តឺនីស៖ បន្ទាប់ពីការប្រកួតដ៏ពិបាក ណាដាល់​អាច​ឡើង​ទៅ​វគ្គ​បន្ត

កីឡាករវាយតេនីស រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) បានឆ្លងផុតជុំដំបូងទាំងត្រដាបត្រដួស ក្នុងយុទ្ធនាការការពារ​ដំណែងជើងឯករបស់ខ្លួន កាលពីយប់ថ្ងៃច័ន្ទម្សិលមិញ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: May 28, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាករវាយតេនីស រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) បានឆ្លងផុតជុំដំបូងទាំងត្រដាបត្រដួស ក្នុងយុទ្ធនាការការពារ​ដំណែងជើងឯករបស់ខ្លួន កាលពីយប់ថ្ងៃច័ន្ទម្សិលមិញ។


កីឡាករវាយតេនីស រ៉ាហ្វាអែល ណាដាល់ នៅក្នុងការប្រកួតរ៉ូឡែន ហ្គារ៉ូស។

កីឡាករអេស្ប៉ាញរូបនេះ បានចំណាយកម្លាំងយ៉ាងច្រើនក្នុងការតទល់ជាមួយនឹងកីឡាករអាឡឺម៉ង់ដានីញ៉ែល ប្រែន (Daniel Brands) ខណៈដែលគាត់ត្រូវបានប្រែន ធ្វើការនាំមុខនៅសិតទី១ ហើយប្រែន បាននាំមុខមុន ៣-០ ទៀតនៅសិតទី២។

ប៉ុន្តែណាដាល់ មិនធ្វើឲ្យការប្រកួតលើកទី៥៩របស់គាត់ បញ្ចប់ទៅដោយសភាពក្រៀមក្រំឡើយ ពោលគឺគាត់បានវាយបក​យកឈ្នះវិញ ដោយលទ្ធផលសរុប ៤-៦, ៧-៦, ៦-៤ និង ៦-៣។

វាក៏ជាថ្ងៃដ៏ពិសេសមួយដែរ សម្រាប់កីឡាករបារាំងហ្គាអែល ម៉ុងហ្វៀល (Gael Monfils) ដែលបានបំបាក់កីឡាករ​លេខ៥​ពិភពលោកថូម៉ាស ចឺឌីជ (Tomas Berdych) បាន ខណៈដែលកីឡាករចូវីលហ្វ្រេដ សុងហ្គា (Jo-Wilfried Tsonga) ក៏បាន​ក្លាយជាកីឡាករម្ចាស់ផ្ទះទី៥ ហើយបានឆ្លងទៅកាន់វគ្គជាបន្តដែរនោះ។

ចំណែកឯកីឡាការនី ម៉ារៀ ស្សារ៉ាប៉ូវ៉ា (Maria Sharapova) បានចាប់ផ្តើមការពារដំណែងជើងឯករបស់ខ្លួន ដោយគ្មានការ​ភ័យព្រួយអ្វីបន្តិចឡើយ បន្ទាប់ពីបំបាក់កីឡាការនីស្ស៊េ ស្សូវ៉ៃ (Hsieh Su-Wei) របស់ចិន ឲ្យតដៃមិនបានរួចមក។

កីឡាការនីរុស្ស៊ីរូបនេះ ប្រើពេលត្រឹមតែ៥៤នាទីតែប៉ុណ្ណោះ ក្នុងការយកឈ្នះលើកីឡាការនីចិន២សិតជាប់ៗគ្នា ដោយ​លទ្ធផល៦-២ និង៦-១ ហើយក៏អាចកក់កៅអីទៅជុំទី២ យ៉ាងងាយស្រួល ខណៈដែលនៅជុំទី២ ស្សារ៉ាប៉ូវ៉ា នឹងត្រូវប្រឈម​មុខជាមួយកីឡាការនីមកពីប្រទេសកាណាដា អ៊ឺចិន បូឆាដ (Eugenie Bouchard)។

ចំណែកឯគូសំខាន់ផ្សេងៗទៀត កីឡាការនីសញ្ជាតិប៉ូឡូញ អានីស្កា រេដវ៉ាន់ស្កា (Agnieszka Radwanska) បានយក​ឈ្នះ​កីឡាការនីអ៊ីស្រាអែលស្សាហា ភៀ (Shahar Peer) ដោយលទ្ធផល ៦-១ និង ៦-១ ខណៈដែលម្ចាស់ជើងឯកឆ្នាំ២០១១ កីឡាការនីលីណា របស់ចិនក៏បានឡើងទៅកាន់វគ្គជាបន្តដែរ បន្ទាប់ពីបានយកឈ្នះកីឡាការនីអេស្ប៉ាញអាណាបែល មេឌីណាហ្គារីកស៏ (Anabel Medina Garrigues)។

រីឯកីឡាការនីលេខ១របស់អង់គ្លេស ត្រូវហាលអាវនៅជុំដំបូង បន្ទាប់ពីចាញ់ក្រោមថ្វីដៃកីឡាការនីដិនម៉ាក ការ៉ូលីន វូស្នីគី (Caroline Wozniacki)៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...