តើការប្រើប្រាស់ថ្នាំ មិនល្អ សំរាប់ក្មេងៗ មែនដែរ ឬទេ ?
អាការៈឆ្អើមខ្លាំង ក្អួតច្រើន ក្អកខ្លាំង រោគសញ្ញាផ្តាសាយ ... តែសុខភាពល្អពីកំណើត របស់កុមារ គួរតែជួយពួកគេ ទាំងនោះអោយបានធូរស្រាល ។
គឺជាដំណឹង ដែលគួរឲ្យព្រួយបារម្ភ សម្រាប់ឪពុកម្តាយគ្រប់រូប ។ ពួកគាត់គួរតែយល់ដឹង ពីបញ្ហានេះ ពី ពីរ ឬបី ខែ មុនម្លេះ ដែលទើបតែ នៅព្រឹកនេះ អ្នកជំនាញ បានប្រកាសចូលជាធរមាន នូវការហាមមិនឲ្យប្រើប្រាស់ឧសថ ដែលផលិតពីជាតិ métoclopramide (មានសមាសភាពដើមជា Primpéran ហើយបានដាក់អោយប្រើប្រាស់ តាំងពី ទស្សវត្តន៍ ឆ្នាំ ៦០) ទៅលើក្រុមមនុស្ស ដែលមាន អាយុក្រោម ១៨ឆ្នាំ ដែលអាចទប់ទល់ទៅនឹង អាការៈឆ្អើមខ្លាំង និងក្អួតច្រើនដង ។ អាជ្ញាធរខាងថ្នាំពេទ្យ (Afssaps) បានសម្រេចកំណត់ ពីការប្រើប្រាស់ថ្នាំពេទ្យនេះ សម្រាប់តែមនុស្សពេញវ័យ តែប៉ុណ្ណោះ។ ការដាក់លក់នៃថ្នាំអស់ទាំងនេះ ដែលបានអនុញ្ញាតិ ឲ្យមានការប្រើប្រាស់ តែមួយគត់លើ ខាងផ្នែកថែទាំកុមារ ដែលត្រូវបានបញ្ឈប់ តាំងពីខែកក្កដា ឆ្នាំ ២០១១មកម្លេះ ។ ប៉ុន្តែនៅ លើទីផ្សារលើកនេះ ត្រូវបានគេបិតបន្ថែម ពីលើផលិតផលដែល «ហាមឃាត់ សំរាប់ក្មេងដែលមាន អាយុក្រោម១៨ឆ្នាំ» ហើយត្រូវរង់ចាំ សំបកថ្នាំនិង របៀបប្រើប្រាស់ថ្មី ដែលនឹងពន្យល់ពីការប្រើប្រាស់ ទៅតាមបទបញ្ជាក្រោយនេះ ។
Le Primpéran មានប្រសិទ្ធភាពណាស់ ក្នុងការប្រឆាំងនឹង ការឆ្អើម និងការក្អួតមិនទៀងមិនទាត់ (ដែលបណ្តាលមកពី មេរោគ រលាគក្រពះ និងពោះវៀន ឬការញាំអាហារមិនមានអានាម័យ ឬតាមការព្យាបាលរោគ ដោយប្រើជាតិគីមី ប្រឆាំងមហារីក ...) ។ វាបង្រួមរោគសញ្ញា នៃការឆ្លងនេះ ឲ្យការពារសាពាង្គកាយ ប៉ុន្តែ មិនព្យាបាលអោយជាដាច់ នូវជំងឺ ដែលកើតមាននោះទេ ។ ដោយគួរឲ្យស្តាយ ជាមួយកូនក្មេង វាអាចមាន « គ្រោះថ្នាក់ នៃការកើនឡើងនូវមេរោគ ដែលប៉ៈពាល់ដល់ ប្រព័ន្ធសសៃប្រសាទ » មានជាអាទិ៍ ការញាក់ញ័រ ចលនាខុសប្រក្រតី ទាក់ទងនិងខួរក្បាល និង ករ ( ដែលត្រូវបានគេហៅថា extrapyramidaux) ។ ហើយហានិភ័យនេះ កើនឡើង សម្រាប់ការប្រើប្រាស់ឧសថហួសកំណត់ ឬ ការប្រើប្រាស់ច្រើនដង ។ បើយោងតាមអាជ្ញាធរខាងថ្នាំពេទ្យ Afssaps បានឲ្យដឹងថា នេះជាការទទួលយកបាន ដែលតិចតួច ជាង ប្រសិទ្ធិភាពនៃការព្យាបាលជំងឺ ហើយមានលក្ខណៈមិនគ្រប់គ្រាន់ ។ ក្នុងករណីដែលមានកាក្អួតច្រើនដង អាជ្ញាធរខាងថ្នាំពេទ្យ បានបង្ហាញពី ភាពល្អប្រសើរ នូវការផ្ដល់ ភេសជ្ជៈដែលមានជាតិស្ករ ឬ ដែលមានជាតិប្រៃ ដល់ក្មេងនោះ និងដើម្បីជៀសវៀងផងដែរ ពីការខ្វះជាតិទឹក ។
ការសម្រេចចិត្ត ណាក៏ដោយ បើទោះជា វាមានលក្ខណៈ វិទ្យាសាស្រ្តយ៉ាងច្បាស់ក៏ដោយ ក៏ធ្វើឲ្យឪពុកម្តាយទាំងឡាយ នៅមានភាពច្របូកច្របល់ដែរ ។ មនោសញ្ចេតនា ជាឪពុកម្តាយ តែមិនអាចធ្វើអ្វីកើត នៅចំពោះមុខបញ្ហា ជាការពិតណាស់ ពេលខ្លះ វាអាចមានការធូរស្រាល ប៉ុន្តែពេលខ្លះ បញ្ហាទាំងនោះ ធ្វើឲ្យមានការ ឈឺចាប់ដល់ កូនរបស់ពួកគេ ( ជួនកាល ពួកគេ ត្រូវនៅជាប់ជិត ជាមួយនឹង កូននោះរហូត ) ជាអាទិ៍ចំពោះករណី ដែលមានការក្អកខ្លាំង ។ ថ្នាំ mucolytiques mucofluidifiants និង l'Hélicidine គឺ ពេលខ្លះមិនអាចប្រើបាននោះទេ ចំពោះក្មេងដែលមានអាយុពី ២០ថ្ងៃ ទៅ ២ឆ្នាំ ចាប់តាំងពី ថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០១០ ។ នៅក្នុងការបន្តវាយតម្លៃ ទាក់ទងនិង ការព្យាបាល ចំពោះជម្ងឺក្មេងៗ ដែលមានអាយុក្រោមពីរឆ្នាំ ដូចគ្នានេះដែរ អាជ្ញាធរខាងថ្នាំពេទ្យ Afssaps បានហាម មិនឲ្យប្រើប្រាស់ ឧសថខ្លះទៀត ដូចជា antitussifs antihistaminiques H1 ចេញផ្សាយលើកទី១ និងប្រភេទថ្នាំ fenspiride ជាដើម។ ហានិភ័យនៃផលប៉ៈពាល់ មានខ្លាំងជាង ផលព្យាបាល់ទៅទៀង ដែលកំរិតអោយ កន្លែងលក់ថ្នាំទាំងឡាយ ឈប់លក់ឬផ្ដល់ជូន នូវថ្នាំប្រភេទទាំងនេះ អោយដល់ ទារក ឬក្មេង ដែលមានអាយុក្រោមពីរឆ្នាំ (២ ឆ្នាំ ) ទៀត គិតចាប់តាំងពី ថ្ងៃទី ១៥ ខែមិនា ឆ្នាំ ២០១១ កន្លងមកនេះ ។
ដោយ ៖ តុងស័រ TongSoir - ភ្នំពេញ ថ្ងៃ ទី ០៩ មិនា ឆ្នាំ ២០១២
Source : Lepoint.fr
Crédit photo : D.KEO/MONOROOM.info