សណ្ឋាគារដែលរងអគ្គិភ័យនៅឌុយបៃ នឹងត្រូវ«ជួសជុលទាំងស្រុង»ឡើងវិញ
- ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី០៣ មករា ២០១៦
- កែប្រែចុងក្រោយ: January 04, 2016
- ប្រធានបទ: គ្រោះអគ្គិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«យើងបានកំណត់ច្បាស់ហើយ ថានឹងជួសជុលសភាពដើម ដ៏ល្អស្កឹមស្កៃ របស់សណ្ឋាគារឡើងវិញ ហើយថែមទាំងបំពាក់បន្ថែម នូវប្រដាប់ប្រដាទាំងឡាយ ដែលលើសពីរចនាបទ នៃស្ថាបត្យកម្មនោះទៀត» នេះជាការអះអាង នៅក្នុងសេចក្ដីប្រកាសព័ត៌មានមួយ របស់លោក មហាមេដ អាឡាបារ (Mohamed Alabbar) អគ្គនាយកក្រុមហ៊ុន «Emaar Properties» ដែលធ្វើអាជីវកម្ម លើសណ្ឋាគារ «The Address Downtown»។
សណ្ឋាគារដ៏ទំនើប និងមានកំពស់ដ៏ខ្ពស់ នៃក្រុងឌុយបៃ ឈ្មោះ «The Address Downtown» បានរងគ្រោះធ្ងន់ធ្ងរ នឹងគ្រោះអគ្គិភ័យ កាលពីយប់ចូលឆ្នាំសកល ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ចូលមកថ្ងៃទី១ ខែមករា ឆ្នាំ២០១៦។ ប៉ុន្តែលោក អាឡាបារ មិនបានផ្ដល់ព័ត៌មានលំអិតអ្វីបន្ថែម ពីគ្រោះអាក្រក់នេះ ហើយក៏មិនបានរៀបរាប់ ពីមូលហេតុដែលបង្ក ឲ្យមានអគ្គិភ័យកើតឡើងដែរ។ លោក គ្រាន់តែបានបន្ថែមយ៉ាងខ្លីថា៖ «កាលវិភាគ និងគម្រោងប្លង់នៃការជួសជុល នឹងត្រូវជម្រាបជូនឲ្យដឹង នៅពេលវាមានរូបរាងជាស្ថាពរ»។
កាលពីថ្ងៃសុក្រកន្លងមកនេះ ការិយាល័យផ្ដល់ព័ត៌មាន របស់រដ្ឋាភិបាល បានបញ្ជាក់ នៅក្នុងសេចក្ដីជូនដំណឹងមួយថា៖ «អាជ្ញាធរផ្នែកសន្តិសុខ កំពុងធ្វើការស៊ើបអង្កេត ពីករណីអគ្គិភ័យនេះ ដើម្បីរកឲ្យឃើញ ពីមូលហេតុ និងពីដំណើរការ នៃហេតុការណ៍»។
អគ្គិភ័យ ក្នុងយប់ថ្ងៃចូលឆ្នាំសកល បានឆាបឆេះ យ៉ាងសន្ធោសន្ធៅ ប៉ុន្តែមិនមានគ្រោះថ្នាក់ធំដុំណាមួយ ត្រូវបានគេរាយការណ៍ ឲ្យដឹងទេ។ អាជ្ញាធរបានអះអាងថា មានមនុស្សតែ១៦នាក់ប៉ុណ្ណោះ ដែលបានរងរបួសស្រាល ពីព្រឹត្តិការណ៍ខាងលើ៕
» សណ្ឋាគារដ៏ទំនើប «The Address Downtown» នៅក្នុងសភាពល្អស្អាត និងទំនើប៖