ដីធ្លី និង​សិទ្ធិ​លំនៅដ្ឋាន៖ សហគមន៍​ប្រាំបី​ជួប​ជុំ​គ្នា​តវ៉ា នៅ​មុខ​សាលា​រាជធានី

តំណាងប្រជាពលរដ្ឋប្រាំបីសហគមន៍ បានមកជួបជុំគ្នានៅមុខសាលារាជធានីភ្នំពេញ និងស្រែកបន្តរការទាមទារ​ឲ្យមានដំណោះស្រាយដីលំនោះដ្ឋាន។ ប្រជាពលរដ្ឋប្រមាណជិតមួយរយនាក់ ទាមទារដល់អភិបាលថ្មី ទោះយ៉ាងណា​សុំ​ឲ្យមានការឆ្លើយតប នូវសំណើររបស់ពួកគាត់។ ការទាមទានេះធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: May 16, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ តំណាងប្រជាពលរដ្ឋប្រាំបីសហគមន៍ បានមកជួបជុំគ្នានៅមុខសាលារាជធានីភ្នំពេញ និងស្រែកបន្តរការទាមទារ​ឲ្យមានដំណោះស្រាយដីលំនោះដ្ឋាន។ ប្រជាពលរដ្ឋប្រមាណជិតមួយរយនាក់ ទាមទារដល់អភិបាលថ្មី ទោះយ៉ាងណា​សុំ​ឲ្យមានការឆ្លើយតប នូវសំណើររបស់ពួកគាត់។ ការទាមទានេះធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៣។


ប្រជាពលរដ្ឋប្រាំបីសហគមន៍ បានមកជួបជុំគ្នាតវ៉ានៅមុខសាលារាជធានីភ្នំពេញ។

«ចាញ់បោក»អាជ្ញាធរ?

អ្នកមីង ឯក ម៉ាលីនណា មកពីសហគមន៍ ៣៤៧ ភូមិ៣ សង្កាត់បឹងងក់១ ខណ្ឌទួលគោក បានប្រាប់មនោរម្យព័ងអាំងហ្វូថា ពួកគាត់បានចាញ់បញ្ឆោតអាជ្ញាធរមូលដ្ឋាន ដែលបានបន្លំស្នាមមេដៃ ដើម្បីបណ្តេញពួកគាត់ឲ្យចាកចេញពីលំនៅដ្ឋាន។ ស្រ្តីមេម៉ាយរូបនេះបន្តថា កាលនោះមានអភិបាលរងខណ្ឌទួលគោក និងមន្រ្តីជាច្រើនរូបទៀត បានឲ្យប្រជាពលរដ្ឋ​ផ្តិត​មេដៃលើលិខិតមួយកាលពីថ្ងៃទី១៧-១៩ ខែសីហា ឆ្នាំ២០០៧ ដោយបានប្រាប់ថា សាលារាជធានីភ្នំពេញ មានគំរោង​ពង្រីកផ្លូវនេះក្នុងទំហំសាមសិបម៉ែត្រ។ ហើយឲ្យពួកគាត់ថតរូប និងធ្វើស្ថិតិគ្រួសារ តែមិនបានអាននូវខ្លឹមសារ ក្នុងលិខិត​ផ្តិតមេដៃនោះទេ។ លុះក្រោយមក ទើបដឹងថា«ចាញ់បោក»អាជ្ញាធរទាំងនោះ។ ពួកគាត់មានប្រមាណជាប្រាំគ្រួសារ បាន​ចេញមុខតវ៉ា និងធ្វើលិខិតប្តឹងបដិសេធ បញ្ជូនទៅអង្គការក្រៅរដ្ឋាភិបាល អភិបាលខ័ណ្ឌទួលគោក និងអភិបាលរាជធានី​ភ្នំពេញ ដើម្បីស្វែងរកដំណោះស្រាយ។ តែមកទល់និងពេលនេះ មិនត្រឹមតែមិនទទួលបាននូវការដោះស្រាយនោះទេ ពួក​គាត់ថែមទាំងកំពុងប្រឈមមុខ នឹងការបណ្តេញចេញដោយបង្ខំទៀត។

ក្នុងវ័យ៥៧ឆ្នាំ អ្នកមីងលីនណាបន្តថា មូលហេតុមួយទៀត មកពីប្រធានការិយាល័យនគររូបនីយកម្ម និងសំណង់ខ័ណ្ឌ​ទួលគោកលោក អំ ប៊ុនលី បានគូសបំភ្លៃប្លង់បង្ហាញទីតាំង ព្រមទាំងចោទប្រកាន់ពួកគាត់ ថារស់នៅលើកំណាត់​ទ្រូងផ្លូវ​លេខ៣៤៧ ដែលមិនអាចចរាចរបាន។ ផ្លូវនេះមានប្រវែងប្រមាណជា៥០០ម៉ែត្រ និងមានប្រជាពលរដ្ឋរស់នៅ ប្រហែល​មួយរយគ្រួសារតាមសងខាងផ្លូវ។

ទាក់ទងនឹងបញ្ហានេះ តំណាងប្រជាពលរដ្ឋម្នាក់ទៀតលោក ពៅ បញ្ញា បានបញ្ជាក់ថា ប្លង់បង្ហាញទីតាំង ដែលគូសដោយ​លោក អំ ប៊ុនលី ខុសពីការពិត ខុសពីក្នុងផែនទីរាជធានីភ្នំពេញ របស់សាលារាជធានី និងខុសពីផែនទីកំណត់​តំលៃតំបន់ដី​របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ លោកបន្តថាសហគមន៍៣៤៧ អាជ្ញាធរមូលដ្ឋានបានធ្វើសេចក្តីរាយការណ៍ និង​បាន​ភ្ជាប់ គំនូសប្លង់បង្ហាញទីតាំងទៅគ្រប់ស្ថាប័នរដ្ឋាភិបាល ហើយចោទប្រកាន់ថា រស់នៅលើទ្រូងផ្លូវបិទជិត មិនអាចធ្វើ​ចរាចរណ៍ទៅមកបាន។ សហគមន៍មិនទទួលស្គាល់ គំនូសប្លង់បង្ហាញទីតាំង ចេញដោយលោក អំ ប៊ុនលី ចុះថ្ងៃទី១៦ ខែ វិច្ឆិកា ឆ្នាំ ២០១២  និងអំពាវនាវសុំឲ្យផ្តល់នូវភាពយុត្តិធម៌ គោលនយោបាយស្របតាមតម្លៃទីផ្សារសេរី និងផ្តល់សិទ្ធិ​អភិវឌ្ឍន៍នៅនឹងកន្លែង ។ ប្រជាពលរដ្ឋបានមករស់នៅក្នុងសហគមន៍នេះ តាំងពីឆ្នាំ១៩៨០-១៩៨៣-១៩៨៥។ លុះមកដល់​ឆ្នាំ២០០៧ ទើបកើតមានរឿងនេះ បន្តរហូតមកដល់ឆ្នាំ២០១៣នេះ ដោយគ្មានដំណោះស្រាយអ្វីទាល់តែសោះ។

ជាមួយគ្នានេះនៅមានប្រាំពីរសហគមន៍ទៀតដូចជា សហគមន៍បុរីកីឡា សហគមន៍បឹងកក់ សហគមន៍ថ្មគោល សហគមន៍​ស្ត្រីឃ្លាំងសាំង សហគមន៍ភូមិ២៣ សហគមន៍បឹងឈូក និងសហគមន៍អឌិតបឹងកក់អ្នកចាកចេញ ក៏បានរួមគ្នា​ទាមទារ​ឲ្យ​មានការដោះស្រាយមួយ ប្រកបដោយតម្លាភាព ភាពសមរម្យ យុត្តិធម៌ និងស្របតាមតម្លៃទីផ្សារជាក់ស្តែង និងសេវា​សារធារណៈផ្សេងៗទៀត។

លោកពេជ្រ លឹមឃួន តំណាងប្រជាពលរដ្ឋ១០៧គ្រួសារ មកពីសហគមន៍បុរីកីឡាបានប្រាប់ថា ជានិច្ចកាល​រដ្ឋាភិបាល​បានត្រឹមតែសន្យា តែការអនុវត្តពុំដែលបានបង្ហាញជាសាច់ការណាមួយឡើយ។ ពិសេសអភិបាលថ្មី​បានសន្យា​សុំ​ពេល​មួយសប្តាហ៍ ដើម្បីពិនិត្យឯកសារ និងចុះទៅតំបន់នោះដោយផ្ទាល់ តែមកទល់និងពេលនេះជាងពីរសប្តាហ៍ ការឆ្លើយ​តប​ក៏គ្មាន ការចុះដល់មូលដ្ឋានក៏គ្មាន។

ព្រឹកម៉ិញនេះសហគមទាំងប្រាំបីនេះ មិនបានជួបជាមួយនឹងលោកអភិបាលក្រុងថ្មីលោក ប៉ា សុជាតិវង្សទេ តែបានជួប​ជា​មួយនឹងលោក កើត ឆែ នាយករងរដ្ឋបាលនៃសាលារាជធានីភ្នំពេញ។

ជំនួបនេះ មនោរម្យព័ងអាំងហ្វូ មិនអាចសុំការបង្ហាញពីលោកកើត ឆែបានទេ ដោយលោកមិនទទួលទូរសព្ទ័។ ប៉ុន្តែខាង​តំណាងសហគមន៍៣៤៧ លោក ពៅ បញ្ញា បានបញ្ជាក់ថាការដាក់ញត្តិព្រឹកម៉ិញនេះ មានការទទួលយកដោយលោក កើត ឆែ តែលោកមិនបានសន្យាលើបញ្ហានេះទេ។ តំណាងរូបនេះបន្តថា លោក កើត ឆែ តម្រូវឲ្យសហគមន៍លោក ដាក់​លិខិត​ពីរដោយឡែកពីគ្នា ទីមួយលិខិតសុំជួបជាមួយ លោកអភិបាលថ្មីដោយផ្ទាល់ និងទីពីរលិខិតសុំចាត់មន្ត្រីសាលារាជធានី ដើម្បីចុះធ្វើការអង្កេតវាស់វែងលើដីនោះ។ លោកបញ្ញាបន្តថា សហគមផ្សេងទៀត ក៏តម្រូវឲ្យធ្វើយ៉ាងដូច្នេះដែរ ងាយ​សាលារាជធានីជ្រើសរើសថ្ងៃសម្រាប់ការជួបពិភាគ្សាគ្នា លើករណីផ្សេងៗពីគ្នា។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី១៦ ឧសភា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...