ហ៊ុន សែន បដិសេធដាច់អហង្ការ ចំពោះការបោះឆ្នោតមុនអាណត្តិ
ដោយសំអាងថាខុសរដ្ឋធម្មនុញ្ញ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៤ នេះបានបដិសេធដាច់អហង្ការ ចំពោះលក្ខខណ្ឌស្នូល របស់គណបក្សសង្រ្គោះជាតិ ដែលទាមទារគណបក្សប្រជាជនកម្ពុជា ឯកភាពការបោះឆ្នោតឡើងវិញមុនបញ្ចប់អាណត្តិ។
លោកហ៊ុន សែន ក្រោយពេលបោះឆ្នោតរួច នៅមណ្ឌលមួយក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីថ្ងៃទី២៨ខែកក្កដា។ (រូបថត Reuters)
នយោបាយ - ក្នុងពិធីសំណេះសំណាលជាមួយយោធិនពិការ លើទឹកដីស្រុកឈូក ខេត្ដកំពត លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានលើកឡើងថាគណបក្សប្រជាជនកម្ពុជា ឯកភាពឲ្យដាក់ស្ថាប័នបោះឆ្នោតចូលក្នុងរដ្ឋធម្មនុញ្ញ ហើយថាបើមានការស្នើសុំ គណបក្សសង្រ្គោះជាតិ ក៏អាចបង្កើតស្ថានីយទូរទស្សន៍ ក្រោមរូបភាពសហការ [...]