Posts tagged as "Hun Sen"

ហ៊ុន សែន ថា មីឆែល អូប៉ាម៉ា មក​«បំផើម»​កូន​ខ្មែរ​នៅ​កម្ពុជា

ហ៊ុន សែន ថា មីឆែល អូប៉ាម៉ា មក​«បំផើម»​កូន​ខ្មែរ​នៅ​កម្ពុជា

បើទោះជា បានលើកសសើរ បេសកកម្ម របស់ស្ត្រីទីមួយអាមេរិកនេះ ថាបានល្អយ៉ាងណាក៏ដោយ តែលោក ហ៊ុន សែន មិនបានទុកឱកាសនេះ ឲ្យកន្លងផុត ក្នុងការសម្ដែងការហួសចិត្ត ចំពោះដំណើរទស្សនកិច្ចរបស់អ្នកកស្រី មីឆែល អូបាម៉ា ដែលបានជ្រើសរើសសិស្ស ក្នុងខេត្តសៀមរាបចំនួន១០នាក់ តែបែរជាបានដាក់បន្ទុកនេះ មកលើលោក​ជា​អ្នក​ឧបត្ថម្ភ​ទៅវិញ។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់ និស្សិត គរុកោសល្យ បរិញ្ញាបត្របូក១ បរិញ្ញាបត្របូក២ នៅវិទ្យាស្ថាន ជាតិអប់រំ នា​ព្រឹក​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥នេះ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងចំអកដាក់អ្នកស្រី មីឆែល អូបាម៉ា ថា៖ «ខ្ញុំស្មានតែអាមេរិក គាត់ឲ្យអាហារូបករណ៍ក្មេងៗ រៀនដល់មហាវិទ្យាល័យ... អត់។ ខ្ញុំខំប្រឹង សង្ឃឹមមាំណាស់។ (…) ខ្ញុំនឹកស្មានថា សហរដ្ឋអាមេរិកហ្នឹង ជួយក្មួយៗ រៀនដល់ចប់មហាវិទ្យាល័យ។ »

ការបញ្ជាក់របស់លោកនាយករដ្ឋមន្រ្តី យ៉ាងដូច្នេះ [...]

នៅ​ពេល​អ្នក​គាំទ្រ​ CPP សុំ​ឲ្យ ហោ ណាំហុង ចេញ​ពី​តំណែង...

នៅ​ពេល​អ្នក​គាំទ្រ​ CPP សុំ​ឲ្យ ហោ ណាំហុង ចេញ​ពី​តំណែង...

នៅកម្ពុជា ក្រៅពីលោក ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីចាស់វស្សា នៅមានមន្ត្រីហែរហមរបស់លោក ជាច្រើនទៀត ​ដែល​កាន់​អំណាច នៅអង្គុយជាប់នឹងកៅអី យ៉ាងយូរប្រហាក់ប្រហែលគ្នា នឹងលោក ហ៊ុន សែន ដែរ។ ក្នុងចំណោម​អ្នក​ទាំង​នោះ គេអាចរាប់​ត្រួសៗ បាន ដូចយ៉ាងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ (កាន់នគរបាល) លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ (កាន់​ទាហាន) លោក សុខ អាន រដ្ឋមន្ត្រីទីស្ដីការគណរដ្ឋមន្ត្រី (កាន់ការងារ របស់​រដ្ឋមន្ត្រី​ទាំង​​អស់) និងជាពិសេស លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេស (កាន់ផ្នែកការទូត)។

អ្នកទាំងប៉ុន្មាននាក់ខាងលើ សុទ្ធសឹងជាមនុស្សជំនិត យ៉ាងស្មោះស្ម័គ្រ របស់លោក ហ៊ុន សែន ក្នុងការក្ដោបក្ដាប់​ក្រសួង​មន្ទីរ​ធំៗ សំខាន់ៗ ឬអាចនិយាយថា ជាចំណុចយុទ្ធសាស្ត្រឈ្នះចាញ់ នៃអំណាចមិនចេះរីងស្ងួត របស់​គណបក្ស​​ប្រជាជនកម្ពុជា។ ប្រសិនជា មនុស្សជំនិតមួយចំនួន ពីក្នុងចំណោមនេះ មិនសូវជាទទួលបាន [...]

សម រង្ស៊ី៖ «វប្បធម៌​សន្ទនា»​ដើម្បី​ដោះ​ស្រាយ​ការ​ចោទ​ប្រកាន់​លើ កឹម សុខា

សម រង្ស៊ី៖ «វប្បធម៌​សន្ទនា»​ដើម្បី​ដោះ​ស្រាយ​ការ​ចោទ​ប្រកាន់​លើ កឹម សុខា

ក្នុងរយៈកាលបីថ្ងៃមកនេះ មានរឿងចម្រូងចម្រាស់ជាច្រើន បានកើតឡើងចំពោះលោក កឹម សុខា ដែលរង​ការ​ចោទ​ប្រកាន់ ពីនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ថាជាមេដឹកនាំ នៃចលនាបដិវត្តពណ៌ ក៏ដូចជាការចោទប្រកាន់ថា បដិវត្តពណ៌នេះ ជាដើមចង នៃការផ្តួលរំលំរដ្ឋាភិបាល ស្របច្បាប់បច្ចុប្បន្ន។ មិនត្រឹមតែចោទប្រកាន់ទេ តែលោក ហ៊ុន សែន ថែមទាំងព្រមាន ចាត់ការដាក់«ខ្នោះ»លោក កឹ សុខា នោះថែមទៀត។

ថ្លែងឡើង ជុំវិញបញ្ហាដ៏រំជើបរំជួល ខាងលើនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានរំលឹកឡើងវិញ ទៅ​កាន់រដ្ឋាភិបាល ក៏ដូចជាមន្រ្តីនៃគណបក្សប្រជាជនកម្ពុជា ពិសេសលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ពាក់ព័ន្ធ​នឹង​ការ​បញ្ចប់វិបត្តនយោបាយ នៅកម្ពុជា នាពេលនេះ ត្រូវបានឯកភាពគ្នាទាំងស្រុងដោយ ស្តែងឡើងតាម «វប្បធម៌សន្ទនា ជាវប្បធម៌សន្តិភាព និងវឌ្ឍនភាព»។

នៅចំពោះអ្នកសារព័ត៌មាន នាវិមានរដ្ឋសភា កាលពីព្រឹកថ្ងៃទី១៩ ខែមីនា [...]

ហ៊ុន សែន បង្ហើប​«ច្រក»​ចាប់ កឹម សុខា តាម​តុលាការ

ហ៊ុន សែន បង្ហើប​«ច្រក»​ចាប់ កឹម សុខា តាម​តុលាការ

នាយករដ្ឋមន្រ្តីបីទសវត្សន៍ លោក ហ៊ុន សែន បានត្រឡប់មកពន្យល់ លើករណីរបស់លោក កឹម សុខា ថា ដូចជាមិន​មាន​ករណី ចៃដន្យមួយ យ៉ាងដូច្នេះទេ ព្រោះក្នុងពេលបាតុកម្មម្តងៗ មហាជនដែលចូលរួមធ្វើបាតុកម្ម បានស្រែក​ជ័យ​ឃោស​ថា«ហ៊ុន សែន អើយចុះចេញទៅៗ»។ ក្នុងន័យនេះ លោកបានបន្ថែមថា ជាចេតនាមយយ របស់លោក កឹម សុខា ចង់និយាយពីការផ្លាស់ប្ដូរ។ ដែលការផ្លាស់ប្ដូរនេះ មានន័យស្មើ នឹងការផ្ដួលរំរដ្ឋាភិបាលហើយ។ នេះជាការ​ថ្លែង​របស់ លោកនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងពីធីប្រគល់ប័ណ្ណជ័យលាភី អាហារូបករណ៍ ដល់និស្សិតសាកលវិទ្យាល័យ​កម្ពុជា។

ក្រៅពីការពន្យល់ន័យ តាមពាក្យខាងលើ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការចោទប្រកាន់ លោក កឹម សុខា នោះ នាព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៥ នេះ លោកនាយករដ្ឋមន្រ្តី ក៏បានបង្ហើបពីគ្រោងការ ដែលរដ្ឋាភិបាល«ប៉ង» នឹង​ចាប់ខ្លួនលោក កឹម សុខា បន្ទាប់ពីមានការប៉ះទង្គិចគ្នាភ្លាមៗ នៅជិតស្ពាននាគ កាលបីថ្ងៃតី១៥ ខែកក្កដា [...]

កឹម សុខា ៖ ដួង​ចិត្ត​ខ្ញុំ​គ្មាន​ចេតនា ផ្តួល​«រំលំ​រដ្ឋាភិបាល»​ឡើយ

កឹម សុខា ៖ ដួង​ចិត្ត​ខ្ញុំ​គ្មាន​ចេតនា ផ្តួល​«រំលំ​រដ្ឋាភិបាល»​ឡើយ

ឆ្លើយតប ទៅនឹងការចោទប្រកាន់ របស់លោក ហ៊ុន សែន និងមន្ត្រីរដ្ឋាភិបាលមួយចំនួននោះ អនុប្រធានទីមួយ នៃ​រដ្ឋសភា​អាណត្តិទីប្រាំ និងជាអនុប្រធាន គណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងតបវិញថា លោកមិនដែល​មាន​ចេតនា ឬដូងចិត្តរបស់លោក មិនដែលគិត និងប្រើប្រាស់នូវពាក្យ «ផ្តួលរំលំរដ្ឋាភិបាល ឬគណបក្ស​កាន់​អំណាច»​នោះ​ទេ ម្យ៉ាងវាក៏ខុស ទៅនឹងគោលការណ៍ របស់គណបក្សដែរ។ លោកបន្តថា លោកបានត្រឹមប្រើប្រាស់ នូវពាក្យថា «ផ្លាស់​ប្តូរ»​ប៉ុណ្ណោះ។ នេះបើតាមកិច្ចសម្ភាសន៍ របស់លោក កឹម សុខា តាមវិទ្យុអាស៊ីសេរី កាលពីយប់ថ្ងៃទី១៨ ខែមីនា ម្សិល​ម៉ិញ​នេះ។

អនុប្រធានគណបក្សសង្គ្រោះជាតិ បានបន្ថែមថា ការប្រើប្រាស់ ពាក្យ«ផ្តួលរំលំរដ្ឋាភិបាល»នេះ ប្រហែលជាចេតនា ឬការ​ស្តាប់ភាសាច្រលំណាមួយ នៃអ្នកសារព័ត៌មាន ហើយយកទៅធ្វើការចុះផ្សាយ ដោយមិនត្រឹមត្រូវ ឬក៏អ្នកធ្វើ​របាយ​ការណ៍ ជូនលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ច្រលំ ដែលយកពាក្យពេចន៍របស់លោក [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...