងប្រទេសជិតខាង។ លោកប្រាក់ សុខុន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងបែបនេះ ក្នុងសន្និសីទកាសែតមួយ នៅក្រោយជំនួបនោះ នាល្ងាចថ្ងៃដដែល។
លោកប្រាក់ សុខុន ក្នុងសន្និសិតកាសែតថ្ងៃទី១៩វិច្ឆិកា ឆ្នាំ២០១២ នៅមជ្ឈមណ្ឌលផ្សព្វផ្សាយ នៃវិមានសន្តិភាព។
រូបថត MONOROOM.info/ Phnom Thom
លោកប្រាក់ សុខុន បានលើកឡើងថា នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន និងលោក អូបាម៉ា ឯកភាពឲ្យក្រុមការងារប្រទេសទាំងពីរ ពិភាក្សាគ្នាឡើងវិញ អំពីបញ្ហាលុបបំណុល ហើយកម្ពុជាស្នើសុំឲ្យ [...]