គ្រោះថ្នាក់ចរាចរណ ដ៏រន្ធត់ ក្នុងពិភពលោក ភាគទីបី
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: July 27, 2012
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើអ្នកដឹងថា អ្នកត្រូវបើកបរយានយន្ដ យ៉ាងដូចម្ដេច ដើម្បីអោយមានសុវត្ថិភាព សំរាប់ខ្លួនអ្នក គ្រួសាររបស់អ្នក និងអ្នកដទៃ នៅលើដងផ្លូវនោះទេ? តើអ្នកដឹងទេថា ការមើលស្រាល ក្នុងពេលតែមួយវិនាទីប៉ុណ្ណោះ ខណៈអ្នកកាន់ចង្កូតយានយន្ដ អ្នកអាចនឹងអាចធ្វើអោយ អ្នកប្រើប្រាស់ផ្លូវថ្នល់ផ្សេងទៀត ដូចរូបអ្នក ជួបនូវគ្រោះមហន្តរាយ ដ៏រន្ធត់ខ្លោចផ្សារ ជាទីបំផុត នោះទេ?
ចំលើយ៖ នៅមិនទាន់ហួសពេលទេ នៅពេលដែល មនសិការរបស់អ្នក មិនទាន់បន្ទោសអ្នកនៅឡើយ។ ការគោរពច្បាប់ ចរាចរណ៍ គោរពអ្នកប្រើប្រាស់ផ្លូវថ្នល់ដូចអ្នក និងភាពប្រុងប្រយ័ត្ន ពេលអ្នកបើកបរ នឹងអាចបញ្ជៀសអ្នក មិនអោយក្លាយ ជាឃាតករ នៃមនសិការបាន។
ទស្សនាវដ្ដី មនោរម្យព័ងអាំងហ្វូ សូមលើកយកមកជូនប្រិយមិត្តអ្នកអាន នូវព្រឹត្តិការណ៍រន្ធត់ព្រឺព្រួច នៃគ្រោះថ្នាក់ចរាចរណ៍ ទាំងឡាយ ដែលអ្នកគួរតែដឹង និងឃើញ នៅក្នុងពិភពលោក។ រូបភាពអស់ទាំងនេះ សុទ្ធសឹងជារូបភាពពិតៗ ដែលត្រូវបាន ថតដោយ កាមេរ៉ាត្រួតពិនិត្យសុវត្ថិភាព នៅតាមដងផ្លូវ តាមរថយន្ដ ឬនៅតាមជញ្ជាំងផ្ទះ និងមានខ្លះទៀត ជាកាមេរ៉ាថត កំសាន្ដ របៀបអ្នកទេសចរណ៍ ដែលមិនដែលបានគិតព្រៀងទុកជាមុនថា នឹងមានព្រឹត្តិការណទាំងនេះ កើតឡើងនោះទេ។
សូមជំរាបជូនថា កុមារដែលមានអាយុក្រោម ១២ឆ្នាំ មិនត្រូវអនុញ្ញាតិអោយឃើញរូបភាពអស់ទាំងនេះទេ ដោយហេតុថា វាអាចអោយកុមារ ផ្ដិតថតទុកព្រឹត្តិការណរន្ធត់អស់ទាំងនេះ នៅក្នុងខួរក្បាល និងចង់ធ្វើការ សាកល្បងជាយថាហេតុ ណាមួយ។
សូមទស្សានា ភាគទីបី ដូចតទៅ៖
---------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ភ្នំពេញ ថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ