ឈុតឆាក និងក្បាច់ផ្ដួលគូប្រកួតធំៗរបស់ មហាមេដ អាលី
- ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី០៥ មិថុនា ២០១៦
- កែប្រែចុងក្រោយ: June 06, 2016
- ប្រធានបទ: ប្រដាល់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កំពូលអ្នកប្រដាល់ ជាប្រវត្តិសាស្ត្រ និងជាម្ចាស់ជើងឯកច្រើនជំនាន់ ផ្នែកប្រដាល់ លោក មហាមេដ អាលី (Mohamed Ali) បានរលត់សង្ខាទៅ កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក្នុងអាយុ៧៤ឆ្នាំ បន្ទាប់ពីលោកបានប្រយុទ្ធលើសៃវៀនចុងក្រោយ ជាមួយជំងឺ ប៉ាគីនសុន (Parkinson) ដែលមានរយៈពេល៣២ឆ្នាំ មិនមានជ័យជំនះរួចមក។ បុណ្យបញ្ចុះសពលោក គ្រោងនឹងធ្វើនៅថ្ងៃសុក្រខាងមុខ ប៉ុន្តែនៅពេលនេះមនុស្សម្នា នៅគ្រប់ជ្រុងជ្រោយទាំងអស់ នៃពិភពលោក បានយកការវាយប្រដាល់របស់លោក កាលពីពេលលោកមានវ័យពេញកម្លាំងនៅឡើយ យកមករំលឹក និងទស្សនាឡើងវិញ។
ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ បានស្រាវជ្រាវពីឈុតឆាកផ្ដួលគូប្រកួត (និងត្រូវគេផ្ដួលវិញ) ដ៏ពិសេសៗទាំងនោះ រួមជាមួយនឹងវីដេអូផង យកមកជម្រាបជូនប្រិយមិត្តដូចខាងក្រោម៖
- ដំបូងគេបំផុតនេះ គឺជាការវាយជាមួយ «Henry Cooper» ដែលជាជើងឯកអ៊ឺរ៉ុប នៅរាជធានី «Londres» ប្រទេសអង់គ្លេស ក្នុងឆ្នាំ ១៩៦៣។ លោក អាលី បានសារភាពថា លោកបានប្រើយុទ្ធសាស្ត្រ មិនស្របតាមលក្ខន្តិកៈប្រដាល់ ដើម្បីយកឈ្នះនៅពេលនោះ នឹងអាលឈានជើង ចូលមកក្នុងពិភពជើងឯក ផ្នែកប្រដាល់។
- នៅឆ្នាំ១៩៦៥ លោក អាលី បានប្រកួតជាមួយ «Sonny Liston» ដោយផ្ដួលឲ្យសន្លប់ គូរប្រកួតរបស់លោក ជាមួយនឹងកណ្ដាប់ដៃដ៏អស្ចារ្យ។ ការប្រកួតនេះ ត្រូវបានរៀបចំឡើង នៅក្នុងក្រុង «Lewiston» ភាគឦសាន្ដ នៃសហរដ្ឋអាមេរិក។
- ប្រកួតក្នុងឆ្នាំ១៩៦៧៖ សម្រាប់កីឡាករប្រដាល់ «Ernie Terell» ដែលប្រកួតមិនដែលចាញ់ តាំងពី២ឆ្នាំមកហើយនោះ ត្រូវបានគេចាត់ទុក នៅពេលនោះ ថាជាដៃគូដ៏គ្រោះថ្នាក់សម្រាប់លោក អាលី។ ប៉ុន្តែការប្រកួតនោះ បានប្រែក្លាយជាមេរៀនសម្រាប់លោក «Ernie Terell» ទៅវិញ។ នៅក្នុងការប្រកួត លោក មហាមេដ អាលី បានស្រែកសួរទៅដៃគូខ្លួនថា៖ «តើអ្នកឯងស្គាល់ឬទេ ថាខ្ញុំឈ្មោះអី?»។
- ការប្រកួតប្រចាំសតវត្សន៍ ក្នុងឆ្នាំ១៩៧១ នាទីក្រុងញ៉ូយក សហរដ្ឋអាមេរិក ជាមួយកីឡាករ «Joe Frazier»។ កីឡាករ «Joe Frazier» ជាប់ឈ្មោះជាកីឡាករគ្មានមេត្តា និងគ្មាននរណាម្នាក់ អាចនៅឈរនៅមុខកីឡាករម្នាក់នេះ នៅលើសៃវៀនប្រដាល់បានឡើយ និងនៅទីបញ្ចប់ នៃជុំប្រកួតទី១៥ លោក មហាមេដ អាលី បានចាញ់ដោយពិន្ទុ។
- ក្នុងឆ្នាំ១៩៧៤ លោក អាលី បានប្រកួតក្នុងក្រុង «Kinshasa» សហរដ្ឋអាមេរិក ជាមួយកីឡាករ «Foreman» ដែលមិនដែលចាញ់ តាំងពី៤០ប្រកួតមកហើយ។ នៅក្នុងពេលប្រកួត លោក អាលី បានខ្សឹបដាក់ត្រជៀករបស់លោក «Foreman» ថា៖ «ខ្ញុំជាគ្រូរបស់អ្នកឯង»។ ហើយទីបំផុត កីឡាករ «Foreman» បានដួលសន្លប់ងើបលែងរួច នៅលើសៃវៀន នៅជុំប្រកួតទី៨។
- នៅពេលជួបជាមួយកីឡាករ «Earnie Shavers» ក្នុងឆ្នាំ១៩៧៧ នាទីក្រុងញ៉ូយក សហរដ្ឋអាមេរិក លោក មហាមេដ អាលី មានទម្ងន់ខុសខ្នាត ប្រមាណជា១១៥គីឡូ និងមានអាយុ៣៥ឆ្នាំទៅហើយ។ នៅពេលនោះ លោក អាលី ចេញប្រយុទ្ធ ដើម្បីតែប្រាក់ប៉ុណ្ណោះ។ ប៉ុន្តែលោកនៅតែអាចយកឈ្នះ លើគូរប្រកួតបាន ដោយបានថ្លែងឡើង នៅក្រោយការប្រកួតនោះថា៖ «Earnie Shavers បានវាយខ្ញុំ ខ្លាំងទាល់តែមែនទែន ខ្លាំងលុះត្រាដូនតាខ្ញុំផ្ទុះការក្ដៅក្រហាយ រហូតដល់ទ្វីបអាហ្វ្រិក»។
- ក្នុងរដ្ឋធានី ម៉ានីល ប្រទេសហ្វីលីពីន ឆ្នាំ១៩៧៨ លោក អាលី បានត្រឡប់មករកការសងសឹកវិញ ដោយចេញប្រកួតជាមួយលោក «Joie Frazier» ជាថ្មីទៀត។ ជាការប្រកួតដ៏ខ្លាំងក្លាមួយ ពីចំណោមការប្រកួតដ៏អស្ចារ្យ នៃអាជីពប្រដាល់ របស់លោក មហាមេដ អាលី៖
និងវីដេអូពិសេសចុងក្រោយ៖