ជា មុន្នី៖ ព្យុះ​បាតុកម្ម​នឹង​បន្ត​មាន បើ​ការ​ចរចា​ប្រាក់​ឈ្នួល​ត្រូវ​បញ្ចប់

ជាថ្មីម្តងទៀតសហជីពសេរីកម្មករបានអះអាងថា ប្រសិនបើការចរចាដំឡើងប្រាក់ឈ្នួលជូនកម្មករ ពិតជាត្រូវបានបិទ​បញ្ចប់មែននោះ មហាកូដកម្មរបស់កម្មករ នឹងនៅតែបន្តមានជាមួយនឹងការគាំទ្រពីសហគមន៍ជាតិ និងអន្តរជាតិ ។ ការអះអាងនេះ គឺបានកើតឡើយក្រោយពីមន្រ្តីក្រសួងការងារ និងមន្រ្តីសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានបញ្ជាក់ថា នឹងមិនមានការចរចាដំឡើងប្រាក់ឈ្នួលជាថ្មីនោះទេ។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: January 11, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជាថ្មីម្តងទៀតសហជីពសេរីកម្មករបានអះអាងថា ប្រសិនបើការចរចាដំឡើងប្រាក់ឈ្នួលជូនកម្មករ ពិតជាត្រូវបានបិទ​បញ្ចប់មែននោះ មហាកូដកម្មរបស់កម្មករ នឹងនៅតែបន្តមានជាមួយនឹងការគាំទ្រពីសហគមន៍ជាតិ និងអន្តរជាតិ ។ ការអះអាងនេះ គឺបានកើតឡើយក្រោយពីមន្រ្តីក្រសួងការងារ និងមន្រ្តីសមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) បានបញ្ជាក់ថា នឹងមិនមានការចរចាដំឡើងប្រាក់ឈ្នួលជាថ្មីនោះទេ។


កម្មករទាមទារតម្លើងប្រាក់ខែ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ (រូបថត ហ្វេសប៊ុក)

វិបត្តិការងារ - ក្នុងកិច្ចសម្ភាសជាមួយទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៤ លោក ជា មុន្នី ប្រធាន​សហជីព​សេរីកម្មករកម្ពុជា បានអត្ថាធិប្បាយថា អ្វីដែលមន្រ្តីក្រសួងការ និងសមាគមរោងចក្រកាត់ដេរ​កម្ពុជា​បានលើកឡើង គឺមិនមានមូលដ្ឋានច្បាស់លាស់នោះទេ ហើយការលើកឡើង ដែលមិនមានការទទួលខុសត្រូវនេះ នឹងអាចជម្រុញឲ្យមាន «ព្យុះបាតុកម្មនិងកូដកម្ម»ទៅថ្ងៃមុខទៀត ដោយមិនអាចជៀសរួច។

សូមរម្លឹកថា ក្នុងពេលចុងក្រោយនេះ លោក អ៊ុំ មាន រដ្ឋលេខាធិការក្រសួងការ និងលោក ខេន លូ ជាអគ្គលេខាធិការ​សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ត្រូវបានប្រព័ន្ធសារព័ត៌មានក្នុងស្រុកស្រង់សម្តីថា កម្មករគួរតែទទួលយក ប្រាក់​ឈ្នួលគោល១០០ដុល្លារអាមេរិក នៅឆ្នាំ២០១៤ទៅ ព្រោះមិនមានការពិភាក្សាតំឡើងប្រាក់ឈ្នួលបន្តទៀតទេ បើទោះ​ជាកម្មករ និងសហជីពធំៗមួយចំនួនទាមទារដល់១៦០ដុល្លារក៏ដោយ។

បើទោះជាលោក អ៊ុំ មាន និងលោក ខេន លូ បានលើកឡើងយ៉ាងនេះក្តី ក៏លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងកិច្ច​ប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៤នេះ បានជម្រុញឲ្យមានការបង្កើត គណៈកម្មការមួយ ឲ្យបានឆាប់​ដែលមានគោលដៅសិក្សាស្រាវជ្រាវប្រាក់ឈ្នួលអប្បបរមា (ប្រាក់ខែទាបបំផុត) សម្រាប់កម្មករ និយោជិតផ្នែក​វាយនភ័ណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងជាដើម។

ជុំវិញករណីនេះ បើយោងលើអ្នកតាមដានស្ថានការណ៍សង្គម និងអ្នកវិភាគឯករាជ្យកម្ពុជា បានកត់សម្គាល់ថា ការ​ជម្រុញជាថ្មីរបស់លោក ហ៊ុន សែន ឲ្យមានការពិចារណាឡើងវិញ ពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករនៅពេលនេះ ហាក់ដូចជាផ្ទុយទៅនឹងការសម្រេចរបស់គណៈរដ្ឋមន្ត្រី ក្រោមការបញ្ជារបស់លោក ហ៊ុន សែន ដែលកន្លងមកបាន​បញ្ជាក់ថា៖ «ការដំឡើងប្រាក់ឈ្នួលកម្មករដល់ទៅ១៦០ដុល្លារភ្លាមៗ គឺមិនអាចអនុវត្តបានឡើយ»។

ប្រាក់ខែ១០០ដុល្លា យកទៅ«លាប»អីចេញ?

ចំពោះការចរចាដំឡើងប្រាក់ឈ្នួលដល់កម្មករជាថ្មីនេះ ត្រូវបានលោក ជា មុន្នី ពន្យល់ថា ផ្អែកលើកគោលការណ៍​ប្រជាធិបតេយ្យ និងគោលជំហរអហិង្សា សហជីពរបស់លោក និងសហជីព៨ផ្សេងទៀត ក៏ដូចជាកម្មករនឹង​មិន​បោះ​បង់ការទាមទារនោះទេ ខណៈសហគមន៍ជាតិ និងអន្តរជាតិកំពុងឃ្លាំមើលបញ្ហានេះ យ៉ាងយកចិត្តទុកដាក់។ លោក ជា មុន្នី បញ្ជាក់ថា៖ «ដើម្បីជៀសវាងបាតុកម្ម កូដកម្ម ការចរចានឹងនៅតែបន្ត ព្រោះប្រាក់ខែ១០០ដុល្លារ​យកទៅ​"លាប"​អីចេញ (...)។»

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...