សហជីព​កម្ពុជា​ត្រៀម​លើក​បញ្ហា​«គន្លឹះ» សំរាប់​កិច្ច​ប្រជុំ​ថ្នាក់​ពិភពលោក

បញ្ហាដ៏ចម្រូងចម្រាស់អំពីការតម្លើងប្រាក់ខែកម្មករ និងសិទ្ធិការងារមួយចំនួននៅកម្ពុជា រួមទាំងការជាប់ឃុំរបស់​អ្នក​ទាំង២១នាក់ផងដែរ នឹងត្រូវបានលើកទៅពិភាក្សា ក្នុងកិច្ចប្រជុំថ្នាក់ពិភពលោកមួយ នៅទីក្រុងហ្សឺណែវ​នាពេល​ខាង​មុខនេះ។
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: March 22, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បញ្ហាដ៏ចម្រូងចម្រាស់អំពីការតម្លើងប្រាក់ខែកម្មករ និងសិទ្ធិការងារមួយចំនួននៅកម្ពុជា រួមទាំងការជាប់ឃុំរបស់​អ្នក​ទាំង២១នាក់ផងដែរ នឹងត្រូវបានលើកទៅពិភាក្សា ក្នុងកិច្ចប្រជុំថ្នាក់ពិភពលោកមួយ នៅទីក្រុងហ្សឺណែវ​នាពេល​ខាង​មុខនេះ។


ក្រុមកម្មករធ្វើបាតុកម្មនៅខាងមុខក្រសួងការងារ លើវិថីសហព័ន្ធរ៉ូស្ស៊ី កាល់ពីថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៣។ (រូបថត MONOROOM.info/O.Vary)

ការងារ - រយៈពេលពីរថ្ងៃនេះកិច្ចប្រជុំថ្នាក់តំបន់មួយ ដែលមានមេដឹកនាំសហជីពធំៗចំនួន១៥ ភាគច្រើនជាប្រទេស នៅក្នុងតំបន់អាស៊ី បានជួបប្រជុំគ្នា នៅរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យមើលការអនុវត្តសិទ្ធិការងារ នៅក្នុងប្រទេស​នីមួយៗ។ កិច្ចប្រជុំនេះផងដែរ ក៏ផ្តោតសំខាន់ទៅលើការត្រៀមកំណត់អាទិភាព  ដើម្បីដាក់ទៅក្នុងកិច្ចប្រជុំ ILC នៅ​ទីក្រុងហ្សឺណែវ ក្នុងឆ្នាំ២០១៤ខាងមុខនេះ។ កិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ដែលនឹងត្រួតពិនិត្យមើល ដើម្បីជួយទៅ​ដល់កម្មករនៅលើពិភពលោក នៅប្រទេសណាក៏ដោយ អោយតែមានបញ្ហា«ធំឬគន្លឹះ» នឹងត្រូវលើកយកទៅ​ពិភាក្សា។

ក្នុងសន្និសិទនៅថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៤នេះ លោក អាត់ ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មានថា កិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ខាងមុខនេះ គឺរៀបចំដោយអង្គការ​ពលកម្ម​អន្តរជាតិ ចាប់ពី ថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៤ ដែលមានអ្នកចូលរួមជាង៥០០០នាក់ ពី​បណ្តាប្រទេសនានានៅលើពិភពលោក។

លោកបន្តថា កម្ពុជាដែលជាប្រទេសហត្ថលេខី ជាសមាជិករបស់ ILO នឹងធ្វើរបាយការណ៍ស្តីពីវិវត្តនៃ​សិទ្ធិ​ការងារ​ជូនទៅអង្គការ ILO ក្នុងពេលចូលរួមប្រជុំ នៅក្នុងកិច្ចប្រជុំជាសាធារណៈនោះដែរ ។ លោកពន្យល់បន្ថែមថា សំរាប់​បញ្ហានៅក្នុងប្រទេសកម្ពុជា គេនឹងពិភាក្សាទៅលើ ការសំលាប់ប្រធានសហជីព ការរើសអើងសហជីព មានការ​ទិញ​ទឹកចិត្ត មានការរំលោភសិទ្ធ ការចាប់ខ្លួន និងមានការកេងប្រវ័ញ្ចផ្សេងៗជាដើម។

បញ្ហាទាំងប៉ុន្មានខាងលើ ត្រូវបានលោក អាត់ ធន់ វាយតម្លៃថា ជាការរំលោភទៅលើនិតិសញ្ញាអន្តរជាតិ ព្រោះកម្ពុជា​បានអោយសច្ចាប័ន ទៅលើអនុសញ្ញាស្នូលទាំងប្រាំបីមានដូចជា សិទ្ធសេរីភាពសហជីព សិទ្ធិស្មើគ្នាចំពោះមុខច្បាប់ សិទ្ធិចរចាអនុសញ្ញារួម សិទ្ធិធ្វើការដោយគ្មានការរើសអើងជាតិសាសន៍ ឬក៏ពលកម្មកុមារជាដើម។ ដូច្នេះហើយ គេ​ពិនិត្យមើលថាកម្ពុជាបានអោយសច្ចាប័នហើយ តើការអនុវត្តតាមគោលារណ៍អន្តរជាតិដែរឬទេ? ហើយគេពិនិត្យ​មើល​ថាតើរដ្ឋាភិបាល នៃប្រទេសនីមួយៗហ្នឹង បានធ្វើអ្វីខ្លះហើយ ហើយសហជីពត្រូវរៀបចំធ្វើម៉េច ដើម្បីជំរុញ​អោយ​រដ្ឋាភិបាល ធ្វើការកែប្រែជាលក្ខណៈអន្តរជាតិនៅជុំវិញពិភពលោក៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) -ភ្នំពេញ ថ្ងៃទី ២១ មិនា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...