ISIS ដាក់​គ្រាប់​បែក​កម្ទេច​ពន្ធនាគារ​មួយ របស់​ស៊ីរី

ក្រុមសមាជិករដ្ឋអ៊ីស្លាម (EI តាមភាសាបារាំង ឬ ISIS តាមភាសាអង់គ្លេស) បានដាក់គ្រាប់បែក កម្ទេចពន្ធនាគារមួយ ក្នុងក្រុង ប៉ាលមៀរ (Palmyre) ដែលជានិមិត្តរូប នៃការគាបសង្កត់ របស់របបដឹកនាំប្រទេសស៊ីរីសព្វថ្ងៃ។ នេះបើតាមសេចក្ដីរាយការណ៍ របស់ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស នៅក្នុងប្រទេសនេះ ហៅកាត់ថា «OSDH»។
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ ៖ សេក មនោរកុមារ ([email protected]) - ប៉ារីស ថ្ងៃទី ៣១ ឧសភា ២០១៥
  • កែប្រែចុងក្រោយ: June 01, 2015
  • ប្រធានបទ: អ៊ីស្លាម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មួយភាគធំ នៃពន្ធនាគារដែលស្ថិតនៅ កណ្ដាលវាលខ្សាច់ និងមានឈ្មោះ គួរឲ្យព្រឺខ្លាច សម្រាប់ប្រជាជនស៊ីរីនោះ ត្រូវ​បាន​កម្ទេចចោល ដោយគ្រាប់បែក របស់ក្រុមសមាជិករដ្ឋអ៊ីស្លាម។ គ្រាប់បែកទាំងនោះ បានដាក់នៅខាងក្នុង និងនៅជុំ​វិញ​ពន្ធនាគារ ដែលធ្វើឲ្យកម្លាំងនៃការផ្ទុះ បានបំផ្លាញអាគារ របស់ពន្ធនាគារសឹងតែទាំងស្រុង។ នៃបើតាមសេចក្ដី​រាយ​ការណ៍ របស់ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស ដែលលបលួចធ្វើការ នៅក្នុងប្រទេស៊ីរី។

ក្រុង ប៉ាលមៀរ អតីតរាជធានីបូរាណមួយ របស់ប្រទេស ត្រូវបានក្រុមស្ម័គ្រប្រយុទ្ធ របស់ព្រះជាម្ចាស់ ឬហៅថា ជីហាដ (jihad) វាយដំណ្ដើមកាន់កាប់បាន កាលពីជាង១០ថ្ងៃមុន។

ក្រុមសមាជិក រដ្ឋអ៊ីស្លាម បានបង្ហោះសារ នៅលើបណ្ដាញសង្គម ទ្វីសធើរ (Twitter) នូវរូបថតជាច្រើន បង្ហាញពីការ​កម្ទេច​ពន្ធនាគារនេះ។ ប៉ុន្តែសម្រាប់លោក «Mohammad Sarmini» សកម្មជនប្រឆាំង ដើម្បីសេរីភាពនៅស៊ីរី ដែល​កំពុង​រស់​នៅ​គេចខ្លួន បានចាត់ទុកថា ក្រុមអ៊ីស្លាមនិយមតឹងទាំងនេះ បានបំបាត់ចោល នូវ«ភស្ដុតាង»នៃឧក្រិដ្ឋកម្ម បង្កឡើង​ដោយ​ក្រុម​គ្រួសារលោក បាល់ឆារ អាលអាសាធ (Bachar al-Assad) ប្រធានាធិបតីសព្វថ្ងៃ របស់ប្រទេស៊ីរី។

សកម្មជនម្នាក់ទៀត បានថ្លែងឡើងដែរថា៖ «ពន្ធនាគារនៅក្រុង ប៉ាលមៀរ ជាតឹតតាងយ៉ាងសំខាន់ នៃឧក្រិដ្ឋកម្មប្រចាំ​សតវត្សន៍» ខណៈសកម្មជនម្នាក់ទៀត បានសម្ដែងការសោកស្ដាយថា គេគួរតែទុកនិមិត្តរូបមួយនេះ ដើម្បីធ្វើជាសាក្សី​«រឹង»​មួយ បញ្ជាក់ពីភាពសាហាវឃោឃៅ របស់ក្រុមលោក អាសាធ។ ពន្ធនាគារមួយនេះ មានភាពល្បីល្បាញយ៉ាង​ខ្លាំង​ក្លា នៅក្នុងសំនុំរឿង «កាប់សម្លាប់» និងធ្វើទារុណកម្ម លើអ្នកទោសនយោបាយ ជាច្រើនរយនាក់ ដោយរបបគ្រប់គ្រង​ស៊ីរី នៅក្នុងទសវត្សន៍ឆ្នាំ៨០ ដែលដឹកនាំដោយលោក ហាហ្វេស អាល់អាសាធ (Hafez al-Assad) ដែលជាឪពុករបស់លោក បាល់ឆារ អាល់អាសាធ។

បើតាមក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្ស បានឲ្យដឹងទៀតថា នៅមុនការដួលរលំ នៃក្រុង ប៉ាលមៀរ ធ្លាក់ទៅក្នុងដៃក្រុមរដ្ឋ​អ៊ីស្លាមនេះ របបគ្រប់គ្រង ស៊ីរី បាន​ធ្វើការបញ្ជូនអ្នកទោស ទៅកាន់ពន្ធនាគារមួយទៀត រួចអស់ហើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...