ឌុយតែតេ រង​ការ​រិះគន់​ថា​«ឈ្លើយ» ក្នុង​ជំនួប​ជាមួយ​ព្រះ​រាជា

ការរិះគន់ បានរីកសុះសាយឡើង បន្ទាប់ពីរូបថតនៃសវនាការ រវាងប្រធានាធិបតីហ្វីលីពីន និង​ព្រះ​មហាក្សត្រ​ខ្មែរ ត្រូវ​បាន​យក​មក​បង្ហោះ នៅលើបណ្ដាញសង្គម។ នោះ គឺការស្លៀកពាក់ របស់លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) ដែល​មាន​លក្ខណៈធម្មតា«ជ្រុល» សម្រាប់​សាធារណៈមតិ​ខ្មែរ​មួយចំនួន តែមានលក្ខណៈ «ឈ្លើយ» សម្រាប់​សាធារណៈមតិ​ខ្មែរ​​ផ្សេងទៀត នៅចំពោះ​​ព្រះ​ភ័ក្រ​នៃ​​ព្រះមហាក្សត្រខ្មែរ ដែលបាន​ទ្រង់​ព្រះ​កាយ ដោយអាវធំចងក្រវ៉ាត់ក យ៉ាងសមសួន ក្នុងការទទួល​ធ្វើព្រះរាជសវនាការ ជាមួយប្រមុខរដ្ឋ នៃប្រទេស​ជា​មិត្ត​មួយ​រូប។
ឌុយតែតេ រង​ការ​រិះគន់​ថា​«ឈ្លើយ» ក្នុង​ជំនួប​ជាមួយ​ព្រះ​រាជា
រូបកណ្ដាលពីឆ្វេងទៅស្ដាំ៖ លោក រ៉ូឌ្រីចូ ឌុយតែតេ ប្រធានាធិបតីហ្វីលីពីន និងព្រះបាទ នរោត្ដម សីហមុនី ព្រះ​មហាក្សត្រកម្ពុជា។ (រូបថតលើហ្វេសប៊ុក)
Loading...
  • ដោយ: ដារី ([email protected]) - ភ្នំពេញ ថ្ងៃទី១៥ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 16, 2016
  • ប្រធានបទ: ការទូត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សម្លៀកបំពាក់សមញ្ញ របស់ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ (Rodrigo Duterte) នៅក្នុង​ការ​ចូល​ធ្វើ​ព្រះរាជសវនាការ ជាមួយព្រះមហាក្សត្រកម្ពុជា មិនទទួលបានការនិយម ឬការយល់ព្រម ពី​សំណាក់​បណ្ដា​ជន​កម្ពុជាទាំងស្រុង​នោះឡើយ។ ក្នុងព្រះរាជសវនាការនោះ លោក ឌុយតែតេ មិនបានពាក់អាវធំ ចង​ក្រវ៉ាត់ក ឲ្យ​បាន​សមសួន ទៅនឹង​សម្លៀកបំពាក់​«ការទូត» ដូចដែលអ្នកផងធ្លាប់ឃើញនោះទេ។ តែលោក​ប្រធានាធិបតី​ហ្វីលីពីន បាន​ត្រឹម​តែ​ពាក់អាវស៊ឺម៊ី ពណ៌សដៃវែង និងថែមទាំងមូរចុងដៃនោះផង។

សម្លៀកបំពាក់នេះ ត្រូវបានសាធារណមតិខ្មែរមួយចំនួន រិះគន់ថា មានលក្ខណៈសមញ្ញ«ជ្រុល» និងខ្លះទៀត បាន​និយាយចូលជ្រៅ ថាលោក ឌុយតែតេ មានកាយវិការ​«ឈ្លើយ» នៅចំពោះព្រះភ័ក្រ របស់​ព្រះ​មហាក្សត្រ​កម្ពុជា។ ក្រុមអ្នករិះគន់ខ្មែរ ចំពោះសម្លៀកបំពាក់របស់លោក ឌុយតែតេ ភាគច្រើនមាននិន្នាការ មកពី​គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ និងមកពីគណបក្សសង្គ្រោះជាតិ។

» ខាងក្រោមនេះ ជាការរិះគន់ របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ និង​លោក ស៊ន តារា សកម្មជនមកពី​គណបក្សសង្គ្រោះជាតិ៖

» ប៉ុន្តែការរិះគន់ របស់លោកទាំងពីរខាងលើ រមែងអី​នឹង​ទទួល​ការឆ្លើយតបមកវិញ ពីអ្នកដទៃទៀត៖

ក្រោយមក លោក ស៊ន តារា បានត្រឡប់ មកទទួលស្គាល់មកវិញថា សម្លៀកបំពាក់របស់លោក រ៉ូឌ្រីចូ ឌុយតែតេ អាចជាការស្លៀកពាក់បែបប្រពៃណី របស់ប្រទេសហ្វីលីពីន។

សម្លៀកបំពាក់ប្រពៃណី របស់មេដឹកនាំហ្វីលីពីន ឬជាសម្លៀកបំពាក់​សម្រាប់តែប្រទេសតូចៗ?

ចាប់តាំងពីបានឈ្នះឆ្នោត ក្លាយជាប្រធានាធិបតីរបស់កោះហ្វីលីពីន លោក រ៉ូឌ្រីចូ ឌុយតែតេ បានបង្ក​ឲ្យ​មាន​ចំណាប់​អារម្មណ៍ជាទូទៅ មកលើរូបលោកយ៉ាងខ្លាំង តាមរយៈពាក្យសម្ដី កាយវិការ និងតាមរយៈ​ប្រតិបត្តិការ​កណ្ដាប់ដៃដែក ប្រឆាំងបណ្ដាញ​ជួញដូរគ្រឿងញៀន នៅក្នុងប្រទេស។ ចំពោះសម្លៀកបំពាក់របស់លោក នៅ​ក្នុង​អំឡុងពេល ធ្វើទស្សនកិច្ចផ្លូវរដ្ឋនៅឯបរទេស គេក៏បានឃើញលោក ស្លៀកសម្លៀកបំពាក់ដូច​ខាង​លើ​ដែរ នៅពេលលោកទៅធ្វើទស្សនកិច្ច នៅប្រទេសវៀតណាម។ តែផ្ទុយទៅវិញ នៅចំពោះ​ប្រធានាធិបតី​ចិន រ៉ូស្ស៊ី និង​នាយក​រដ្ឋមន្ត្រី​ជប៉ុន ដែលសុទ្ធសឹងជាមេដឹកនាំ នៃប្រទេសមហាអំណាចនោះវិញ លោក ឌុយតែតេ បាន​ស្លៀកពាក់​អាវធំ និងចងក្រវ៉ាត់ក យ៉ាងសមសួន៕

» សូមចុចទៅទំព័របន្ទាប់ ដើម្បីទស្សនារូបភាពមួយចំនួន របស់លោក រ៉ូឌ្រីចូ ឌុយតែតេ នៅក្នុងអំឡុង​ពេលធ្វើ​ទស្សនកិច្ច នៅឯបរទេស។

    Pages:
  • 1
  • 2
  • »
Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...