គ្រូពេទ្យ និងអ្នកជំងឺ (វគ្គទី៣)
Loading...
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: April 19, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រោយពីបើកមាត់ អោយគ្រូពេទ្យធ្មេញពិនិត្យ ស្រាប់តែគ្រូពេទ្យឧទានឡើង៖
- ណ្នេះ ខ្ញុំអោយ១០០រៀល ហើយទៅទិញអំពៅស៊ាំងនៅមុខមន្ទីពេទ្យ ញ៉ាំសិន ហើយចាំមកវិញ។
មួយសន្ទុះក្រោយមក អ្នកជំងឺត្រឡប់មកវិញ ហើយបើកមាត់អោយ គ្រូពេទ្យធ្មេញជាលើកទីពីរ។ គ្រូពេទ្យងាកមកឃើញ ក៏ឧទានឡើងម្ដងទៀត៖
- ស្លាប់ខ្ញុំហើយ ខ្ញុំអោយ១០០រៀលទៅទិញអំពៅស៊ាំងញ៉ាំ ហើយប្អូនឯងទៅទិញអ្វីញ៉ាំវិញនឹង ?
- អំពៅ ញ៉ាំបានតែទឹក លេបកាកម៉េចនឹងបាន ហើយអង្កាលណានឹងឆ្អែត ? ខ្ញុំឃើញដំឡូងគេលក់នៅក្បែរនោះដែរ ក៏ទិញញ៉ាំទៅ វាបានឆ្អែតជាង ...
- ឱ ពុទ្ធោ ...!!!