មរណភាពអៀង សារី៖ សាលាក្ដីធ្វើអោយ«ខកចិត្ត» និងត្រូវពន្លឿនការងាររបស់ខ្លួន
មិនមែនជាដំណឹង ដែលគេមិនបានទន្ទឹងរងចាំនោះទេ! ជាពិសេសស្ថានភាពសុខភាព របស់ជនជាប់ចោទទាំងអស់ បានដាក់ជាសញ្ញាប្រកាសអាសន្ន ដល់សាលាក្ដី តាំងពីពួកគាត់ចាប់ផ្ដើម មានអាការះមិនស្រួល និងបន្ទាប់មកបានចូលទៅស្នាក់ព្យាបាល ជាបន្តបន្ទាប់នៅមន្ទីរពេទ្យមកម្លេះ។ ដូច្នេះហើយ ទើបនៅក្រោយមរណភាពរបស់ អៀង សារី ការអំពាវនាវអោយពន្លឿនការកាត់ទោស បានកើនឡើងយ៉ាងខ្លាំង ទាំងនៅក្នុងមតិជាតិ និងអន្តរជាតិ។
លោកអៀង សារី (រូបកណ្ដាល) ក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។ រូបថតឯកសារ។
នៅថ្ងៃសុក្រនេះ ការអំពាវនាវ ដើម្បីអោយមានដំណើរការ អោយឆាប់រហ័សឡើងវិញ នូវអង្គសវនាការនៃសាលាក្ដីខ្មែរក្រហមនៅភ្នំពេញ មួយថ្ងៃក្រោយមរណភាព របស់ជនជាប់ចោទមួយរូប ក្នុងចំណោមជនជាប់ទាំងបី។ សវនាការដែលបានប្រើប្រាស់ពេលវេលា ច្រើនហួសប្រមាណ [...]