ខេង ទីតូ៖ កង​រាជ​អាវុធហត្ថ​ ប្ដេជ្ញា​ការពារ​ជំហរ ហ៊ុន សែន

កងរាជអាវុធហត្ថកម្ពុជា ដោយសំអាងលើសម្តីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋធម្មនុញ្ញ បានប្ដេជ្ញាយ៉ាងម៉ឺងម៉ាត់​ការពាររដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា និងបានព្រមានថា កងរាជអាវុធហត្ថនឹង​មិនអត់អោនដល់អ្នក​ដែលមាន​បំណងផ្តួលរំលំរដ្ឋាភិបាល និងរំលោភរដ្ឋធម្មនុញ្ញបានទេ។ ការអះអាងរបស់កងរាជអាវុធហត្ថ គឺស្របពេលដែល​គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់នៅតែប្រកាន់គោលជំហរថា រដ្ឋាភិបាលនិងសភា«ឯកបក្ស»បច្ចុប្បន្ន បានបង្កើតឡើងដោយរំលោភរដ្ឋធម្មនុញ្ញ និងទទូចឲ្យបោះឆ្នោតមុនបញ្ចប់អាណត្តិឡើងវិញ ក្រោយការធ្វើកំណែ​ទម្រង់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: January 23, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កងរាជអាវុធហត្ថកម្ពុជា ដោយសំអាងលើសម្តីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងរដ្ឋធម្មនុញ្ញ បានប្ដេជ្ញាយ៉ាង​ម៉ឺងម៉ាត់​ការពាររដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា និងបានព្រមានថា កងរាជអាវុធហត្ថនឹង​មិនអត់អោនដល់អ្នក​ដែលមាន​បំណងផ្តួលរំលំរដ្ឋាភិបាល និងរំលោភរដ្ឋធម្មនុញ្ញបានទេ។ ការអះអាងរបស់កងរាជអាវុធហត្ថ គឺស្រប​ពេល​ដែល​គណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់នៅតែប្រកាន់គោលជំហរថា រដ្ឋាភិបាលនិងសភា«ឯកបក្ស»​បច្ចុប្បន្ន បានបង្កើតឡើងដោយរំលោភរដ្ឋធម្មនុញ្ញ និងទទូចឲ្យបោះឆ្នោតមុនបញ្ចប់អាណត្តិឡើងវិញ ក្រោយការ​ធ្វើកំណែ​ទម្រង់ ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។


ការពង្រាញកម្លាំងនៅមុខ«នាគបាញ់ទឹក» ដើម្បីទប់ទល់នឹងបាតុកម្មរបស់អ្នកភូមិបឹងកក់ កាលពីថ្ងៃទី០២ខែកក្កដា​ឆ្នាំ២០១៣។ (រូបភាព MONOROOM.info/ U. Bory)

នយោបាយកម្ពុជា - លោក ខេង ទីតូ មន្រ្តីអ្នកនាំពាក្យកងរាជអាវុធហត្ថកម្ពុជា បានបញ្ជាក់ប្រាប់ទស្សនាវដ្តី​មនោរម្យព័ងអាំងហ្វូ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤ នេះថា៖ «យើងគាំទ្រស្មារតីរបស់សម្តេចតេជោ ហ៊ុន សែន កាលដែលមានប្រសាសន៍នៅក្រចេះ។ ក្នុងកាតព្វកិច្ច និងតួនាទីរបស់ខ្លួន យើងប្រើប្រាស់គ្រប់វិធានការណ៍ ដើម្បី​ការពារនូវអ្វីដែលរដ្ឋាភិបាលហាមឃាត់ គួរតែយល់រឿងហ្នឹង!»

ការលើកឡើងរបស់លោក ខេង ទីតូ គឺស្របនឹងលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុង​កម្មវិធីមួយរបស់កងរាជអាវុធហត្ថ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៣ បានបញ្ជាក់ថា៖ «កម្លាំងកងរាជអាវុធហត្ថ បាន​សំដែងនូវការប្តេជ្ញាចិត្តដាច់ខាត ក្នុងការការពាររដ្ឋធម្មនុញ្ញ និងរាជរដ្ឋាភិបាល ក្នុងគ្រប់កាលទេសៈ ដោយមិន​បណ្តែត​បណ្តោយ ឱ្យ កម្លាំងណាមួយ ធ្វើការប្រទូសរ៉ាយ បំផ្លិចបំផ្លាញបានឡើយ។»

គួររម្លឹកថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងពិធីមួយលើទឹកដីខេត្តក្រចេះ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ នេះ ដោយសំអាងទៅលើ រដ្ឋធម្មនុញ្ញ រដ្ឋសភា ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រជាអាទិ៍នោះ បានអត្ថាធិប្បាយថា លោក មិនចុះចេញពីដំណែងនោះទេ ព្រោះលោកបានឡើងកាន់តំណែងតាមរដ្ឋធម្មនុញ្ញ ដូច្នេះត្រូវចុះពីដំណែង តាម​រដ្ឋធម្មនុញ្ញដែរ។ លោក ហ៊ុន សែន បញ្ជាក់ថា៖ «កម្ពុជា មិនមែនដូចនៅអេហ្ស៊ីប ទុយនេស៊ី និងលីប៊ីនោះឡើយ សូមស្តាប់ឲ្យច្បាស់ ឲ្យតែឈានដល់ការផ្តួលរលំគេនឹងធ្វើហើយ»។

បើទោះជាបុរសខ្លាំងកម្ពុជា លោក ហ៊ុន សែន បានថែ្លងសារនយោបាយមានខ្លឹមសារ​«បង្រ្កាប»​ ជាមួយនឹងការបន្ទរ​សម្លេងរបស់កងកម្លាំងប្រដាប់វុធ ដែលគ្រប់គ្រងដោយរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជាក៏ដោយ ក៏លោក កឹម សុខា អនុប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៤ បានបញ្ជាក់គោលជំហរថា៖ «គណបក្សសង្គ្រោះជាតិគ្មានការផ្លាស់ប្ដូរនោះទេ គឺទី១ទាមទារឲ្យ​មានការបោះឆ្នោតឡើងវិញ ទី២សុំឲ្យកែទម្រង់ការបោះឆ្នោត ដើម្បីជឿទុកចិត្តបានទាំងអស់គ្នា ទី៣ទាមទារឲ្យប្រព័ន្ធ​ផ្សព្វផ្សាយមានសមធម៌ និងទី៤ទាមទារឲ្យមានតុល្យភាពក្នុងគណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភាគឺ៦រូបម្ខាង»៕

--------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...