ទម្លាប់​ទាំង​៤ ក្នុង​ការ​ផឹក​កាហ្វេ​ពេល​ព្រឹក ធ្វើ​ឲ្យ​មាន​សុខភាព​ល្អ

ចាប់តាំងពីមនុស្សចេះផលិតកាហ្វេរមក ភេសជ្ជមួយនេះបានក្លាយជាប្រជាប្រិយមួយនៃមនុស្សភាគច្រើន។ មនុស្ស​មួយចំនួនប្រើប្រាស់កាហ្វេសម្រាប់ការប្រស្រ័យទាក់ទង ឬផឹកដើម្បីកំសាន្ត ចំណែកជនមួយចំនួនទៀតប្រើប្រាស់វា ជាគ្រឿងជំនួយស្មារតីសម្រាប់ធ្វើការងារឲ្យកាន់តែមាន ប្រសិទ្ធភាពឡើង។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: February 08, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចាប់តាំងពីមនុស្សចេះផលិតកាហ្វេរមក ភេសជ្ជមួយនេះបានក្លាយជាប្រជាប្រិយមួយនៃមនុស្សភាគច្រើន។ មនុស្ស​មួយចំនួនប្រើប្រាស់កាហ្វេសម្រាប់ការប្រស្រ័យទាក់ទង ឬផឹកដើម្បីកំសាន្ត ចំណែកជនមួយចំនួនទៀតប្រើប្រាស់វា ជាគ្រឿងជំនួយស្មារតីសម្រាប់ធ្វើការងារឲ្យកាន់តែមាន ប្រសិទ្ធភាពឡើង។


អារម្មណ៍ស្រស់ថ្លានឹងញ៉ាំកាហ្វេ បន្ទាប់ពីក្រោបពីគេង។ (រូបភាពឯកសារ)

សុខភាព - មនុស្សមួយចំនួនបានគិតថា កាហ្វេមិនល្អសម្រាប់សុខភាព ប៉ុន្តែធាតុពិតកាហ្វេមានសារៈប្រយោជន៏ ជាច្រើនដល់សុខភាព ប៉ុន្តែអ្វីដែលសំខាន់គឺសារធាតុផ្សំ ដែលយើងបានលាយជាមួយវាប៉ុណ្ណោះ ក្នុងនោះមានដូច ជា បរិមាណស្ករច្រើនពេក ទឹកដោះគោ និងគ្រឿងផ្សំគ្មានប្រយោជន៏ផ្សេងៗទៀត។

នេះជាចំណុចមួយចំនួន ដែលអ្នកគួរតែយល់ដឹងដើម្បីឲ្យការប្រើប្រាស់កាហ្វេរបស់អ្នក ក្លាយជាទម្លាប់ជួយដល់ សុខភាពរបស់អ្នក៖

១. ផ្តល់អទិភាពឲ្យទឹកមុន

ទោះបីជាការផឹកកាហ្វេបានជួយឲ្យអ្នកមានអារម្មណ៏ល្អក្តី ប៉ុន្តែទឹកមានសារៈប្រយោជន៏ជាងកាហ្វេ ទៅទៀត។ មនុស្សត្រូវការជាចាំបាច់នូវសារធាតុទឹកដើម្បីផ្គត់ផ្គងនិងជួយដល់រាងកាយ។ ដូច្នេះ អ្នកគួរតែជ្រើសរើសការ​ផឹក​ទឹកមុន ដើម្បីជួយដល់រាងកាយរបស់អ្នកឲ្យមានសុខភាពល្អ។

២. ជ្រៀសវាងផ្សំសារធាតុមិនល្អក្នុងកាហ្វេ

ការដាក់សារធាតុផ្សំដែលមិនចាំបាច់សម្រាប់សុខភាពក្នុងកាហ្វេរាល់ថ្ងៃ សារធាតុទាំងនោះ នឹងទៅ បំផ្លាញរាង​កាយអ្នកយ៉ាងពិតប្រាកដ។ សារធាតុទាំងនោះមានដូចជា ក្រេមកាហ្វេ ស្ករសិប្បនិម្មិត ជាដើម។ ប្រការល្អ អ្នកគួរ​តែជ្រើសរើសសារធាតុធម្មជាតិសម្រាប់លាយជាមួយកាហ្វេ ក្នុងនោះមាន ដូចជាស្ករធម្មជាតិ ទឹកដោះគោសុទ្ធ ឬ​ទឹកសណ្តែកក្នុងកំរិតល្មម។ បើសិនជាអ្នកត្រូវការឲ្យវាមាន សារធាតុផ្អែមជាងនេះបន្តិច អ្នកអាចបន្ថែមសារធាតុ​ទឹកឃ្មុំបន្តិចចូលទៅក្នុងពែងកែវរបស់អ្នក។

ប៉ុន្តែបើអ្នកប្រែមិនចូលចិត្ត​សារធាតុទាំងនោះវិញ អ្នកអាចជ្រើសរើសស្ករត្នោតមកជំនួសក៏បាន។

៣. បន្ថែមសារធាតុប្រឆាំងនឹងសារធាតុអុកស៊ីតកម្ម និងគ្រឿងទេសធម្មជាតិ

តើគ្រឿងទេសប្រភេទណាដែលអ្នកចូលចិត្ត? អ្នកអាចបន្ថែមគ្រឿងទេសស្ងួតៗទាំងនោះបន្ថិចចូល ក្នុងពែងកាហ្វេ​របស់អ្នកដើម្បីឲ្យកាន់តែពិសេសឡើងថែមមួយកំរិតទៀត ក្នុងនោះមានដូចជា ផ្លែកួរ ក្រវាញ ផ្កាក្លាំពូជាដើម។ ម្យ៉ាង​វិញទៀត អ្នកក៏អាចបន្ថែម ប្រេងដួងចូលក្នុងការហ្វេបានដូចគ្នា ព្រោះក្នុងប្រេងដួងពោរពេញទៅដោយសារធាតុខ្លាញ់ សារធាតុអាស៊ីតរ៉ូរិតជាដើម ដែលមានប្រយោជន៏ខ្លាំង សម្រាប់ឲ្យដំណើរការនៃការរំលាយអាហារបានស្រួល។

៤. បង្កើនទម្លាប់នៃការញុំាកាហ្វេ

បន្ទាប់ពីភ្ញាក់ពីព្រលឹមរួច និងរៀបចំធ្វើអ្វីដែលអ្នកចង់ធ្វើរួចហើយ ចូរចាប់កាន់ពែង លាយសារធាតុទាំងឡាយដែល​ផ្តល់ជំនួញដល់រាងកាយចូលក្នុងកាហ្វេសុទ្ធរបស់អ្នក រួចផឹកវារាល់ថ្ងៃក្រោយពេល ផឹកទឹកដែលជាសារធាតុ​ចំាបាច់​សម្រាប់សំអាតកាកសំណល់ទាំងឡាយក្នុងខ្លួនមនុស្ស៕

--------------------------------------
ដោយ ក. សេងហុង (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃ០៧ ខែកុម្ភៈ ឆ្នាំ ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...