ដើម​ទ្រូង​មូល​ក្លំ​របស់ សេង សូណា ទទួល​រង​ការ​រិះ​គន់​ចាស់​ដៃ

ល្បីពេញបណ្តាញសង្គម និងក្រឡាប់ចក្រ ចំពោះការបង្ហាញដើមទ្រូង ដ៏ទ្រលុកទ្រលន់របស់តារាសិចស៊ី សេង សូណា ដែលបាត់មុខ ពីវេទិកាសិល្បៈមួយរយៈហើយ តែបានត្រលប់មកវិញ ជាមួយនឹងឥរិយាបថ​ស្លៀក​ពាក់ លេច​លើ​បញ្ចេញ​ក្រោម ហាក់ដូចជាចង់ប្រជែង ជាមួួយសិល្បៈកររៀមច្បង ដែលប្រិយមិត្ត​ធ្លាប់​ស្គាល់​ថា​សិចស៊ីដែរ ដូចជាកញ្ញា វ៉ាង ស្រីណូ កុល ដាវី ឆៃលី ដាឡែន និង កញ្ញា ឆយី ជាដើម។
ដើម​ទ្រូង​មូល​ក្លំ​របស់ សេង សូណា ទទួល​រង​ការ​រិះ​គន់​ចាស់​ដៃ
រូបតារា សេង សូណ ដែលត្រូវបានក្រុមអ្នកប្រើប្រាស់បណ្ដាញសង្គម យកមកដាក់ផ្គុំហើយចែកផ្សាយពាសពេញ ហ្វេសប៊ុក។
Loading...
  • ដោយ: ក. សុខឃៀង ([email protected]) - ភ្នំពេញ ថ្ងៃទី២២ មករា ២០១៤
  • កែប្រែចុងក្រោយ: January 23, 2014
  • ប្រធានបទ: តារា-ស៊ិុចស៊ី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តារា - ស្រីស្រស់ សេង សូណា ដែលល្បីពេញពិភពហ្វេសប៊ុកម្នាក់នេះ ត្រូវបានអ្នកគាំទ្រតារាខ្មែរមួយចំនួន​មាន​​ប្រតិកម្មថា មិនដែលឃើញនាងបង្ហាញខ្លួន តាមរយៈចំរៀងកាយវិការ សម្តែង និងតាមរយៈកញ្ជក់​ទូរទស្សន៍​ណាមួយ អោយពិតប្រាកដទេ ស្រាប់បង្ហាញខ្លួនជាមួយដើមទ្រូងមូលភ្លំ ដូចគេ«សប់ប៉េងប៉ោង» បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាងខ្លាំង។ ប៉ុន្តែ វាមិនមែនជាការភ្ញាក់ផ្អើលនឹងសម្រស់នាង រួមនឹងដើមទ្រូវដ៏ភ្លើតភ្លើននោះទេ តែ​វា​ជា​ការ​ភ្ញាក់​ផ្អើល​នឹងការរិះគន់ ខ្លាំងៗ​ពីសំណាក់អ្នកលេងហ្វេសប៊ុក និងមជ្ឈដ្ឋានអ្នកស្រឡាញ់​វប្បធម៌​ជា​ច្រើន។

មិនសូវខុសគ្នាប៉ុន្មាន ពីអ្នកប្រើប្រាស់បណ្ដាញហ្វេសប៊ុកដទៃទៀតដែរ លោក ខាំ ភូរិ កវីនិពន្ធមានទឹកដៃ​ល្អ​មួយរូប ប្រចាំនៅផលិតកម្មហង្សមាស បាន​សរសេរ​រិះគន់តារាស្រីនោះលើហ្វេសប៊ុករបស់លោកថា «ថាមិន​ចង់​ផុសទេ តែ​ហាមចិត្តមិនបាន មានប៉ុណ្ណឹង​ ក៏មិន​ទៅចាំ​បាច់​បបួល​គេវាស់ធ្វើអីអ្នកមីង។ បើអ្នកមីងចង់ល្បី ក៏គួរ​គិត​ពី​វប្បធម៌​​និង​​សីលធម៌​ស្ត្រីខ្មែរខ្លះផង !»

ទស្សនាវដ្តី មនោរម្យព័ងអាំងហ្វូបានសុំប្រតិកម្ម និងការយល់ឃើញរបស់ លោក ថៃ នរៈសត្យា រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ជុំវិញករណីដើមទ្រូង«ប៉េងប៉ោង» របស់កញ្ញា សេង សូណា នេះ ហើយ​លោក​បាន​ថ្លែង​ទទួលស្គាល់ ពីការវិវត្តិនៃសង្គមសម័យថ្មី។ លោកបានរំលឹកមកនិយាយថា៖ «ខ្ញុំក៍ធ្លាប់មាន​ប្រតិកម្ម​កន្លង​មក ជា​មួយ​តារាខ្មែរដែលសិចស៊ីដែរ មិនថាទ្វីបអឺរ៉ុប ឬទ្វីបអាស៊ីទេ ការហូរចូល​នូវ​វប្បធម៌​នៃការ​ស្លៀក​ពាក់ ការ​តុប​តែង​ខ្លួន បាន​វិវឌ្ឍទៅតាមសម័យកាលណ្នឹង វាទៅជារឿងធម្មតាទៅហើយ។»  តែផ្ទុយទៅវិញ លោក​បាន​ប្រតិកម្ម​ចំពោះ​ការ​ចំហរ​ឡេវ បង្ហាញកូនភ្នំរបស់តារាមួយចំនួនថា៖ «ប្រសិន​ជា​ការតុបតែងខ្លួន របស់​តារា​នោះ​ហួសហេតុពេក វាមិនមែន​ជា​ការលើកតំលៃខ្លូនឯងទេ បែរជាបង្កើនកេរិ៍្តខ្មាស និងអ្ន​ក​រិះគន់​ជា​បន្ត​បន្ទាប់​ទៅ​វិញ»។

មន្រ្តីជាន់ខ្ពស់ក្រសួងវប្បធម៌រូបនេះ បានសង្កត់ធ្ងន់ទៀតថា បើតារាទាំងនោះនៅតែបន្ត​បង្ហាញ​ដោយ​គ្មាន​កេរ្តិ៍​ខ្មាស ដំណោះ​ស្រាយទីមួយ គឺមានតែសង្គមបរិយាកាសជាអ្នកគិតនិងវាយតម្លៃ ទីពីរខាងក្រសួងវប្បធម៌​នឹង​ធ្វើការ​អប់រំ ណែនាំ​ ពីរបៀបរបបតាមបែបចិត្តសាស្រ្ត ដើម្បីអោយគេស្គាល់ថាខ្លួនគេជានរណា?

ជុំវិញករណីរិះគន់នេះ ទស្សនាវដី្ត មនោរម្យព័ងអាំងហ្វូ មិនអាចទំនាក់ទំនងសុំការអត្ថាធិប្បាយពីកញ្ញា សេង សូណា បាននៅឡើយ។ តែទោះជាយ៉ាងណា ការបង្ហោះរូបភាពរបស់តារារូបនេះ ត្រូវបានវាយតម្លៃថា​ ជា​សិល្បៈ​មួយ​បែប​​ដែលចំលែក ស្ទើរតែ​គ្មានអ្នកសិល្បៈណា​ហ៊ានធ្វើដូច។

នេះមិនមែនជាលើកទីមួយទេ ដែលសិល្បការិនីតែងតែប្រកួតប្រជែងគ្នា ជាមួយរូបសម្រស់ សំល្លៀកបំពាក់ ការ​តុប​តែង​ខ្លូន និងការហ៊ានបញ្ចេញសាច់សខ្ជីបែបសិចស៊ី បង្ហោះបង្ហើរជារូបថត ទៅកាន់សាធារណៈជន។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ​សិល្បការិនីខែ្មរជាច្រើនពីក្នុងចំណោមនោះ តែងបានចំណាយលុយ ​ស្វះស្វែង​រកវិធីថែរក្សា​សម្ជស្ស​​អោយនៅ​ក្មេង​ជាងវ័យ ឬទៅហាងកែសម្ជស្សកែខៃភាពមិនពេញចិត្ត លើរូបរាងកាយណាមួយ ដើម្បី​ពួក​គេ​ជឿជាក់ថា​ ភាពស្រស់​ស្អាតរបស់គេ នឹងអាចទាក់ទាញការល្បីឈ្មោះ ឈរលើវិស័យសិល្បៈបានយូរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...