កែ ឃីម៖ មិន​ត្រឹម​ជា​ជន​រង​គ្រោះ​ដោយ​ដី​ធ្លី តែ​ឈឺ​ចិត្ត​នឹង​«ទង្វើ»​អាជ្ញាធរ

ការដោះស្រាយ«បញ្ហា» របស់រដ្ឋាភិបាល ដែលកើតឡើងក្រោយការបោះឆ្នោត បានធ្វើឲ្យសាធារណៈមតិទូទៅ រិះគន់ និង​សម្តែងការមិនពេញចិត្ត ដោយសារតែក្រោម«ហេតុផលរក្សាសណ្ដាប់ធ្នាប់ សន្តិសុខសុវត្ថិភាពសង្គម» អាជ្ញាធរតែងតែ​បាន​ប្រើធម៌ក្ដៅបំបែកនូវរាល់ការជួបជុំ បង្ក្រាបការប្រមូលផ្តុំ របស់ប្រជាពលរដ្ឋ។ ការជួបជុំប្រមូលផ្ដុំ ដើម្បីសម្តែងមតិ និង​ការ​ប្រើប្រាស់សិទ្ធិ​ដោយសន្តិវិធី ដែលក្រុមអ្នកតវ៉ានិយាយថា ក្នុងគោលបំណងសម្តែងពី​ទុក្ខ​លំបាក​របស់ខ្លួន និង​ចង់​បាន​ដំណោះស្រាយពីសំណាក់ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។ តែទន្ទឹមនឹង«គ្មាន»ដំណោះស្រាយនោះ គេបានមើលឃើញ​«តែពី»​ការ​ចាប់ខ្លួន ការគំរាមកំហែង និងការចោទប្រកាន់ផ្សេងៗ ទៅលើក្រុមអ្នកតវ៉ាទៅវិញ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: October 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការដោះស្រាយ«បញ្ហា» របស់រដ្ឋាភិបាល ដែលកើតឡើងក្រោយការបោះឆ្នោត បានធ្វើឲ្យសាធារណៈមតិទូទៅ រិះគន់ និង​សម្តែងការមិនពេញចិត្ត ដោយសារតែក្រោម«ហេតុផលរក្សាសណ្ដាប់ធ្នាប់ សន្តិសុខសុវត្ថិភាពសង្គម» អាជ្ញាធរតែងតែ​បាន​ប្រើធម៌ក្ដៅបំបែកនូវរាល់ការជួបជុំ បង្ក្រាបការប្រមូលផ្តុំ របស់ប្រជាពលរដ្ឋ។ ការជួបជុំប្រមូលផ្ដុំ ដើម្បីសម្តែងមតិ និង​ការ​ប្រើប្រាស់សិទ្ធិ​ដោយសន្តិវិធី ដែលក្រុមអ្នកតវ៉ានិយាយថា ក្នុងគោលបំណងសម្តែងពី​ទុក្ខ​លំបាក​របស់ខ្លួន និង​ចង់​បាន​ដំណោះស្រាយពីសំណាក់ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។ តែទន្ទឹមនឹង«គ្មាន»ដំណោះស្រាយនោះ គេបានមើលឃើញ​«តែពី»​ការ​ចាប់ខ្លួន ការគំរាមកំហែង និងការចោទប្រកាន់ផ្សេងៗ ទៅលើក្រុមអ្នកតវ៉ាទៅវិញ។


លោក កែ ឃីម ពេលថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅថ្ងៃទី១៨ខែតុលាឆ្នាំ២០១៣។ (រូបថត MONOROOM.info/ O.Vary)

រាជធានីភ្នំពេញ - ប្រជាពលរដ្ឋមួយចំនួន ដែលបានរងការរំលោភបំពានដីធ្លី ពីសំណាក់អាជ្ញាធរមូលដ្ឋាន និងក្រុមហ៊ុន​នានាកាលពីអាណត្តិទីបួន បាននាំគ្នាធ្វើការតវ៉ាសារជាថ្មី ដើម្បីជំរុញឲ្យមានការដោះស្រាយមួយដ៏ពិតប្រាកដ មានទំនុក​ចិត្តនិងការជឿជាក់។ តែតាមការសន្យាដោយផ្ទាល់មាត់ ឬសន្យាតាមការទទួលយកញ្ញត្តិ ក៏ដូចជាការសន្យាក្នុងអំឡុង​ឃោសនាបោះឆ្នោតជាដើម ត្រូវបានក្រុមពលរដ្ឋទាំងនោះ ត្អូញត្អែរថាអាជ្ញាធរខ្លួនឯងមិនបានគោរពតាម និងចេះតែគេច​វេសជាច្រើនលើកច្រើនសារ ដោយគ្មាន​ទំនួល​ខុសត្រូវឡើយ។

«បញ្ហា» នៃការតស៊ូរស់នៅក្នុងភាពលំបាក និងការ«ប្តូរ»ជីវិត សុំតែមានលំនៅដ្ឋានសមរម្យ ជាមួយនឹងរបបរចិញ្ចឹមជីវិត ដូចមុននឹងការបណ្តេញចេញ នៃប្រជាពលរដ្ឋក្រីក្ររបស់ខ្មែរ និងស្នើរដល់រដ្ឋាភិបាលទាំងនោះ ត្រូវទទួលយក​ការ​ដោះ​ស្រាយដោយសន្តិវិធីជាមួយប្រជាពលរដ្ឋ ប្រសើរជាងការប្រើប្រាស់នូវអំពើ«ហិង្សា» ក្នុងការបង្ក្រាបបែបអនាធិបតេយ្យ​ដូច​ប្រទេសដែលគ្នានច្បាប់ទម្លាប់ ជាពិសេសក្នុងព្រឹត្តិការណ៍កាលពីព្រឹកថ្ងៃទី១៨ ខែតុលាម្សិលម៉ិញនេះ នៅប៉ែកខាង​​ត្បូង​នៃ​រមណីដ្ឋានវត្តភ្នំក្បែរនាឡិការធំ។

ជាមួយនឹងព្រឹត្តិការណ៍ខាងលើបានជម្រុញឲ្យបុរសម្នាក់ ឈ្មោះ កែ ឃីម បង្ខំចិត្តបង្ហាញនូវទស្សនៈ និងការឈឺចាប់​របស់​ខ្លួន ជំនួសប្រជាពលរដ្ឋដែលរងទុក និងការថ្កោលទោសចំពោះការគ្រប់គ្រង និងការដឹកនាំរបស់រដ្ឋាភិបាល​ក្នុងអាណត្តិ​ទី​ប្រាំនេះយ៉ាងដូច្នេះថា «ប្រជាពលរដ្ឋគាត់តវ៉ាដើម្បីសិទ្ធិសេរីភាពរបស់គាត់ ដើម្បីផ្ទះរបស់គាត់ដើម្បីកូនចៅជំនាន់ក្រោយ។ បើឥឡួវអស់ហើយនោះ តើមានអ្វីត្រូវសង្ឃឹម បឹងក៏អស់ ព្រៃឈើក៏អស់ ភ្នំក៏រលាយ។ (...) ត្រូវមើលឲ្យច្បាស់ កុំចេះតែនាំគ្នា​ហៃអើៗនោះ។»

ក្នុងអាជីពជាអ្នករត់រឺម៉កកង់បី លោកបានបញ្ជាក់ដូច្នេះថា «យួននិងចិនពេញស្រុកខ្មែរ រស់នៅយ៉ាង​អាណា​ធិបតេយ្យ។ (...) អ្វីជាព្រះរាជាអាច្ឆរិយៈ ឬជាអាច្ឆរិយៈសម្រាប់តែអ្នកមាន ឯអ្នកក្រវិញចាំតែដេកក្នុងគុកឬយ៉ាងណា? ។ ដូច្នេះមុននឹង​ស្លាប់​ត្រូវតែធ្វើ ត្រូវតែទាមទានូវអ្វីដែលត្រូវតែទាមទារ។ ក្នុងលិទ្ធិប្រជាធិបេយ្យ ពេលគេធ្វើការតវ៉ា រដ្ឋាភិបាលចេះតែមក​បង្ក្រាប​គេ វាយគេ តើអ្នកណាមួយអាចទាំបាននោះទេ។ (...) យើងត្រូវបន្សល់ទុកនូវអ្វីៗដែលល្អ សម្រាប់កូនចៅយើង ពិភពលោក​ទាំងមូលត្រូវការយើងចូលរួមទាំងអស់គ្នា និងសហការគ្នាក្នុងការកសាង ដើម្បីឲ្យសង្គមមួយប្រកបដោយនិរន្តរភាព ស្ថិរភាព​នយោបាយ និងសេដ្ឋកិច្ចមានដំណើរការល្អ។ រដ្ឋាភិបាលគប្បី កុំក្តិចត្រួយ ឬពន្លក ដែលកំពុងតែលូតលាស់នេះ។»

លោក កែ ឃីម ដែលមានត្រឹមតែបាក់ឌុប(ប្រលងធ្លាក់) បានបង្ហាញថា រដ្ឋាភិបាលអភិវឌ្ឍន៍កន្លែងណាកំទេច និងបំផ្លាញ​កន្លៃងហ្នឹង ដែលគ្មានសមិទ្ធិផលណាមួយដែលបង្ហាញឆន្ទៈប្រជាពលរដ្ឋនោះទេ ព្រោះរាល់ការអភិវឌ្ឍន៍ប្រជាពលរដ្ឋ មិន​ដែលទទួលបាននូវសំណងណាមួយសមរម្យទេ។ លោកបន្តរថាប្រជាពលរដ្ឋមួយចំនួនទៀត នៅតែមានការព្រួយបារម្មណ៍​ចំពោះលំនៅដ្ឋានរបស់ខ្លួនសឹងតែមិនហ៊ានចេញទៅរកស៊ី ព្រោះខ្លាចដល់ពេលមកវិញស្រាប់តែបាត់ផ្ទះ ដូចប្រជា​ពលរដ្ឋ​រងគ្រោះមុនៗ តើពេលនោះយើងមានអារម្មណ៍យ៉ាងម៉េច?

«កម្ពុជា ព្រះរាជាអច្ឆរិយៈ ?»

បុរសដែលមានស្រុកកំណើរនៅខេត្យការកែវ បានចោទជាសំនួរថា តើអច្ឆរិយៈនៅត្រង់ណា បើ​ពលរដ្ឋមួយភាគធំយំស្រក់​ទឹកភ្នែក ព្រួយបារម្មណ៍ខ្លាចកូនមិនមានផ្ទះនៅ មិនមានសាលារៀននិងគ្មានអនាគត? លោក​បន្តរថា សូមរដ្ឋាភិបាលធ្វើការ​អភិវឌ្ឍន៍ យ៉ាងណាត្រូវគិតពី«តម្លាភាព» គិតពីប្រយោជន៍«រួម»។ លោកបន្តរថា «កម្ពុជាចេះ​តែពាក្យថា អភិវឌ្ឍន៍ៗ ដោយ​មិនបានគិតពីប្រយោជន៍ជាតិ និងប្រជាពលរដ្ឋ។ (...) ប្រទេសណាក៏គេធ្វើការអភិវឌ្ឍន៍ដែរ តែគេរឈរលើគោលការណ៍​តម្លាភាព និងការដោះស្រាយសមរម្យជូនប្រជាពលរដ្ឋ រួមទាំងហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវដូចជា ទឹក ភ្លើង ផ្លូវថ្នល់ មាន​ប្រទេសយួនជាឧទាហរណ៍ស្រាប់។»

ជាមួយគ្នានេះ លោកបានបញ្ជាក់នូវគំនិតផ្ទាល់ខ្លួនថា កម្ពុជាចេះតែអះអាងថា ខ្លួនជាប្រទេសមាន«នីតិរដ្ឋ» តែសម្រាប់​លោកវិញ នីតិរដ្ឋរបស់កម្ពុជា មានតែលើបបូរមាត់នៃមន្រ្តីមាន«អំណាច» ប៉ុណ្ណោះ ភាពជាក់ស្តែងមិនមានទាល់តែសោះ។ ឯលិទ្ធិប្រជាធិបតេយ្យសម្រាប់កម្ពុជា ក៏នៅមានកំរិតនៅឡើយ។ ព្រោះថា រាល់ការតវ៉ា តែងតែមានការរារាំង ការបង្ក្រាប​ដោយដំបងឆក់។ ហេតុអ្វីចាំបាច់ធ្វើដូច្នេះ ក្នុងនាមសន្តិសុខ ជាប៉ូលីស និងជាអាជ្ញាធរដែនដីត្រូវជួយសម្រួល និងការពារ​ដល់ប្រជាពលរដ្ឋ ដើម្បីបញ្ជាក់ថាយើងមានលិទ្ធិប្រជាធិបតេយ្យពិត មិនគួរប្រើហិង្សាមកលើពួកគាត់នោះទេ ទាំងអស់នេះ​ហើយដែលធ្វើឲ្យខ្ញុំមានការឈឺចាប់ ទោះបីរូបលោក មិមមែនជាជនរងគ្រោះដោយសារដីធ្លីក្នុងពេលបច្ចុប្បន្ននេះក៏ដោយ លោកបញ្ជាក់យ៉ាងដូច្នេះថា « បើការអនុវត្តនូវផែនការអភិវឌ្ឍន៍តែរបៀបនេះ មិនយូរមិនឆាប់គង់តែដល់វេនខ្ញុំនោះទេ។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៩ តុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...