របប​យោធា​និយាយ​ថា លិទ្ធិ​ប្រជាធិបតេយ្យ​បំផ្លាញ​ប្រទេស​ថៃ

អ្នកនាំពាក្យឲ្យរបស់របបយោធាថ្មីនៅប្រទេសថៃ បានប្រកាសកាលពីថ្ងៃអាទិត្យ ថាលិទ្ធិប្រជាធិបតេយ្យ បានបង្ក​ឲ្យ​មានកំហុសយ៉ាងធ្ងន់ធ្ងរ សម្រាប់ប្រទេសថៃ។ ការថ្លែងនេះ បានធ្វើឡើងបន្ទាប់ពីកងទ័ពថៃដែលបានធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលប្រជាធិបតេយ្យ កាលពីថ្ងៃព្រហស្បត្តិ៍មុន ហើយចង់សាកល្បងឆ្លើយតបទៅនឹងការរិះគន់ និងការ​ថ្កោលទោស ពីសំណាក់សហគមន៍អន្តរជាតិ។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី២៥ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 25, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អ្នកនាំពាក្យឲ្យរបស់របបយោធាថ្មីនៅប្រទេសថៃ បានប្រកាសកាលពីថ្ងៃអាទិត្យ ថាលិទ្ធិប្រជាធិបតេយ្យ បានបង្ក​ឲ្យ​មានកំហុសយ៉ាងធ្ងន់ធ្ងរ សម្រាប់ប្រទេសថៃ។ ការថ្លែងនេះ បានធ្វើឡើងបន្ទាប់ពីកងទ័ពថៃដែលបានធ្វើរដ្ឋប្រហារ ទម្លាក់រដ្ឋាភិបាលប្រជាធិបតេយ្យ កាលពីថ្ងៃព្រហស្បត្តិ៍មុន ហើយចង់សាកល្បងឆ្លើយតបទៅនឹងការរិះគន់ និងការ​ថ្កោលទោស ពីសំណាក់សហគមន៍អន្តរជាតិ។


ការអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារ បានប្រមូលគ្នាស្រែកបណ្ដេញទាហានឲ្យចេញពីរាជធានី។ (រូបថត REUTERS)

នយោបាយថៃ - ការថ្លែងរបស់អ្នកនាំពាក្យឲ្យរបបយោធា បានធ្វើឡើងនៅថ្ងៃអាទិត្យ ស្របពេលដែលនៅ​តាម​ដង​ផ្លូវនានា ក្នុងរាជធានីបាងកក បណ្ដាជនរាប់ពាន់នាក់បាន ចុះនៅតាមដងផ្លូវ ដើម្បីប្រឆាំងនឹងការធ្វើរដ្ឋប្រហារ​កាល​ពីថ្ងៃព្រហស្បត្តិ៍ ដោយកងទ័ពថៃ បើទោះជារបបយោធាថ្មីនេះ បានហាមឃាត់ការជួបជុំគ្នាចាប់ពី៥នាក់​ក៏​ដោយ។ ទោះ​បីយ៉ាងណា មេដឹកនាំយោធាបានសុំឲ្យប្រជាជនថៃយោគយល់ និងរងចាំ ដើម្បីឲ្យក្រុមខ្លួនអាចធ្វើកំណែទម្រង់​មួយ ដោយពិតប្រាកដនិងស៊ីជម្រៅ ទៅលើប្រព័ន្ធសេដ្ឋកិច្ច សង្គម និងនយោបាយថៃ។

របបយោធា បានឃុំខ្លួនអ្នកទទួលខុសត្រូវនយោបាយ និងមនុស្សសំខាន់ជាច្រើននាក់ បន្ទាប់ពីបានកោះហៅ​អ្នក​ទាំងនោះឲ្យ​បង្ហាញវត្តមាន រួមមានលោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីស្របច្បាប់ ចេញពី​ការ​បោះឆ្នោត និងសាច់ញាតិជាច្រើននាក់របស់លោកស្រី។ នៅថ្ងៃអាទិត្យនេះ ពាក្យចចាមអារាមបាននិយាយថា លោក​ស្រីបានត្រូវដោះលែងឲ្យមានសេរីភាពវិញ តែសហជីវិនម្នាក់របស់លោកស្រី បានអះអាងថាលោកស្រី ត្រូវបានគេ​ផ្លាស់ប្ដូរ ទៅដាក់នៅកន្លែងឃុំផ្សេងទៀត តែមិនត្រូវបានដោះលែងនោះទេ។

កាលពីថ្ងៃសៅរ៍ អ្នកនាំពាក្យរបស់កងទ័ព លោក វៀរ៉ាឆុន ស៊ូគនដាប៉ាទីប៉ាក (Weerachon Sukondhapatipak) បាន​បញ្ជាក់ថា មនុស្សជាង១០០នាក់ ត្រូវបានឃុំខ្លួន​ក្នុងពេលនេះ។ ប៉ុន្តែគេហទំព័រក្នុងស្រុកមួយ និងក្រុមអ្នកប្រឆាំង​នឹង​រដ្ឋប្រហារ បានអះអាងពីការឃាត់ខ្លួន ថាមានចំនួនច្រើនជាងនេះ និងលើសពីចំនួន នៅក្នុងបញ្ជីកោះហៅឲ្យ​បង្ហាញ​វត្តមានរបស់កងទ័ព។

នៅថ្ងៃអាទិត្យនេះដដែល កងទ័ពជាច្រើនកងពល ត្រូវបានដាក់ពង្រាយនៅក្នុងសង្កាត់ជាច្រើន ជាពិសេសនៅតាម​សង្កាត់ពាណិជ្ជកម្មធំៗ នៅកណ្ដាលរាជធានីបាងកក ហើយបានបិទច្រករបស់រថភ្លើងលើអាកាស ដើម្បីទប់ស្កាត់​ក្រុមអ្នកប្រឆាំងរដ្ឋប្រហារ ដែលបានធ្វើការជួបជុំគ្នាបានបីថ្ងៃរួចមកហើយ។ កងពលទាំងនោះ ត្រូវ​បាន​ក្រុមបាតុករ​ប្រមាណជា១០០០នាក់ ស្រែកឲ្យ«ចេញទៅៗៗ»។

មេបញ្ជាការកងទ័ព លោកឧត្ដមសេនីយ ប្រយុទ ចាន់អ៊ូចារ បាន​ថ្លែងពន្យល់ពីការសម្រេចចិត្តរបស់លោក ក្នុងការ​ក្ដោបក្ដាប់អំណាចរដ្ឋនេះ ដោយបញ្ជាក់ថា កងទ័ពមានភារកិច្ចត្រូវធ្វើប្រតិកម្ម ដើម្បីបញ្ជៀសអំពើហិង្សា និងដាក់​បញ្ចប់នូវវិបត្តិនយោបាយ ដែលបានកើតឡើងពីបាតុកម្មប្រឆាំងរដ្ឋាភិបាល ហើយបានធ្វើឲ្យមនុស្សស្លាប់២៩នាក់ និងជាង៨០០នាក់ទៀតរបួស៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...