Posts tagged as "Election"

បក្ស​សង្រ្គោះ​ជាតិ ចង់​ឲ្យ​មាន​ជំនួប​ថ្នាក់​ដឹកនាំ​កំពូល

បក្ស​សង្រ្គោះ​ជាតិ ចង់​ឲ្យ​មាន​ជំនួប​ថ្នាក់​ដឹកនាំ​កំពូល

ជំនួសការផ្អាកការចរចាមួយរយៈ ជាមួយគណបក្សប្រជាជនកម្ពុជា គណបក្សសង្រ្គោះជាតិ​បានទទូច​ ឲ្យមានការ​ជួប​ចរចាកម្រិតថ្នាក់ដឹកនាំកំពូលរវាងគណបក្សសង្រ្គោះជាតិ និងគណបក្សប្រជាជនកម្ពុជា ដើម្បីឲ្យមានការឯកភាពគ្នា​ជាមុនសិន អំពីស្ថាប័នរៀបចំការបោះឆ្នោត និងការកំណត់ពេលវេលាបោះឆ្នោតឡើងវិញ។


គូរបដិបក្ខនយោបាយកម្ពុជាដ៏ធំទាំងពីរ សម រង្ស៊ី (ខាងឆ្វេង) និង ហ៊ុន សែន។ (រូបថត ឯកសារ)

នយោបាយកម្ពុជា - ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ចុះថ្ងៃទី២៤ មីនា គណបក្សសង្រ្គោះជាតិ បានលើឡើងថា តាមរយៈការចរចាកន្លងមកបានបង្ហាញថា តំណាងខាងគណបក្សប្រជាជនកម្ពុជា គ្នានឆន្ទៈពិតប្រាកដ ដាក់គោល​ការណ៍អាទិភាព ទៅក្នុងក្របខ័ណ្ឌកំណែទម្រង់ការបោះឆ្នោតនោះទេ។ ដូច្នេះ [...]

«ដាក់​គ.ជ.ប ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ» គ្រាន់​ជា​ក្ដីសុបិន្តប៉ុណ្ណោះ?

«ដាក់​គ.ជ.ប ទៅ​ជា​ស្ថាប័ន​ធម្មនុញ្ញ» គ្រាន់​ជា​ក្ដីសុបិន្តប៉ុណ្ណោះ?

បើទោះជាការចរចា របស់គណៈកម្មការចម្រុះកែទម្រង់ការបោះឆ្នោត បានឯកភាពគ្នាលើក្របខ័ណ្ឌ កែទម្រង់​ការ​បោះឆ្នោតជាបន្តបន្ទាប់ក៏ដោយ ក៏ការចរចាក្នុងពេលចុងក្រោយនេះ បានបង្ហាញថាការខ្វែងគំនិតគ្នាជាថ្មី បានកើត​ឡើងជាថ្មីទៀត ដោយសារតែគណៈបក្សសង្រ្គោះជាតិ នៅតែទាមទារដាក់ស្ថាប័នបោះឆ្នោតទៅក្នុងរដ្ឋធម្មនុញ្ញ តែ​ការស្នើសុំនេះ ត្រូវបានគណបក្សប្រជាជនកម្ពុជា បន្តបដិសេធយ៉ាងម៉ឺងម៉ាត់។ តើការ«ដាក់ស្ថាប័ន​បោះឆ្នោតទៅក្នុង​រដ្ឋធម្មនុញ្ញ» ដែលជាការលើកឡើងរបស់គណបក្សសង្គ្រោះជាតិនេះ គ្រាន់តែជាក្ដីសុបិន្តប៉ុណ្ណោះឬ?


ជំនួបរវាងគណបក្សទាំងពីរ កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ នៅវិមានព្រឹទ្ធសភា។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - [...]

មតិ​រិះ​គន់ ជំនួប​ទី​បួន​នៃ​បក្ស​ទាំង​ពីរ ថា​ដើម្បី​ចំណេញ​ខាង​នយោបាយ

មតិ​រិះ​គន់ ជំនួប​ទី​បួន​នៃ​បក្ស​ទាំង​ពីរ ថា​ដើម្បី​ចំណេញ​ខាង​នយោបាយ

ការសម្រុះសម្រួលផ្នែកនយោបាយ នៃកិច្ចប្រជុំថ្នាក់បច្ចេកទេសរវាង គណបក្សជាប់ឆ្នោតទាំងពីរ ត្រូវបានមតិ​ទូទៅ​​សន្មតថា ជាវប្បធម៌ស្វែងរកចំណេញក្នុងការ«បកស្រាយ» ផ្នែកនយោបាយ និងជាទំនៀមទំលាប់តែងតែកើត​មាន​នោះ គឺការប្រជុំសម្ងាត់ (បិទទ្វា) ជាបន្តបន្ទាប់។ ក្នុងថ្ងៃទី២៤ ខែមីនានេះ ជំនួបបច្ចេកទេសរវាងគណបក្ស​​ជាប់ឆ្នោត​ទាំងពីរ បានសម្រេចទៅតាមគោលការណ៍មួយចំនួន នៅក្នុងវិមានព្រឹទ្ធិសភា។


ក្រុមការងារគណបក្សប្រជាជនកម្ពុជា ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០១៤។ (រូបថត MONOROOM.info/ O. Vary)

នយោបាយកម្ពុជា - អនុប្រធានផ្នែកស៊ើបអង្កេត នៃអង្គការការពារសិទ្ធិមនុស្សអាដហុកលោក ចាន់ សុវ៉េត ក្នុងកិច្ច​សម្ភាសជាមួយទស្សនាវដ្តី

កឹម សុខា៖ បក្ស​សង្រ្គោះ​ជាតិ នៅ​តែ​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើង​វិញ

កឹម សុខា៖ បក្ស​សង្រ្គោះ​ជាតិ នៅ​តែ​ទាមទារ​ឲ្យ​បោះឆ្នោត​ឡើង​វិញ

ជាថ្មីម្តងទៀត អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានអះអាងថា បើទោះជាគណបក្សសង្រ្គោះជាតិ កំពុងចរចាលើការកែទម្រង់ការបោះឆ្នោត ជាមួយគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏គណបក្សសង្រ្គោះជាតិ នៅ​រក្សាគោលជំហរដដែល ចំពោះការទាមទារកន្លងមក។


លោក កឹម សុខា ក្នុងមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិរបស់លោក ថ្ងៃទី១៥ខែធ្នូឆ្នាំ២០១៣។ (រូបថត គណបក្ស)

នយោបាយកម្ពុជា - តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី១៩ មីនា លោក កឹម សុខា អនុប្រធាន​គណបក្សសង្រ្គោះជាតិ បានបញ្ជាក់ថា៖ «គណបក្សសង្គ្រោះជាតិ នៅតែរក្សាគោលជំហររឹងមាំជានិច្ច ទី១. ទាមទារ​ឲ្យស៊ើបអង្កេតភាពមិនប្រក្រតីនៃការបោះឆ្នោត ទី២. ទាមទារបោះឆ្នោតឡើងវិញ ទី៣. ទាមទារឲ្យមាន​ការកែទម្រង់​ការបោះឆ្នោត»។

[...]
កឹម សុខា ថា គ.ជ.ប ជា​«មេរោគ»​នាំ​ឲ្យ​គាំង​នយោបាយ

កឹម សុខា ថា គ.ជ.ប ជា​«មេរោគ»​នាំ​ឲ្យ​គាំង​នយោបាយ

អនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានអះអាងថាគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប ជាមូលហេតុចម្បង នាំឲ្យមានភាពជាប់គាំងនយោបាយក្រោយការបោះឆ្នោត ហើយចាំចាច់ត្រូវតែ​ដោះស្រាយ​បញ្ហា​នេះឲ្យបាន។


លោក កឹម សុខា (ខាងឆ្វេង) និងលោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ។ (រូបថត MONOROOM.infO/ O. Vary)

នយោបាយកម្ពុជា - ក្នុងកិច្ចសម្ភាសជាមួយវិទ្យុអាស៊ីសេរី យប់ថ្ងៃទី១៤ ខែមីនា អនុប្រធាន​គណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានបញ្ជាក់បែបប្រៀបធៀបថា៖ «ដូចមនុស្សញ្ចឹង បើយើងចេះតែដាក់ថ្នាំផ្តេសផ្តាស់ ហើយអត់​ពិនិត្យរកមេរោគ ដាក់ថ្នាំអត់ត្រូវទេ។ អញ្ចឹងមេរោគនាំឲ្យគាំងនយោបាយ គឺមកពី គ.ជ.ប ដែលបោះឆ្នោតមិន​ត្រឹមត្រូវ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...