ហ៊ុន សែន ប្រកាស​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ទី៦ មុន​កាល​កំណត់

នាយករដ្ឋមន្ត្រីផុតអាណត្តិកម្ពុជា លោក ហ៊ុន សែន បានប្រកាស ក្នុងព្រឺក​ថ្ងៃពុធ ទី០៨ ខែសីហា​នេះ ថារដ្ឋាភិបាលអាណត្តិទី៦ នឹងត្រូវ​បង្កើតឡើង ​នៅមុន​ពេល​កំណត់ គឺនៅ​ថ្ងៃព្រហស្បត្តិ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០១៨។ កាលពីលើកមុន លោក ហ៊ុន សែន ថ្លែងថា ការប្រជុំរដ្ឋសភានីតិកាលថ្មី នឹងត្រូវធ្វើនៅថ្ងៃទី១៩ ខែកញ្ញា។
ហ៊ុន សែន ប្រកាស​បង្កើត​រដ្ឋាភិបាល​អាណត្តិ​ទី៦ មុន​កាល​កំណត់
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិ និងជាប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ សីហា ២០១៨
  • កែប្រែចុងក្រោយ: August 08, 2018
  • ប្រធានបទ: នយោបាយ​​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋាភិបាលអាណត្តិថ្មី នឹងត្រូវបង្កើត នៅថ្ងៃទី៦ ខែកញ្ញា ពោលគឺ១៤ថ្ងៃ មុនកាលកំណត់។ នេះ បើតាមការប្រកាស របស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីផុតអាណត្តិ និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុង​ជំនួប​ជាមួយ នឹង​កម្មករ​ប្រមាណ​ជា​ជិត ២ម៉ឺន​នាក់ ក្នុង​ខេត្ត​កំពង់ស្ពឺ ក្នុងព្រឹកថ្ងៃពុធ ទី៨ ខែសីហានេះ។

លោក ហ៊ុន សែន បានថ្លែងឲ្យដឹងថា លោក​បាន​ចូលគាល់​ព្រះមហាក្សត្រ កាលពីម្សិលម៉ិញ ដើម្បីទូលថ្វាយ អំពីស្ថានភាពនយោបាយ និងដើម្បី​សុំព្រះរាជទាន ​ពី​ព្រះអង្គ​ទៅលើ​ការកែប្រែ​លក្ខខណ្ឌ នូវ​កាលបរិច្ឆេទ ​ស្ដីពី​ការកោះប្រជុំ​សភា និងការបង្កើតរដ្ឋាភិបាលថ្មី ។

លោកបន្តថា៖ «កាល​មុននេះ យើង​បានគ្រោង​ទុក​ថា ​ការប្រជុំ​សភា​លើកដំបូង ​ធ្វើ​នៅ​ព្រឹក​ថ្ងៃទី១៩ ខែកញ្ញា ​ល្ងាច​ថ្ងៃទី១៩ កញ្ញា ​ចូល​ស្បថ​កាន់តំណែង​។ ព្រឹក​ថ្ងៃទី២០កញ្ញា ​បង្កើត​រដ្ឋាភិបាល​ថ្មី​ ហើយ​ល្ងាច​ថ្ងៃទី២០ ចូល​ស្បថ​កាន់តំណែង។​ ហើយ​នៅ​ព្រឹក​ថ្ងៃទី២១កញ្ញា បើក​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​ នីតិកាល​ទី៦។»។​

បុរសខ្លាំងកម្ពុជា បានបញ្ជាក់ថា ប៉ុន្តែ​បន្ទាប់ពី​មានការ​ជួបពិភាក្សា ​ជាមួយនឹង​ប្រធាន​​ក្រុមប្រឹក្សាធម្មនុញ្ញ​​រួចមក ​គឺ​ការផ្លាស់ប្ដូរ ​នៃការរៀបចំរដ្ឋសភាជាតិ និងរដ្ឋាភិបាលអាណត្តិថ្មី គ្រោងនឹងធ្វើឡើង តាមកាលបរិច្ឆេទដូចខាងក្រោម៖​

១) នៅព្រឹកថ្ងែពុធ ទី០៥ ខែកញ្ញា ឆ្នាំ២០១៨ នឺងកោះប្រជុំសភាលើកដំបូង ក្រោមព្រះរាជធិបតីដ៏ខ្ពង់ខ្ពស់របស់ ព្រះករុណា ព្រះបាទ​សម្តេច​ព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បន្ទាប់មក បេក្ខភាពតំណាងរាស្ត្រទាំងអស់ នឹងចូលស្បថចូលកាន់តំណែងសភា នៅល្ងាចថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៨ ។

២) នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី០៦ ខែកញ្ញា ឆ្នាំ២០១៨ គឺថ្ងៃបង្កើត នូវក្បាលម៉ាស៊ីនរដ្ឋសភា និងរដ្ឋាភិបាលថ្មី។ ហើយនៅល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ គឺរដ្ឋាភិបាលថ្មី នឹងស្បថចូលកាន់តំណែង ជាផ្លូវការ ។

៣) នៅព្រឹកថ្ងៃសុក្រ ទី០៧ ខែកញ្ញា ឆ្នាំ២០១៨ គឺគណៈរដ្ឋមន្ត្រី​នៃរដ្ឋាភិបាល ​នីតិកាល​ទី៦ នឹងចាប់ផ្តើមបើកកិច្ចប្រជុំ​ជាផ្លូវការ លើកដំបូងរបស់ខ្លួន ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...