ជប៉ុនប្រតិកម្មនឹងការបោះឆ្នោតជាតិ «ដ៏ខកចិត្ត» នៅកម្ពុជា
ប្រទេសជប៉ុន ដែលជាម្ចាស់ជំនួយដ៏សំខាន់មួយ និងដែលបានរក្សាភាពស្ងៀមស្ងាត់របស់ខ្លួន សឹងតែពេលមួយរដូវកាលបោះឆ្នោត នៅក្នុងប្រទេសកម្ពុជា បានសម្រេចបង្ហាញជំហរ តាមរយៈរដ្ឋមន្ត្រីការបរទេសជប៉ុន លោក តារ៉ូ កូណូ (Taro Kono) ហៅការបោះឆ្នោតជាតិ កាលពីថ្ងៃទី២៩ ខែកក្កដា ចុងសប្ដាហ៍មុន នៅកម្ពុជា ថាជាការ«ខកចិត្ត» និងជាការ «ព្រួយបារម្ភ»។
លោក តារ៉ូ កូណូ បានថ្លែងដូច្នេះ នៅក្នុងជំនួបដោយឡែក ជាមួយសមភាគីរបស់លោក គឺលោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅក្នុងកិច្ចប្រជុំមួយ ក្នុងប្រទេសសិង្ហបូរី កាលពីថ្ងៃសៅរ៍ម្សិលម៉ិញ ៦ថ្ងៃបន្ទាប់ពីការបោះឆ្នោតជាតិ នៅកម្ពុជាដ៏ចម្រូងចម្រាស ដែលប្រទេសប្រជាធិបតេយ្យធំៗក្នុងលោក សំដែងពីក្ដីមន្ទិលជាខ្លាំង ពីសុច្ចរិតភាព និងភាពទទួលយកបាន នៃការបោះឆ្នោតនេះ។
រដ្ឋមន្ត្រីការបរទេសជប៉ុន ត្រូវបានស្រង់សំដី ដោយបណ្ដាញទូរទស្សន៍សាធារណៈជប៉ុន «