«រូបក្នុងគំនូរនេះ កាន់តែអាក្រក់...» សំណើចខ្លីៗ
រូបជំនួស បង្ហាញពីប្រធានាធិបតីបារាំង (ពាក់អាវធំ) លោក អេម៉ានុយអែល ម៉ាក្រុង កំពុងណែនាំរូបភាព «la Joconde» ទៅកាន់មេដឹកនាំអារ៉ាប់។ (រូបត្លុករបស់ Placide)
Loading...
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១១ សីហា ២០១៨
- កែប្រែចុងក្រោយ: August 12, 2018
- ប្រធានបទ: រឿងខ្លី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសម្នាក់កំពុងទស្សនា រូបគំនូរជាច្រើន នៅក្នុងសារមន្ទីរមួយ។ ដើរមើលមួយសន្ទុះ បុរសរូបនេះបានងាក ទៅរកមគ្គុទ្ទេសក៍សារមន្ទីរ រួចឧទានឡើងថា៖
- រូបនៅក្នុងគំនូរនេះ អាក្រក់ណាស់! លោកច្បាស់ជាគិត ដូចខ្ញុំហើយ...
- អឺ... បាទ! នេះជាស្នាដៃរបស់វិចិត្រករ ជំនាន់មុនវិចិត្រករដៃឯក ញឹក ឌឹម។
ដើរទៅមុខបានឆ្ងាយបន្តិច បុរសងាកមកមគ្គុទ្ទេសក៍សារជាថ្មី ដោយផ្ទុះសំដីខ្លាំងជាងមុនថា៖
- ចំណែករូបនៅក្នុងគំនូរនេះ កាន់តែអាក្រក់លែងនិយាយ។ លោកច្បាស់ជាគិត ដូចខ្ញុំទៀតហើយ...
- អឺ... បាទ! វាមិនមែនជាគំនូរទេ តែជាកញ្ចក់មួយផ្ទាំង!!!