តឺនីស៖ ស្សារ៉ាប៉ូវ៉ា ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត «យូអេសអូផិន»

កីឡាការិនីសញ្ជាតិរុស្សី លំដាប់លេខ៣ពិភពលោក ម៉ារៀ ស្សារ៉ាប៉ូវ៉ា (Maria Sharapova) បានដកខ្លួនចេញពីការ​ប្រកួត​ព្រឹត្តិការណ៏ដ៏ធំប្រចាំឆ្នាំ យូអេសអូផិន (US Open) ដោយសារតែមានបញ្ហារបួសស្មារខាងស្តាំ។ នេះបើតាមអ្នករៀបចំ​កម្មវិធីប្រកួត បានប្រកាសឲ្យដឹងកាលពីថ្ងៃពុធ។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: August 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កីឡាការិនីសញ្ជាតិរុស្សី លំដាប់លេខ៣ពិភពលោក ម៉ារៀ ស្សារ៉ាប៉ូវ៉ា (Maria Sharapova) បានដកខ្លួនចេញពីការ​ប្រកួត​ព្រឹត្តិការណ៏ដ៏ធំប្រចាំឆ្នាំ យូអេសអូផិន (US Open) ដោយសារតែមានបញ្ហារបួសស្មារខាងស្តាំ។ នេះបើតាមអ្នករៀបចំ​កម្មវិធីប្រកួត បានប្រកាសឲ្យដឹងកាលពីថ្ងៃពុធ។


កីឡាការិនី ម៉ារៀ ស្សារ៉ាប៉ូវ៉ា នៅក្នុងឈុតផ្សាយពាណិជ្ជកម្មឲ្យផលិតផលមួយ។ (រូបថត ក្រុមហ៊ុន)

គួររំឮកថា ស្សារ៉ាប៉ូវ៉ា វ័យ២៦ឆ្នាំ បានចូលលេងលើទីលានបានតែ ១ប្រកួតគត់ ចាប់តាំងពីខែកក្កដាមក ដោយសារ​តែ​មាន​បញ្ហារបួសត្រគេកដែរ។

នាយកគ្រប់គ្រងនៅក្នុងកម្មវិធីប្រកួត របស់សហព័ន្ធតឺនីសប្រទេសអាមេរិក (U.S. Tennis Association) លោក ដេវីដ ប្រេវើ (David Brewer) បានចេញសេចក្តីថ្លែងការណ៏មួយ កាលពីយប់ថ្ងៃពុធថា៖ «ស្សារ៉ាប៉ូវ៉ា បានជូនដំណឹងដល់យើងថា នាង​នឹងមិនអាចចូលរួមប្រកួតប្រជែងក្នុងការប្រកួត យូអេសអូផិន នៅឆ្នាំនេះបាននោះទេ ដោយសារតែមានបញ្ហា​របួសស្មារ​ខាងស្តាំ។»

ស្សារ៉ាប៉ូវ៉ា ដែលធ្លាប់បានឈ្នះក្នុងព្រឹត្តិការណ៏ ហ្គ្រែនស្លាម (Grand Slam) ៤កម្មវិធីផ្សេងៗគ្នា និងបានឈ្នះពានរង្វាន់​ចំនួន២៩ សម្រាប់ការប្រកួតទេសចរណ៏របស់សហព័ន្ធ (Women’s Tennis Association Tour) ជាមួយនឹងទឹកប្រាក់​ប្រមាណ ២៧លានដុល្លាសហរដ្ឋអាមេរិក ក្នុងអាជីពរបស់នាង បានចែកផ្លូវគ្នាជាមួយនឹងគ្រូបង្វឹក ជីមី កុនណរ (Jimmy Connors) កាលពីសប្តាហ៏មុន បន្ទាប់ពីធ្វើការប្រកួតបានចំនួន១លើកជាមួយគ្នា។

កីឡាការិនីរុស្សីរូបនេះ បានជួលលោក កុនណរ វ័យ៦០ឆ្នាំ ដែលជាម្ចាស់ពានរង្វាន់ ហ្គ្រែនស្លាម ៨សម័យកាល ឲ្យធ្វើ​ជា​គ្រូបង្វឹកថ្មីរបស់នាង កាលពីពាក់កណ្តាលខែកក្កដា បន្ទាប់ពីគ្រូបង្វឹកចាស់របស់នាង លោកថូម៉ាស ហក់ស្តែត (Thomas Hogstedt) បានចាកចេញ។ ប៉ុន្តែក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី ស្សារ៉ាប៉ូវ៉ា បានប្រកួតចាញ់កីឡាការិនីអាមេរិក ស្លូណេ ស្តេហ្វិន (Sloane Stephens) នៅការប្រកួតលើកដំបូងរបស់នាង ក្នុងព្រឹត្តិការណ៏ ស៊ីនស៊ីនណាទី (Cincinnati) កាលពី​សប្តាហ៏មុន។

ម្ចាស់ការពារដំណែងជើងឯក កីឡាការិនីអាមេរិក សេរ៉ាណា វីលែម (Serena Williams) នឹងក្លាយជាកីឡាការិនី​កំពូល​នៅ​ក្នុងព្រឹត្តិការណ៏ យូអេសអូផិន ដែលនឹងចាប់ផ្តើមការប្រកួតនៅថ្ងៃទី២៦ ខែសីហាខាងមុខ ក្នុងទីក្រុងញ៉ូយ៉ក។ រីឯកីឡាការី​សញ្ជាតិប៉ូឡូញ អ័កនែស្កា រែដវ័នស្កា (Agnieszka Radwanska) ដែលស្ថិតក្នុងដំណែងលេខ៤ពិភពលោកនោះ នឹងឡើង​ទៅឈរនៅចំណាត់ថ្នាក់លេខ៣វិញ បន្ទាប់ពីការដកខ្លួនរបស់ស្សារ៉ាប៉ូវ៉ា៕

----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...