បាល់ទាត់អ៊ីតាលី៖ កីឡាករ សាអារ៉ាវី ថាអាចទាត់ជាមួយ ម៉ារីយ៉ូ បាឡូថិលី បាន
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: February 12, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កីឡាករវ័យ២០ឆ្នាំរូបនេះ បានធ្លាយរឿងក្នុងកាសែតអ៊ីតាលីថា រូបគាត់មិនចុះសម្រុង នឹង សមាជិករួមក្រុមថ្មី។
កីឡាករ ម៉ារីយ៉ូ បាឡូថិលី និងកីឡាករ ស្ទេផាន អិល សាអារ៉ាវី។
ខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់ អេស៊ី មីឡាន (AC Milan) នៃប្រទេសអ៊ីតាលី កីឡាករ ស្ទេផាន អែល សាអារ៉ាវី (Stephan El Shaarawy) បាននិយាយថា រូបគាត់ត្រូវតែមានភាពអត់ធ្មត់ ដើម្បីឲ្យបានសំរេចជោគជ័យ ក្នុងការចាប់ដៃគូរ ជាមួយនឹងខ្សែប្រយុទ្ធ នឹងមិត្តរួមក្រុមថ្មី គឺកីឡាករ ម៉ារីយ៉ូ បាឡូថិលី (Mario Balotelli)។
ផ្នែកមួយនៃកាសែតអ៊ីតាលី បានបង្ហាញឲ្យដឹងថា កីឡាករទាំងពីរមានរបៀបលេងស្រដៀងគ្នា និងអាចធ្វើជាដៃគូរ ដ៏ជិតស្និតជាមួយគ្នាបាន ប៉ុន្តែកីឡាករវ័យក្មេងអន្តរជាតិរបស់អ៊ីតាលីរូប នេះបានបដិសេដ ហើយបន្ថែមថា ពួកគេទាំងពីរត្រូវការពេលបន្ថែមទៀតដើម្បីយល់ចិត្តគ្នា។
កីឡាកររូបនេះបានប្រាប់ ដល់ទូរទស្សន៏របស់ក្រុមអេស៊ី មីឡានថា «ការរិះគន់ទាំងនោះ គឺមកពីយើងទើបតែបានលេងតិចតួចជាមួយគ្នា»។
«យើងទើបតែលេងបាន ២ប្រកួតជាមួយគ្នា ហើយយើងត្រូវការពេល ដើម្បីស្វែងយល់។ ខ្ញុំដឹងថា យើងត្រូវតែបង្កើន ការវាយលុក និងសកម្មភាពនៅតំបន់ខ្លះ ក្នុងការប្រកួតរបស់យើង ប៉ុន្តែវាមិនពិតនោះទេ ដែលថា យើងមិនអាចធ្វើការជាមួយគ្នាបាន។»
អតីតកីឡាករខ្សែប្រយុទ្ធរបស់ក្រុម ជីណូអា (Genoa) បានប្រាប់ពីបញ្ហារបួសជង្គង់ ដែលជា មូលហេតុធ្វើឲ្យកីឡាករវ័យ២០ឆ្នាំរូបនេះ ខកខានការប្រកួតជាច្រើនឆ្នាំកន្លងមក។
គាត់បានបន្តថា «ខ្ញុំមានបញ្ហាជាមួយនឹងជង្គង់របស់ខ្ញុំ អស់រយះពាល ២ ឬ៣រដូវកាលមកដល់ ពេលឥឡូវ។ ខ្ញុំអាចប្រឈមនឹងបញ្ហាបាន ប៉ុន្តែវាជាមូលហេតុ ដែលខ្ញុំធុញថប់ និងគួរឲ្យរំខាន ជាទីបំផុត»៕
---------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ Goal.com
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ