ជូង ជូងី សារភាព​កំហុស ព្រោះ​បាន​បំពាន​លើ​ឯករាជ្យ​ភាព​តុលាការ

លោកមេធាវី ជូង ជូងី បានចេញលិខិតទាំងយប់ ក្នុងការបង្ហាញ នូវកំហុសដោយ«អចេតនា» ដែលលោកបានអះអាង ចំពោះមុខអ្នកសារព័ត៌មាន កាលពីថ្ងៃទី១០ ខែមេសា ទាក់ទងអ្នកជាប់ឃុំទាំង១៩នាក់ ពិសេសលោក មាជ សុវណ្ណារ៉ា សកម្មជនគណបក្សសង្គ្រោះជាតិនោះ ថានឹងត្រូវបានដោះលែងជាផ្លូវការ នាពេលខាងមុខដោយតុលាការ ព្រោះតែវិបត្តិនយោបាយ ត្រូវបានបញ្ចប់។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី១១ មេសា ២០១៥
  • កែប្រែចុងក្រោយ: April 12, 2015
  • ប្រធានបទ: យុត្តិធម៌
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លិខិតមួយរបស់ការិយាល័យ ច្បាប់សីលា បានដាក់ទៅកាន់ ប្រធានសាលាដំបូង រាជធានីភ្នំពេញ ដែលចុះហត្ថលេខា ដោយលោកមេធាវី ជូង ជូងី មេធាវីការពារក្ដី ឲ្យសកម្មជនគណបក្សសង្គ្រោះជាតិ មានលោក មាជ សុវណ្ណារ៉ា, លោក អ៊ុក ពេជ្រសំណាង និងលោក ទេព ណារិន។ ក្នុងលិខិតនោះ បានបង្ហាញនូវការសោកស្តាយ នូចកំហុសដោយអចេតនា របស់​លោក ពាក់ព័ន្ធនឹងការបញ្ជាក់ថា ពិតជាមានការដោះលែង សកម្មជនបក្សប្រឆាំង ឲ្យនៅក្រៅឃុំបណ្តោះអាសន្ន ព្រោះតែបញ្ហានយោបាយ ត្រូវបានបញ្ចប់នោះ។ លោកបានសរសេរបន្តថា នេះជាការសោកស្តាយយ៉ាងខ្លាំង ដែលការ​បញ្ជាក់ខាងលើ បានធ្វើឲ្យមានការប៉ះពាល់ ដល់សមត្ថកិច្ច និងឯករាជ្យភាព របស់តុលាការ។

លោក ជូង ជូងី បានសរសេរទៀតថា៖ «ខ្ញុំបាទជាមេធាវី មានតួនាទី ត្រឹមតែជាអ្នករៀបចំពាក្យសុំ ឲ្យមានការដោះលែង និងការពារកូនក្តី តាមច្បាប់តែប៉ុណ្ណោះ។ ចំពោះការដោះលែងកូនក្តី ឲ្យនៅក្រៅឃុំយ៉ាងណានោះ គឺជាសមត្ថកិច្ច និង​ជា​ឆន្ទានុសិទ្ធិរបស់តុលាការ‍។»

លិខិតនេះ ត្រូវបានយកចុះផ្សាយ យ៉ាងព្រោងព្រាត ក្នុងបណ្តាញព័ត៌មានសង្គម ជាពិសេស នៅលើគណនី របស់លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្តីការគណរដ្ឋមន្រ្តី។ លោក ផៃ ស៊ីផាន បានវាយតម្លៃ ចំពោះការ​សារភាព​កំហុស របស់លោកមេធាវី ជូង ជូងី ថា៖ «កម្រិតវិជ្ជាជីវ: និងក្រមសីលធម៌មេធាវី គណះមេធាវី គួរតែពិចារណា​សារ​ជាថ្មី។ ក៏ប៉ុន្តែមេធាវីរូបនេះ សម្តែងការស្មោះត្រង់ ដែលជាគុណធម៌របស់ខ្លួន ត្រូវតែទទួលបានការគោរព ពី​សាធារណ​ជន។»

សូមរំលឹកថា ការចេញលិខិតនេះ បន្ទាប់ពីមេធាវីការពារក្តី ឲ្យក្រុមសកម្មជនគណបក្សសង្គ្រោះជាតិ លោក ជូង ជូងី បាន​អះអាងថា កូនក្តីរបស់លោក យ៉ាងយូរបំផុត នឹងត្រូវបានដោះលែង ពីពន្ធនាគារ នារសៀលថ្ងៃទី១៣ ខែមេសា ខាងមុខ​នេះ។ លោកថែមទាំងបានបង្ហាញ ពីការដោះលែងសកម្មជនដីធ្លី និងព្រះសង្ឃបីអង្គទៀត  តាមរយៈព្រះរាជសារ លើក​លែងទោស មុនថ្ងៃចូលឆ្នាំខ្មែរខាងមុខនេះដែរ៕

សូមអាចលិខិតទាំងស្រុង របស់មេធាវីដូចខាងក្រោម៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...