រក​ឃើញ​សត្វ​ថ្មី ១២៦​ប្រភេទ​ នៅ​អាស៊ី​អាគ្នេយ៍ ជុំវិញ​តំបន់​មេគង្គ

ដូចជារៀងរាល់ឆ្នាំ អង្គការមូលនិធិពិភពលោក សម្រាប់ធម្មជាតិ (World Wide Fund for Nature ឬ WWF) បានចេញរបាយការណ៍​របស់ខ្លួននៅឆ្នាំនេះ ស្ដីពីប្រភេទសត្វដែលទើបនឹងរកឃើញថ្មី នៅជុំវិញតំបន់ តាមដងទន្លេមេគង្គ។ ជាគម្រោងទី៥ ដែលមានឈ្មោះ​ថា សត្វពិភពផ្សេង បានបង្ហាញពី ១២៦ប្រភេទផ្សេងទៀត រកឃើញនៅឆ្នាំ២០១១កន្លងទៅ។ អង្គការនេះ ក៏បានរកឃើញកន្លងមក​រួចមកហើយ នូវសត្វថ្មីៗចំនួន ១៦៣ប្រភេទ នៅឆ្នាំ២០០៨ - ១៤៥ប្រភេទ នៅឆ្នាំ២០០៩ - ២០៨ប្រភេទ នៅឆ្នាំ២០១០ និងច្រើនជាង ១ ០០០ប្រភេទ រវាងពីឆ្នាំ១៩៩៧ និង២០០៧។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: December 20, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សត្វប្រជៀវ ប៊េហ្សេប៊ុដ ពស់មានភ្នែក ដូចកែវពេជ្រចរណៃ ត្រីខ្វាក់រស់នៅក្រោមដី សត្វកង្កែបចេះច្រៀង ... ទាំងនេះជាប្រភេទសត្វ​ ដែលគេទើបនឹងរកឃើញថ្មីៗទៀត នៅជុំវិញតំបន់ តាមបណ្ដោយដងទន្លេមេគង្គ។


ប្រភេទសត្វពស់ ដែលគេទើបនឹងរកឃើញនៅវៀតណាមខាងត្បូង និងនៅកម្ពុជា។ រូបថត WWF។

ដូចជារៀងរាល់ឆ្នាំ អង្គការមូលនិធិពិភពលោក សម្រាប់ធម្មជាតិ (World Wide Fund for Nature ឬ WWF)  បានចេញរបាយការណ៍​របស់ខ្លួននៅឆ្នាំនេះ ស្ដីពីប្រភេទសត្វដែលទើបនឹងរកឃើញថ្មី នៅជុំវិញតំបន់ តាមដងទន្លេមេគង្គ។ ជាគម្រោងទី៥ ដែលមានឈ្មោះ​ថា «សត្វពិភពចម្លែក» បានបង្ហាញពី ១២៦ប្រភេទផ្សេងទៀត  រកឃើញនៅឆ្នាំ២០១១កន្លងទៅ។   អង្គការនេះ ក៏បានរកឃើញកន្លង​មករួចមកហើយ នូវសត្វថ្មីៗចំនួន ១៦៣ប្រភេទ នៅឆ្នាំ២០០៨ - ១៤៥ប្រភេទ នៅឆ្នាំ២០០៩ - ២០៨ប្រភេទ នៅឆ្នាំ២០១០ និងច្រើន​ជាង ១ ០០០ប្រភេទ រវាងពីឆ្នាំ១៩៩៧ និង២០០៧។

សត្វប្រជៀវ ប៊េហ្សេប៊ុដ (Belzébuth) ដែលមានច្រមុះរាងដូចបំពង់ ត្រូវបានគេរកឃើញ ថាវាកំពុងរស់ នៅក្នុងព្រៃឈើត្រូពិក​នៃ​ប្រទេសវៀតណាមសព្វថ្ងៃ។ ដូចសត្វប្រជៀវចំនួន២ប្រភេទទៀតដែរ សត្វប្រជៀវដ៏កម្រក្នុងពិភពលោកទាំងនេះ កំពុងប្រឈម​នឹង​កង្វះជម្រក ដោយសារការកាប់បំផ្លាញព្រៃឈើ មានធ្វើកាន់តែខ្លាំងទៅៗ។

ក្នុងរយះពេលតេ ៤ទស្សវត្តន៍ចុងក្រោយនេះប៉ុណ្ណោះ ផ្ទៃដីព្រៃឈើចំនួន៣០% នៅតំបន់តាមបណ្ដោយទន្លេមេគង្គ បានបាត់បង់។ លោកនិក កូស (Nick Cox) នាយកផ្នែកកម្មវិធីប្រភេទសត្វ របស់អង្គការនេះប្រចាំតំបន់ទន្លេមេគង្គ បានលើកឡើងថា «តួលេខ​នៃ​ប្រភេទសត្វព្រៃ ដែលទើបនឹងត្រូវបានរកឃើញថ្មីៗនេះ បង្ហាញាថាតំបន់តាមបណ្ដោយទន្លេមេគង្គ ជាតំបន់មួយនៅក្នុងពិភពលោក មានប្រភេទធម្មជាតិយ៉ាងសម្បូរបែប ជាពិសេសប្រភេពជីវសាស្ត្រចំរុះ។ ប៉ុន្តែសត្វទាំងនេះជាច្រើនប្រភេទ កំពុងស្ថិតក្នុងស្ថានភាព​យ៉ាងពិបាក ក្នុងការរស់រានមានជីវិត ដោយហេតុថា ទីជម្រករបស់ពួកគេកំពុងតែបាត់បង់។»

ជង្រុកជីវសាស្ត្រចម្រុះ យ៉ាងធំជាងគេមួយនៃពិភពលោក បន្ទាប់ពីអាម៉ាហ្សូន

ប្រភេទថ្មីមួយ នៃត្រីអណ្ដែង ដែលមានសមត្ថភាព នឹងឆ្មុលនៅលើដី ត្រូវបានគេតាមដានរកឃើញ នៅតាមជ្រលងដងអូទាំងឡាយ នៃកោះត្រល់។ ប្រភេទត្រីមួយទៀត ដែលមានបណ្ដោយដល់ទៅ២ម៉ែត្រ ត្រូវបានគេរកឃើញនៅផ្នែកខាងត្បូងនៃប្រទេសថៃ។ គេ​ថែមទាំងបានសម្គាល់ឃើញដូចគ្នាផងដែរ ពីត្រីពណ៌ផ្កាឈូកមួយទៀត មានស្នូក រស់នៅក្រោមដី ខ្វាក់មើលអ្វីមិនឃើញ រស់នៅ​តាមបំណែកក្រហែងនៃជ្រលង ស៊ែ បាងហ្វៃ (Xe Bangfai) ស្ថិតនៅតាមបណ្ដោយទន្លេមេគង្គ ចម្ងាយ៧គីឡូម៉ែត្រ ផ្នែកកណ្ដាល​នៃប្រទេសឡាវ។

អង្គការពិភពលោកនេះ ក៏បាននិយាយផងដែរថា នៅក្នុងទន្លេមេគង្គ មានត្រីប្រមាណជា ៨៥០ប្រភេទរស់នៅ ហើយសព្វថ្ងៃ កំពុង​​រងនូវការនេសាទ ខ្លាំងជាងគេបំផុត នៅក្នុងពិភពលោក។ បំណងរបស់ប្រទេសឡាវ ក្នុងការសាងសង់ទំនប់វារីអគ្គិសនី ស្សាយ៉ាបូរី (Xayaburi) នៅលើទន្លេមេគង្គ បានបន្ថែមការគំរាមយ៉ាងដំណំថែមទៀត ទៅលើជីវសាស្ត្រចម្រុះដ៏អស្ចារ្យ ប្រចាំតំបន់អាស៊ីអាគ្នេយ៏​នេះ និងក៏ដូចជាទៅលើ ជីវភាពបណ្ដាជនជាង៦០លាននាក់ ដែលរស់នៅភ្ជាប់វាសនានឹងទន្លេ។ លោកនិក កូស បញ្ជាក់បន្ថែមថា «ទន្លេមេគង្គ ជាជម្រុកជីវសាស្ត្រចម្រុះ យ៉ាងធំជាងគេមួយនៃពិភពលោក បន្ទាប់ពីតំបន់តាមបណ្ដោយទន្លេអាម៉ាហ្សូន (Amazone នៅប្រទេសប្រេស៊ីល)។ ទំនប់វារីអគ្គិសនី ស្សាយ៉ាបូរី នឹងតម្លើងឡើង នូវទំនប់រារាំង សម្រាប់ត្រីជាច្រើនប្រភេទ ឆ្លងកាត់ ក៏ដូចជា​នឹងបន្ថែមកាន់តែខ្លាំង នូវការបាត់បង់ប្រភេទសត្វទាំងឡាយ ដែលគេបានស្គាល់រួចហើយ និងមិនទាន់បានស្គាល់ផ្សេងទៀត។»

កង្កែបបីប្រភេទថ្មីទៀត ត្រូវបានគេទើបនឹងរកឃើញ នៅក្នុងព្រៃផ្នែកខាងជើងនៃប្រទេសវៀតណាម។ កង្កែបទាំងនេះ បញ្ចេញ​សម្លេងដូចទៅនឹងសំនៀងរបស់សត្វស្លាប ជៀសជាងសម្លេងរបស់កង្កែបធម្មតា។ ប្រភេទមួយទៀត មានភ្នែកសរខ្មៅ។ នៅផ្នែក​ខាងត្បួងនៃប្រទេសវៀតណាមដដែល និងនៅតាមតំបន់ខ្ពស់ៗនៃប្រទេសកម្ពុជា អ្នកស្រាវជ្រាវក៏បានប្រទះឃើញ ប្រភេទសត្វល្មូន ប្រមាណជា២១ប្រភេទ ដែលក្នុងនោះមានពស់មួយប្រភេទ មានភ្នែកដូចកែវពេជ្រចរណៃ។ លោកនិក កូស បន្តថា «ការប្រមាញ់​សម្លាប់យកស្បែក និងយកមកធ្វើអាជីវកម្មដោយខុសច្បាប់ ក៏ជាការគម្រាមយ៉ាងខ្លាំងសម្បើមដែរ សម្រាប់ប្រភេទ​សត្វដ៏​កម្រ​ថ្មីៗ ទាំងនេះ»៕

-------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...