Posts tagged as "Hun Sen"

សម រង្ស៊ី៖ «ហ៊ុន សែន បាន​ប្ដូរ​ហើយ»

សម រង្ស៊ី៖ «ហ៊ុន សែន បាន​ប្ដូរ​ហើយ»

បើតាមយោបល់របស់លោក តើលោក ហ៊ុន សែន បានប្ដូរហើយ មែនឬទេ? «បាទ! ត្រឹមត្រូវហើយ ខ្ញុំ​គិត​ថាអញ្ចឹង។»

ខាងលើនេះ ជាចម្លើយរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ឆ្លើយតបទៅនឹងការសាកសួរ របស់សារព័ត៌មានបារាំង ដ៏ធំមួយឈ្មោះ Liberation បន្ទាប់ពីលោក បានធ្វើដំណើរ មកដល់ប្រទេសបារាំង កាល​ពីប៉ុន្មានថ្ងៃមុន។ នៅក្នុងឃ្លាបន្ទាប់ នៃចម្លើយនោះ លោក រង្ស៊ី បានបន្តអះអាងថា៖ «នៅក្នុងចិត្តគំនិត​របស់គាត់ លោក ហ៊ុន សែន ចង់បាន​ការផ្លាស់ប្ដូរមួយ។ វ័យដ៏ជ្រេ និងសម្បជញ្ញៈ បានរំលឹកប្រាប់ថា ការក្ដាប់​អំណាចរបស់គាត់ ឈានមកដល់ ដំណាក់កាលចុងក្រោយហើយ។»

ឆ្លើយនឹងសំនួរមួយ ដែលសួរថា តើលោកបានស្ដាយក្រោយឬទេ នឹងរូបថតថតដោយខ្លួនឯង រវាងលោក និង​លោក ហ៊ុន សែន នៅក្នុងអាហារពេលល្ងាចរួមគ្នាមួយ ដែលធ្វើឲ្យអ្នកគាំទ្រលោក បានអាក់អន់ស្រពន់ចិត្ត​នោះ? លោក សម រង្ស៊ី បានបញ្ជាក់ថា៖ «អត់​ស្ដាយក្រោយ [...]

សុខ ប៊ុន ត្រូវ​​ចាប់​ខ្លួន​បាន​សម្រេច ព្រោះ​ខ្លាច​​«ហ្វេសប៊ុក»?

សុខ ប៊ុន ត្រូវ​​ចាប់​ខ្លួន​បាន​សម្រេច ព្រោះ​ខ្លាច​​«ហ្វេសប៊ុក»?

ការបញ្ជាឲ្យតាមចាប់ខ្លួន លោក សុខ ប៊ុន ពីសំណាក់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងការបញ្ជា ពីលោកនាយក​រដ្ឋមន្រ្តី ឲ្យលោក សុខ ប៊ុន មកបង្ហាញខ្លួននោះ ជាការ«ភ័យខ្លាច» និង«ញញើត» នូវព័ត៌មានជាវីដេអូ ដែល​បណ្តាញសង្គមហ្វេសប៊ុក បានផ្សាយចេញទៅ ហើយក្នុងនាមរដ្ឋាភិបាល មិនអាចព្រងើយ មិនដោះស្រាយ​នោះឡើយ។ នេះជាការបញ្ចេញទស្សនៈ របស់មន្ត្រីអ្នកឃ្លាំមើលបញ្ហាសង្គម លោក យ៉ង់ គឹមអេង ថ្លែងក្នុង​កិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ

លោក យ៉ង់ គឹមអេង ដែលជាប្រធានមជ្ឈមណ្ឌល ប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពនោះ បានពន្យល់​ថា៖ «មានការដាក់សម្ពាធ តាមប្រព័ន្ធហ្វេសប៊ុកខ្លាំង។ អំពើហិង្សានោះ ដូចជាព្រៃផ្សៃទៅលើស្រ្តីម្នាក់ ដែល​មិន​គួរ​ឲ្យ​កើត​មាន ដែលជារឿងអសីលធម៌មួយធំ ក្នុងសង្គម និងជាអំពើឧក្រិដ្ឋ ដែលមានភាពសាហាវ និង​ឃោ​ឃៅ។»

កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដ្លែងថា [...]

សុខ ប៊ុន ត្រូវ​នាំ​​មក​​សាលា​​ដំបូង​​រាជធានី ដោយ​​មិន​​ដាក់​ខ្នោះ (vdo)

សុខ ប៊ុន ត្រូវ​នាំ​​មក​​សាលា​​ដំបូង​​រាជធានី ដោយ​​មិន​​ដាក់​ខ្នោះ (vdo)

លោក សុខ ប៊ុន កំពុងស្ថិតក្រោមការសាកសួរ របស់ចៅក្រមសើមសួរ លោក លាង សំណាត់ លើករណីការ​ប្រើ​ហឹង្សាជាក្រុម ទៅលើអតីត ពិធីការិនីទូរទស្សន៍ នាង ឯក សុជាតា ហៅកញ្ញា សាសា។ នេះបើតាមការអះអាង របស់ភ្នាក់ងារឆ្លើយឆ្លងព័ត៌មាន នៃទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ដែលបានប្រចាំការ នៅសាលាដំបូង​រាជធានី​ភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥។

ការនាំខ្លួនលោក សុខ ប៊ុន មកកាន់តុលាការនេះ បានធ្វើឡើង បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពីថ្ងៃទី១៦ ខែកក្កដា បានប្រកាស ឲ្យបុរសអ្នកមានប្រាក់រូបនេះ ចូលខ្លួនមកកាន់តុលាការ និងបញ្ជាឲ្យមាន​ការ​នាំខ្លួនជាបន្ទាន់ ដោយមិនអាចរង់ចាំបានឡើយ។

លោកនាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងនៅពេលនោះថា៖ «ទោះក្មួយស្រី សាសា មិនប្តឹង ក៏ផ្នែករដ្ឋ ផ្នែកតុលាការ ត្រូវតែធ្វើសកម្មភាពដែរ។ (…) បើទោះជាក្មួយស្រី សាសា ធ្វើការសម្រុះសម្រួលជាមួយលោក សុខ ប៊ុន ក៏ផ្លូវ​តុលាការ មិនអនុញ្ញាត [...]

បាយ​ជា​មួយ​គ្នា​លើ​តុ តែ​ធាក់​គ្នា​ក្រោម​តុ រឿង​ព្រំដែន?

បាយ​ជា​មួយ​គ្នា​លើ​តុ តែ​ធាក់​គ្នា​ក្រោម​តុ រឿង​ព្រំដែន?

តើមេដឹកនាំធំៗទាំងពីរ ដែលមិនត្រូវគ្នានេះ ចេះតែយកឈ្នះរៀងៗខ្លួន ឬយ៉ាងណា? តើផែនទីដែលត្រូវ​បាន​រដ្ឋាភិបាល យកមកប្រើប្រាស់ នាពេលកន្លងមក ក្នុងការយកមកកំណត់ព្រំដែន រវាងប្រទេសកម្ពុជា និង​ប្រទេស​ជិតខាង មានការទទួលស្គាល់ ពីអន្តរជាតិឬទេ? សម្រាប់ប្រជាពលរដ្ឋ ដែលជាសាក្សី«រស់» ស្ថិតនៅ​តាមព្រំដែនជាច្រើន សុទ្ធតែបានអះអាងថា ដីស្រែចំការ កេរិ៍្តដូនតារបស់ខ្លួន ត្រូវបានប្រទេសជិតខាង ឈ្លាន​ពានយកជាបន្តបន្ទាប់ រាប់សិបឆ្នាំមកហើយ មិនដែលមានអាជ្ញាធរកម្ពុជាណា អើពើឬដោះស្រាយនោះទេ។

តើមន្ត្រីអាជ្ញាធរថ្នាក់ក្រោម អាចធ្វើអ្វីបាន បើសូម្បីមន្ត្រីជាន់ខ្ពស់ ក៏មានការស្រពិចស្រពិល ក្នុងបញ្ហាព្រំដែន ដែរនោះ? ដូចយ៉ាងរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ជាដើម សុទ្ធតែធ្លាប់បានទទួលស្គាល់ ពីភាពមិន​ច្បាស់​លាស់​នៃព្រំដែន។ លោក ស ខេង បានថ្លែងដូច្នេះ នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយ អំពីបច្ចុប្បន្នភាពការងារ កំណត់​ព្រំដែន ជាមួយប្រទេសវៀតណាម [...]

សាសា-សុខប៊ុន ល្បី​ដល់​អ៊ឺរ៉ុប ព្រោះ​ជា​«រឿង​អាស្រូវ​ជាតិ»

សាសា-សុខប៊ុន ល្បី​ដល់​អ៊ឺរ៉ុប ព្រោះ​ជា​«រឿង​អាស្រូវ​ជាតិ»

បើជ្រុលជាលើកដៃវាយតប់ យាជើងទាត់ធាក់ ឬទាញកាំភ្លើង មកបាញ់ហើយ ត្រូវធ្វើឲ្យល្បី! ហើយបើល្បី ត្រឹម​តែក្នុងស្រុក មិនសូវពូកែទេ ត្រូវឲ្យបរទេសចាប់អារម្មណ៍ផង ទើបហៅថា ចំជាកំពូលអ្នកខ្លាំងមែន។ ហើយ​នេះ ជាអ្វីដែលបានកើតឡើង ចេញពីទង្វើ របស់អ្នកមានប្រាក់ម្នាក់ នៅក្នុងប្រទេសកម្ពុជា ដែលរួមជាមួយ នឹង​អង្គរក្ស​​របស់​ខ្លួន បានទទួលស្គាល់​ពីការវាយតប់ ទាត់ធាក់ បោចសក់ រហូតដល់ទៅសម្រាត អតីតពិធីការិនី​ទូរទស្សន៍​មួយ​រូប ឲ្យរាបដល់ដី ហើយដែលត្រូវបានសារព័ត៌មាន នៅអ៊ឺរ៉ុបខាងលិច យកទៅចុះផ្សាយ​យ៉ាង​ព្រោង​ព្រាត ដោយ​បាន​ធ្វើការវាយតម្លៃ ហេតុការណ៍នេះ ថាជា«រឿងអាស្រូវជាតិ»។

សម្រាប់ប្រទេសបារាំង សារព័ត៌មានមិនតិចជាង១០ទេ ដែលបានដកស្រង់ករណីនេះ ចេញពីអត្ថបទរបស់​ទីភ្នាក់ងារ សារព័ត៌មានបារាំង ហៅកាត់ថា អាអេហ្វប៉េ (AFP) ដើម្បីយកមកចុះផ្សាយ និងធ្វើអត្ថាធិប្បាយ ពាសពេញ និងយ៉ាងព្រោងព្រាត។ ពីក្នុងចំណោមនោះ សារព័ត៌មានល្បីរបស់បារាំង [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...