កោះត្រល់៖ រដ្ឋាភិបាលថាទារមកវិញ«មិនបាន» តែអ្នកវិភាគថា«បាន»
ជាថ្មីម្តងទៀតរដ្ឋាភិបាល គ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ថាប្រទេសកម្ពុជា ពិតជាមិនអាចទាមទារកោះត្រល់ ពីប្រទេសវៀតណាមមកវិញបានទេ ហើយអ្វីដែលគណបក្សសង្រ្គោះជាតិលើកឡើង គឺគ្រាន់តែជាឈុតឆាកនយោបាយ ។ តែសម្រាប់អ្នកវិភាគនយោបាយឯករាជ្យ បានថ្លែងថា កម្ពុជាមិនគម្បីថាខ្លួនឯងមិនអាចទាមទារបាន ក្នុងពេលដែលខ្លួនឯង នៅតែមានលទ្ធភាពទាមទារកោះត្រល់ ពីវៀតណាមមកវិញ។
ឆ្នេរនៅលើកោះត្រល់។ (រូបថត ឯកសារ)
អធិបតេយ្យជាតិ - ការបញ្ជាក់ ពីការមិនអាចទាមទារកោះត្រល់បាន ដោយរដ្ឋាភិបាលកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាប្រតិកម្មតបចំពោះគណបក្សសង្រ្គោះជាតិ ម្តងហើយម្តងទៀត អះអាងថា នឹងទាមទារកោះត្រល់មកវិញតាមច្បាប់អន្តរជាតិ ពេលដែលគណបក្សខ្លួន [...]