អគ្គិភ័យ​សម្បើម​មួយ បាន​កំទេច​ភូមិ​អាណាធិបតេយ្យ​នៅ​ម៉ានីល

សំណង់លំនៅដ្ឋានរដេបរដុប ប្រមាណជាង៨០០ខ្នង ត្រូវ​បានអគ្គិភ័យដ៏សម្បើមឆេះបំផ្លាញ នៅក្នុងតំបន់​ជាយ​ក្រុង នៃ​រដ្ឋធានី​ម៉ានីល ប្រទេសហ្វីលីពីន ជំរុញឲ្យបណ្ដាជនហ្វីលីពីន ជាច្រើនពាន់នាក់ គ្មានជម្រក​ក្នុង​ពេល​នេះ។
Loading...
  • ដោយ: កេសរ កូល អត្ថបទ៖ កេសរកូល ([email protected]) - ភ្នំពេញ ថ្ងៃទី២៦ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 26, 2015
  • ប្រធានបទ: ព្រះអគ្គិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បណ្ដាជនអ្នករស់នៅទីនោះ បានពួតដៃគ្នា ជាមួយនឹងកងកម្លាំងពន្លត់អគ្គិភ័យ ដើម្បីបង្ក្រាបកម្លាំងព្រះអគ្គិ ដែល​កំពុងឆេះបំផ្លាញលំនៅដ្ឋានរបស់ពួកគេ។ អគ្គិភ័យបានកើតឡើង កាលពីរសៀលថ្ងៃពុធ រហូតអស់​ពេញ​មួយយប់ ហើយបានឆេះរាលដាល ឆ្លងពីផ្លូវមួយ ទៅកាន់ផ្លូវមួយទៀត ដែលមានទំហំតូចៗ រហូតពេញ​មួយ​ភូមិ ស្ថិតនៅជាយក្រុង នៃរដ្ឋធានីម៉ានីស ប្រទេសហ្វីលីពីន។

មូលហេតុដែលបណ្ដាលឲ្យឆេះ មិនទាន់ត្រូវបានប្រកាសជាផ្លូវការនៅឡើយ តែអាជ្ញាធរបានសង្ស័យ ទៅលើ​ការ​ទូស្សេខ្សែភ្លើង ជាពិសេសការលួចថ្ពក់ខ្សែភ្លើង ដែលមានលក្ខណៈយ៉ាងអាណាធិបតេយ្យ និងដោយគ្មាន​ការ​ត្រួតពិនិត្យ ផ្នែកបច្ចេកទេស។

មនុស្សម្នាបាននាំកូនចៅរបស់ផងខ្លួន រត់គេចចេញពីអគ្គិភ័យ ដោយនាំទៅជាមួយ នូវសម្ភារៈបន្តិចបន្តួច ដែល​អាចយកបាន។ បណ្ដាជនប្រមាណជា២០០០គ្រួសារ បានបង្ខំចិត្តត្រូវរស់នៅ ក្នុងតង់ប្រក់ក្រណាត់កៅស៊ូ ដែល​ស្ថិតនៅក្នុងព្រៃ ក្បែរនោះ ខ្លះទៀតនៅក្នុងសាលកីឡា និងក្នុងសាលារៀន។ មកដល់ពេលនេះ មិនទាន់​មាន​របាយការណ៍ ពីគ្រោះថ្នាក់ដល់ជីវិត ទៅលើជនណាម្នាក់ឡើយ ប៉ុន្តែអាជ្ញាធរបានអះអាងថា មានមនុស្ស​បួននាក់ បានរងរបួស នៅពេលដែលពួកគេទាំងនោះ បានលោតផ្លោះគំនរបែកបាក់ ដើម្បីគេចខ្លួនពីព្រះអគ្គិ។

អ្នកទទួលខុសត្រូវ ផ្នែកពន្លត់អគ្គិភ័យ បាននិយាយថា៖ «តុល្យភាពអាចនឹងធ្ងន់ធ្ងរ ជាងអ្វីទាំងអស់ ប្រសិន​បើ​អគ្គិភ័យ បានឆាបឆេះដំបូង នៅពេលយប់។ មនុស្សអាចនឹងភ្លេចកូនចៅ ឬមើលមិនឃើញគ្នីគ្នា នៅក្នុង​ភាព​ងងឹត​នោះឡើយ។»

អគ្គិភ័យបានកើតឡើងជាញឹកញាប់ណាស់ នៅក្នុងតំបន់សំណង់អាណាធិបតេយ្យ នៅជាប់ក្បែរនឹងរដ្ឋធានី បេះដូងរបស់ប្រទេស ដែលបានប្រមូលផ្ដុំមនុស្ស មករស់នៅច្រើនជាង១១លាននាក់។ សំណង់រដេប​រដុប​ទាំង​នោះ ភាគច្រើនសាងសង់ឡើង ដោយឈើសេសសល់ រើសពីកន្លែងផ្សេងៗ។ អ្នកទទួលខុសត្រូវ ផ្នែក​ពន្លត់​អគ្គិភ័យ បានពន្យល់ទៀតថា អគ្គិភ័យលើកនេះ មានទំហំធំជាងពេលណាៗទាំងអស់៕

--------------

-------------------

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...