ប្លន់​ម៉ូតូ​បាន​នៅ​ខេត្ត​ព្រះ​សីហនុ តែ​នគរបាល​ស្ទាក់​ជាប់​ម្នាក់

ចោរមួយក្រុម ប្រដាប់ដោយអាវុធខ្លី បានប្លន់យកម៉ូតូ របស់បុគ្គលិកធនាគាអេស៊ីលីដា នៅក្នុងសង្កាត់ព្រៃនប់ ខេត្ត​ព្រះសីហនុ។ ការ​ប្លន់​នោះ បានសម្រេចគោលដៅរបស់ខ្លួន តែជនល្មើសមិនបានគេចផុត ពីសំណាញ​នគរបាល​ឡើយ។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី២៩ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 31, 2015
  • ប្រធានបទ: ចោរកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មានពាក្យសំដីជាច្រើន តែងពោលថា សកម្មភាពប្លន់នៅខេត្តព្រះសីហនុ ច្រើនតែគេចមិនរួច ពីសំណាញ់​នគរបាល។ ហេតុអ្វី? មូលហេតុដែលបានលើកឡើង បានអះអាងថា ព្រោះខេត្តនេះនៅជាប់ទឹកសមុទ្រ រីឯ​ច្រក​គេច​ខ្លួន របស់ក្រុមជនល្មើសវិញ មានតែផ្លូវជាតិលេខ៤មួយប៉ុណ្ណោះ។

តាមទំព័រហ្វេសប៊ុក រស់ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានឲ្យដឹងថា ហេតុការណ៍ប្លន់ ដោយ​ប្រើ​អាវុធគំរាមកហែងយកម៉ូតូនេះ បានកើតឡើង នៅយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ វេលាម៉ោង២០ និង​០០នាទី នៅចំណុចមុខវត្តព្រហ្មកេរ្មិ៍ ស្ថិតក្នុងភូមិបឹងវែង ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បណ្តាល​ឲ្យ​ជន​សង្ស័យ រងរបួសជើងខាងស្តាំ បន្ទាប់ពីមានការបាញ់តដៃគ្នាមួយ។

ប្រភពដដែលបានឲ្យដឹងទៀតថា មុនកើតហេតុ ជនរងគ្រោះបានជិះម៉ូតូ ទៅញុំាបង្អែមនៅមុខ​កន្លែងស្នាក់នៅ ហើយក៏មានវត្តមានជនសង្ស័យនៅទីនោះដែរ។ បន្តិចក្រោយមក ជនសង្ស័យបានប្រើកាំភ្លើង គំរាមប្លន់យក​ម៉ូតូពីជនរងគ្រោះតែ ម្តង និងបានជិះម៉ូតូជនរងគ្រោះ គេចខ្លួនតាមផ្លូវជាតិលេខ៤ ឆ្ពោះទៅភ្នំពេញ។

ក្រោយពីពត៌មាននេះ ត្រូវបានលេចឮដល់ក្រុមសមត្ថកិច្ចភ្លាម កម្លាំងអធិការដ្ឋានស្រុកព្រៃនប់ បានសហការ​ជាមួយកម្លាំង កងរាជអាវុធហត្ថស្រុកព្រៃនប់ ដេញតាម ចាប់ជនសង្ស័យបាន នៅចំណុចភូមិបឹងត្រាច ឃុំ​ចំការហ្លួង ស្រុកកំពង់សិលា។ ប៉ុន្តែជនសង្ស័យបានបាញ់ មកលើសមត្ថកិច្ច បង្ខំឲ្យសមត្ថកិច្ចបាន​បាញ់តប​វិញ បណ្តាលឲ្យជនសង្ស័យនោះ បានរងរបួសជើងខាងស្តាំ របស់ខ្លួន។ ចំណែកបក្សពួកចោរផ្សេងទៀត បាន​គេចខ្លួនបាត់។

ជនសង្ស័យឈ្មោះ ចាន់ ក្តឹប ភេទប្រុស អាយុ ៤០ឆ្នាំ មានមុខរបរមិនពិតប្រាកដ មានទីលំនៅ នៅសង្កាត់​ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រើកាំភ្លើងខ្លីកា៥៩ ប្លន់កំហែងយកម៉ូតូ ប្រភេទសេ ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ 2AZ 0312 ។ ចំណែកជនរងគ្រោះ មានឈ្មោះ វន ពិសិទ្ឋ ភេទប្រុស អាយុ ២១ ឆ្នាំ មុខរបរបុគ្គលិកធនាគាអេស៊ីលីដា ស្នាក់នៅក្នុងភូមិឃុំ ដែលកើតរឿងខាងលើ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូន ទៅព្យាបាលនៅគ្លីនិចឯកជនវាលរេញ ដោយមានការយាមកាម ពីកម្លាំង​អធិការដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថស្រុក ដើម្បីរងចាំការដោះស្រាយ នៅពេលក្រោយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...