យន្ដហោះ​ប្រដេញ F-16 មួយ​គ្រឿង​របស់​អាមេរិក ធ្លាក់​បោក​ខ្លួន​ពេល​ហោះ​ឡើង

យន្ដហោះប្រដេញមួយគ្រឿង ធុន «F-16» របស់កងទ័ពអាមេរិក បានធ្លាក់បោកខ្លួន កាលពីយប់ថ្ងៃអង្គារ នៅ​ក្បែរ​មូលដ្ឋាន​យោធា «Bagram» ក្នុងប្រទេសអាហ្វហ្គានីស្ដង់។ អ្នកបើកបរយន្ដហោះនេះ បានចុច​បំប៉ើង​ខ្លួន​ឡើង រួច​ផុត​ពី​គ្រោះ​បោក​ខ្លួន​នោះ ដោយ​សុវត្ថិភាព។
យន្ដហោះ​ប្រដេញ F-16 មួយ​គ្រឿង​របស់​អាមេរិក ធ្លាក់​បោក​ខ្លួន​ពេល​ហោះ​ឡើង
យន្ដហោះប្រមាញ៉ របស់កងទ័ពអាមេរិក ធុន F16 ដែលមានបំពាក់ដោយកាំជ្រួចជាច្រើនដើម។ (រូបថត WikiPedia)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី៣០ មីនា ២០១៦
  • កែប្រែចុងក្រោយ: March 30, 2016
  • ប្រធានបទ: កងទ័ពអាមេរិក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«អ្នកបើកបរយន្ដហោះប្រដេញមួយនេះ បានចុចបំប៉ើងខ្លួនឡើង ដោយគ្មានបញ្ហាអ្វីទាំងអស់ ហើយបន្ទាប់មក ត្រូវ​បាន​ជួយ​សង្គ្រោះ ដោយកងកម្លាំង របស់អង្គការ "OTAN" ដែលស្ថិតនៅនឹងកន្លែង» នេះជាការថ្លែងឲ្យដឹង នៅក្នុងសន្និសីទ​ការសែត របស់លោក ភីធើរ ឃុក (Peter Cook) អ្នកនាំពាក្យរបស់មន្ទីរប៉ង់តាហ្គោន (Pentagone - ក្រសួង​ការពារជាតិ របស់​អាមេរិក)។

ហេតុការណ៍បានកើតឡើង នៅវេលាម៉ោង ២០ និង៣០នាទីយប់ (ម៉ោងក្នុងស្រុក) ថ្ងៃអង្គារទី២៩ ខែមីនា​ម្សិល​ម៉ិញ។ អ្នក​នាំ​ពាក្យបានបញ្ជាក់ទៀតថា ការស៊ើបអង្កេតមួយ នឹងត្រូវបើកធ្វើ ដើម្បីស្វែងយល់ ពី​មូលហេតុ​នៃ​គ្រោះថ្នាក់​នេះ។

គ្រោះថ្នាក់យន្ដហោះប្រមាញ់ ត្រូវបានក្រុមតាលីបង់ទទួលស្គាល់...

ក្រុមតាលីបង់ ដែលមានវត្តមាន​នៅក្នុងតំបន់ បានប្រកាសទទួលស្គាល់ថា គឺក្រុមយុទ្ធជនរបស់ពួកគេ ជាអ្នក​បាញ់​យន្ដហោះ​ប្រដេញ​ខាងលើនេះ ឲ្យធ្លាក់ និងបានអះអាងទៀតថា មនុស្សដែលនៅលើយន្ដហោះ​ទាំង​ប៉ុន្មាន បានស្លាប់អស់​គ្មាន​សល់។ ប៉ុន្តែការអះអាង របស់ក្រុមនេះ មិនមានភាពជាក់លាក់ទេ ដោយសារតែ​នា​ពេល​កន្លង​មក ក្រុមតាលីបង់ តែង​តែ​ប្រកាស​ទទួលស្គាល់ ពីការវាយប្រហារនានា ដែលតាមពិតទៅ ក្រុម​នេះ​គ្មាន​ជាប់ពាក់ព័ន្ធអ្វីទាំងអស់ ឬបើមិនដូច្នេះទេ ក្រុម​នេះ​បាន​បំប៉ោង​តុល្យភាព ដែលចេញពីហេតុការណ៍ពិត។

នៅចំពោះការលើកឡើង របស់ក្រុមតាលីបង់ លោក ភីធើរ ឃុក បានពន្យល់តបថា មិនមានចំណុចសង្ស័យ​ណា​មួយ អះអាង​ថា យន្ដហោះបានរង ការបាញ់ទម្លាក់នោះទេ។

សូមបញ្ជាក់ដែរថា មូលដ្ឋានយោធា «Bagram» ជាមូលដ្ឋានធំជាងគេ ស្ថិតនៅភាគខាងជើង នៃរដ្ឋធានី កាប៊ុល ក្នុង​ប្រទេស​អាហ្វហ្គានីស្ដង់។ មកដល់បច្ចុប្បន្ននេះ ទាហានអាមេរិកចំនួន ៩៨០០នាក់ កំពុងមាន​វត្តមាន​នៅ​ឡើយ នៅ​ក្នុង​ប្រទេស​នេះ។ ទាហានទាំងនោះ មានតួនាទី បង្រៀន ហ្វឹកហាត់ និង​ផ្ដល់​ការប្រឹក្សា​យោបល់ ទៅ​ឲ្យកងទ័ពអាហ្វហ្គានីស្ដង់ ហើយ​មិន​ចូលរួម​ដោយ​ផ្ទាល់ នៅក្នុងប្រយុទ្ធប្រឆាំង នឹង​ក្រុម​តាលីបង់​នោះទេ។ ក្រុម​ទាហានអាមេរិក ក៏ត្រូវបំពេញបេសកកម្មដ៏ចំបង ចំនួន​ពីរ​ទៀត​ដែរ នោះ​គឺ​ប្រយុទ្ធ​ប្រឆាំង នឹង​ក្រុម​អាល់កៃដា (Al-Qaïda) និងប្រឆាំងនឹងក្រុមរដ្ឋអ៊ីស្លាម (ពាក្យអារ៉ាប់ហៅ Daech ពាក្យ​កាត់​​​​បារាំង​ហៅ EI ពាក្យ​​កាត់​អង់គ្លេស​​ហៅ ISIS)៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...