ក្រុម​ឧទិស​កុសល​ឲ្យ ម៉ៅ សុខចន្ទ ទទួល​ការសំពង​នៅ​វត្ត​ភ្នំ (VDO)

ក្រុមនិស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋជាងពីរយនាក់ បានព្យាយាមជួបជុំគ្នានៅវត្តភ្នំ ក្នុងគោលបំណង​ឧទិសកុសល​ដល់​លោក ម៉ៅ សុខចន្ទ ដែលបានស្លាប់កាល​ពីយប់​ថ្ងៃ​ទី១៥ ខែកញ្ញា នៅស្ពានអាកាសក្បាល់ថ្នល់។ តែពួកគេទាំងនោះ ត្រូវ​ក្រុមកម្លាំង​រក្សា​សន្តិសុខ ក្នុងឯកសណ្ឋាន​ជាសន្តិសុខសណ្តាប់ធ្នាប់ប្រចាំវត្តភ្នំ និងមានឯកសណ្ឋានជាស៊ីវិល ដែលមានគ្នា​ច្រើនជាង​ហា​សិបនាក់ បានធ្វើការ​បំបែក​មិនឲ្យមានការប្រមូលផ្តុំគ្នាឡើយ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: October 19, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមនិស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋជាងពីរយនាក់ បានព្យាយាមជួបជុំគ្នានៅវត្តភ្នំ ក្នុងគោលបំណង​ឧទិសកុសល​ដល់​លោក ម៉ៅ សុខចន្ទ ដែលបានស្លាប់កាល​ពីយប់​ថ្ងៃ​ទី១៥ ខែកញ្ញា នៅស្ពានអាកាសក្បាល់ថ្នល់។ តែពួកគេទាំងនោះ  ត្រូវ​ក្រុមកម្លាំង​រក្សា​សន្តិសុខ ក្នុងឯកសណ្ឋាន​ជាសន្តិសុខសណ្តាប់ធ្នាប់ប្រចាំវត្តភ្នំ និងមានឯកសណ្ឋានជាស៊ីវិល ដែលមានគ្នា​ច្រើនជាង​ហា​សិបនាក់ បានធ្វើការ​បំបែក​មិនឲ្យមានការប្រមូលផ្តុំគ្នាឡើយ។


ក្រុមពលរដ្ឋមកជួបជុំ ដើម្បីធ្វើពិធីឧទ្ទិសកុសលឲ្យ យុវជន ម៉ៅ សុខចន្ទ ដែលត្រូវបានអាជ្ញាធរបាញ់សម្លាប់ នៅក្បាលថ្នល់ កាលពីយប់ថ្ងៃទីអាទិត្យទី១៥ខែកញ្ញា។ (រូបថត MONOROOM.info/ O. Vary)

រាជធានីភ្នំពេញ - កំរងផ្កា ផ្កាឈូក គ្រឿងសក្ការៈបូជា និងកម្រងផ្កាដាក់រូបថតលោក ម៉ៅ សុខចន្ទ ដែលបានស្លាប់ដោយ​អាវុធរបស់​ក្រុម​សមត្ថកិច្ច ក្នុងព្រឹត្តការណ៍បិទផ្លូវបង្ក្រាបលើក្រុមប្រជាពលរដ្ឋ ត្រូវកងកម្លាំងទាំងនេះ បានលបឆ្មក់ កញ្ឆក់ និងកម្ទេចចោល​នៅចំពោះមុខប្រជាពលរដ្ឋ និងក្រុមនិស្សិតទាំងនោះទៀតផង។

ការចាប់យក និងបំផ្លាញទ្រព្យសម្បត្តិបុគ្គលឯកជនដូចជាកំរងផ្កា ផ្កាឈូក រូបថត ដោយក្រុមសន្តិសុខទាំងនេះ បានធ្វើឲ្យ​កើតមានជាអំពើហិង្សា រវាងប្រជាពលរដ្ឋ ជាមួយនឹងសន្តិសុខទាំងនោះ។ ជាលទ្ធផលបានបណ្តាលឲ្យ​ប្រជា​ពលរដ្ឋ​ក្មេង​ចាស់ ប្រុសស្រី និងអ្នកសារព័ត៌មានអន្តរជាតិ យ៉ាងហោចណាស់បួននាក់ត្រួវរងរបួស។

តាមការអំអាងបស់លោក ចាន់ ពុទ្ធស័ក្ត ជាប្រជាពលរដ្ឋរងគ្រោះនៅតំបន់បឹងកក់ បានបញ្ជាក់ថាពេលដែលកម្លាំង​សន្តិសុខ​ទាំងនោះ បម្រុងនឹងវាយទៅលើមនុស្សស្រី និងមនុស្សចាស់ លោកក៏បានចូលទៅពាំងពីមុខក្នុងគោលបំណងការពារ តែ​ក៏​ត្រូវបានសន្តិសុខម្នាក់បាន«ស្តោះទឹកមាត់»មកលើរូបលោក។ ពេលនោះលោកបានសួរទៅសន្តិសុខនោះថា «ហេតុអ្វីបាន​ជាស្តោះទឹកមាត់លើខ្ញុំ?» ពួកគេមិនបានឆ្លើយទេ ហើយក៏បានវាយមកលើលោកតែម្តង ក្នុងពេលនោះលោកមិនមាន​តដៃ​អ្វីនោះឡើយ ហើយលោកក៏ត្រូវបានក្រុមនោះច្រានអុកគូថ ឃើញហេតុការណ៍ដូច្នេះអ្នកស្រីទេព វណ្ណី ក៏បានចូលមកពាំង​ពីមុខលោក ដែលបណ្តាលឲ្យអ្នកស្រីទេព វណ្ណី ត្រូវមួយដៃពកថ្ងាស ។

លោក ចាន់ ពុទ្ធស័ក្ត បានបន្តរថា ក្នុងហេតុការណ៍នេះបានបណ្តាលឲ្យអ្នកស្រី អ៊ុង សុធី អាយុជាង៦០ឆ្នាំ ត្រូវរបួសបែក​មាត់ខាងក្នុង និងងងឹតមុខ និងដួលសន្លប់ដេកនៅនឹងដីតែម្តង ក្រោយពីដឹងខ្លួន គាត់នៅមានអាការៈក្អួតចង្អោរនៅឡើយ។ ឯក្មេងប្រុសឈ្មោះ កែវ ណារ៉ុង អាយុ១១ឆ្នាំម្នាក់ទៀត ក៏ត្រូវបានក្រុមសន្តិសុខទាំងនេះ ធាក់ត្រូវមួយជើងចំកណ្តាលទ្រូង ធ្វើឲ្យអួសណែនចុងដង្ហើម និងយុវជនម្នាក់ទៀតឈ្មោះ ហេង ណារ៉ុង មានរបួសមុតដៃរយៈឈាមយ៉ាងច្រើន។ ក្នុងពេល​នោះ អ្នកការសែតបរទេសម្នាក់ ឈ្មោះ ចន វីង (John Ving) ក៏ទទួលរងការប៉ះទង្គិចដែរ តែមិនបណ្ដាលឲ្យមានគ្រោះថ្នាក់​ធ្ងន់ធ្ងរនោះទេ។

លោក ចាន់ ពុទ្ធស័ក្ត បានចាត់ទុកការប្រើអំពើហិង្សានេះថា ជាអំពើឃោឃៅ ព្រៃផ្សៃ គ្មានការគោរពសិទ្ធិមនុស្ស សិទ្ធិ​ពលរដ្ឋ ហាក់ដូចជាក្រុមជនប្រម៉ឹកមួយក្រុម ដែលបានធ្វើការវាយប្រហាមកលើប្រជាពលរដ្ឋ មិនខុសពីយប់ថ្ងៃ​ទី២២​នោះ​ទេ។ លោកបន្តរថា ពេលផ្ទុះហិង្សានេះ ក៏ឃើញមានវត្តមានថ្នាក់ដឹកនាំខ័ណ្ឌដូនពេញ លោក សុខ ប៉េងវុធ នៅលើឆាក​ក្បែរវត្តភ្នំ និងឈ្មោះជុំ វត្ថា នៅក្បែរៗនោះក្នុងសម្លៀកបំពាក់ជាស៊ីវិល។

លោក ចន វីង អ្នកសារព័ត៌មានបរទេសម្នាក់ ដែលបារងរបួសបន្តិចបន្តួចពីការប្រតាយប្រតប់ នៃក្រុមសន្តិសុខ​ទាំងនោះថា លោកមិនសប្បាយចិត្តចំពោះហេតុការណ៍ទាំងនេះឡើយ៖ «ទាំងរូបខ្ញុំ ក៏ដូចជាអ្នក ក្នុងនាមអ្នកការសែត បំពេញតួនាទី​របស់ខ្លួន គ្មានអ្វីត្រូវមកហាមឃាត់នោះទេ។ ខ្ញុំហួសនិយាយ!! តែខ្ញុំនៅតែបន្តរការងាររបស់ខ្ញុំ»។ លោកបានចាត់​ទុកការ​រាំរាំងនេះថា នេះជាការព្រហ៊ើន ជាអំពើឆ្គួតលីលា។

អ្នកស្រីទេព វណ្ណី ដែលបានត្រូវមួយដៃចំថ្ងាស ហើមប៉ិនមេដៃនោះបាននិយាយាថា ពួកគាត់មកធ្វើការគោរពនេះ​មិនមាន​អ្វីខុសច្បាប់នោះទេ តែផ្ទុយមកវិញ ពួកគាត់ (សន្តិសុខ) ទេជាអ្នកខុស ដែលបានប្រើកម្លាំងហិង្សាមកលើប្រជាពលរដ្ឋ។ ង្នកស្រីបានបញ្ជាក់ថាក្រុមទាំងនោះជាក្មេងស្ទាយ និងអាចគ្មានការសិក្សា។ ជាមួយគ្នានេះអ្នកស្រីបានបង្ហាញ​ពីអារម្មណ៍​ថ្ទាល់ខ្លួនថា «ខ្ញុំចាត់ទុកប្រទេសកម្ពុជាសព្វថ្ងៃគ្មានអ្នកដឹកនាំ គ្មាននាយករដ្ឋមន្រ្តី។ បើមានថ្នាក់ដឹកនាំ និងនាយករដ្ឋមន្ត្រី និងមានស្ថាប័នមួយច្បាស់លាស់នោះ មិនមែនអនាធិបតេយ្យបែបនេះទេ ដោយយកកម្លាំងប្រដាប់អាវុធ វាយប្រជាពលរដ្ឋ​ជាសាធារណៈ ដើម្បីតែការពារប្រយោជន៍ក្រុមហ៊ុន ការពារមន្រ្តីពុករលួយនោះទេ។»

លោក សុខ ប៉េងវុធ អភិបាលរងខណ្ណដូនពេញ ដែលមានវត្តមាននៅទីនោះ មិនបានផ្តល់បទសម្ភាសដល់​អ្នកកាសែត​នោះ​ទេ។ ជាមួយគ្នានេះសន្តិខុសពីរនាក់ ដែលមើលទៅទំនងជាប្រធានក្រុម ក្នុងឯកសណ្ឋានជាសន្តិសុខ និងឯកសណ្ឋាន​ជា​អង្គរក្ស គេនោះ ដោយមិនបានផ្តល់កិច្ចសម្ភាសដែរ តែពួកគាត់បានលើកឡើងក្នុងការស្រែកឆ្លើយឆ្លងគ្នានោះថា ជាការ​រំខានដល់សណ្តាប់ធ្នាប់សាធារណៈ ជាការជួបជុំមួយដែលគ្មានច្បាប់ទម្លាប់ និងគ្មានការអនុញ្ញាតិ ត្រឹមត្រូវ។ «បើការជួបជុំ​នេះមានច្បាប់ ពួកខ្ញុំមិនត្រឹមតែមិនរំខាននោះទេ ថែមទាំងជួយការពារទៀតផង»។

ដោយហេតុការណ៍ខាងលើនេះ ប្រជាពលរដ្ឋ និងក្រុមនិស្សិតបានបង្ខំចិត្ត មករៀបពីធីឧទ្ទឹសកុលជូនលោក ម៉ៅ សុខចន្ទ នៅលើសួនច្បារមុខស្ថានទូតអាមេរិកវិញ។ កម្មវិធីក្នុងរយៈពេលជាង២០នាទី ក៏បានដំណើរការនិងបានបញ្ចប់ដោយ​ស្ថាពរ ក្រោមក្រសែរភ្នែកនៃក្រុមសន្តិសុខទាំងនោះទាំងមិនអស់ចិត្ត។ លោក ប៉ែន ចាន់ ជាប្រជាពលរដ្ឋម្នាក់ ដែលមានវត្តមាន​នៅកន្លែងកើតហេតុនោះ បានចាត់ទុកថា ការវាយតប់របស់ក្រុមសន្តិសុខនេះ វាមិនមែនជារឿងថ្មីនោះទេ។ លោកថា អ្នក​ណាមួយមិនដឹងថាការវាយនេះវាខុសនោះ តែលោកជាចម្ងល់ថា ហេតុអ្វីបានជាគេវាយ? គេវាយក្នុងគោលបំណងអ្វី? លោក​បានចែកចំពោះការប្រើហឹង្សានេះជាពីរថា ទីមួយការប្រើហិង្សានេះដើម្បីបំបាក់ស្មារតី ឆន្ទៈប្រជាពលរដ្ឋ មិនឲ្យ​ប្រជា​ពលរដ្ឋធ្វើការតវ៉ារកខុស រកត្រូវ ដោយខ្លាចលេចចេញនូវកំហុសរបស់ខ្លួន ដែលបានធ្វើក្នុងពេលកន្លងមក។ ទីបីរអាច​គម្រាមដល់ព្រឹទ្តិការណ៍នាថ្ងៃទី២៣ ខែតុលា ខាងមុខនេះបំបាក់ស្មារតី និងឆន្ទៈរបស់ប្រពលរដ្ឋដើម្បីឲ្យពួកគាត់ខ្លាត និង​មិនចូលរួម៕

សូមទស្សនាវីដេអូ ស្ដីពីព្រឹត្តិការណ៍នេះ ដូចតទៅ៖

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៨ តុលា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...