អ៊ឺរ៉ូ២០១៦៖ រ៉ូមានី ងើប​មក​ទប់ ស្វីស ដោយ​ពិន្ទុ​ស្មើ ១-១

បន្ទាប់ត្រូវបានបារាំង​យកឈ្នះ នៅក្នុងការប្រកួតដំបូងគេ នៃព្រឹត្តិការណ៍«អ៊ឺរ៉ូ២០១៦»នោះរួច ក្រុម​ជម្រើស​ជាតិ​រ៉ូមានី បាន​ងើប​ត្រឡប់​មក​វិញ នា​ល្ងាច​ថ្ងៃ​ពុធ​ទី១៥ ខែមិថុនា នៅក្នុង​ជំនួប​ជាមួយ​ក្រុមស្វីស ដោយ​យក​ស្មើ​ជា​មួយ​ក្រុម​នេះ ក្នុង​ពិន្ទុ​មួយ​ទល់​នឹង​មួយ។
អ៊ឺរ៉ូ២០១៦៖ រ៉ូមានី ងើប​មក​ទប់ ស្វីស ដោយ​ពិន្ទុ​ស្មើ ១-១
កីឡាករ «Stancu» ងើបរត់សប្បាយ បន្ទាប់ពីរកគ្រាប់បាល់ ឲ្យក្រុមរបស់ខ្លួនរួច។ (រូបថតទ្វីសធើរ)
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៥ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 20, 2016
  • ប្រធានបទ: អ៊ឺរ៉ូ ២០១៦
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជំនួបប្រកួត រវាងក្រុមជម្រើសជាតិ រ៉ូមានី និងក្រុមស្វីស បានប្រព្រឹត្តិទៅ នៅក្នុងកីឡាដ្ឋាន «Parc des Princes» នៃរដ្ឋធានីប៉ារីស។

ក្រុមរ៉ូមានី​បានរកគ្រាប់បាល់​បានមុន នៅនាទីទី១៩ ដោយកីឡាកររ៉ូមានី «Stancu» ដែលបានទាត់បាល់ពិន័យ ១១ម៉ែត្រ បន្ទាប់ពីអាជ្ញាកណ្ដាល បានផ្លុំកញ្ចែរពិន័យកីឡាករស្វីស «Lichtsteiner» ដែលបាន​ទាញ​អាវ​កីឡាករ​រ៉ូមានី នៅលើតំបន់គ្រោះថ្នាក់។ លុះមកដល់នាទីទី ៥៩ ក្នុងពាក់កណ្ដាលម៉ោងទីពីរ ក្រុមស្វីស រកបាន​មួយ​គ្រាប់​មក​វិញ ជាមួយនឹងការ​ទាត់​ផ្កាប់​ចាន របស់កីឡាករ «Mehmedi»។

លទ្ធផលជាបណ្ដោះអាសន្ន ក្រុមស្វីសពេលនេះ ទទួលបាន៤ពិន្ទុ ឡើងមកនាំមុខគេ នៅក្នុងពូល បារាំង​បាន​បី​ពិន្ទុ ក្រុមរ៉ូមានីបានមួយពិន្ទុ រីឯក្រុមអាល់បានី បានសូន្យពិន្ទុ។ តែគេត្រូវនៅរង់ចាំ​ការប្រកួតរវាងក្រមបារាំង និង​អាល់បានី​មួយ​ទៀត នាយប់នេះ មុននឹងលទ្ធផលក្នុងជុំទីពីរ នៃវគ្គជម្រុះ សម្រាប់ពូល A ត្រូវបានដឹងជាស្ថាពរ។

» សូមទស្សនាវីដេអូ នៃការប្រកួតដោយសង្ខេបឡើងវិញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...