ជីវិតអ្នកក្រខ្សត់ ពឹងផ្អែកលើបាយម្ហូប«នៅសល់» ក្នុងពេលភ្ជំបិណ្ឌ
រដូវភ្ជំបិណ្ឌ បានមកដល់។ នៅតាមទីអារាមនីមួយៗ ក្រៅពីអ្នកដែលយកម្ហូបចំណីទៅវត្ត ដើម្បីឧទ្ទិសកុសលឧទ្ទិសជូនញាតិសន្តាន ដែលបានចែកឋានទៅហើយនោះ គេនៅឃើញមានទុរគតជនជាច្រើនផ្សេងទៀត ដែលបានធ្វើដំណើរទៅវត្តដែរ តែមិនមែនដើម្បីទៅធ្វើបុណ្យ បញ្ជូនកុសលនោះទេ តែដើម្បីទៅ«សុំទាន»ពីសប្បុរសជនទៅវិញ។
ភាគច្រើនពីក្នុងចំណោមនោះ ជាកុមារៗ ដែលធ្លាប់ដើរសុំទាន និងរើសអេដចាយ បានអះអាងថាការមកសុំទាននៅក្នុងវត្ត មិនត្រឹមតែបានប្រាក់ច្រើននោះទេ ថែមទាំងទទួលបានបាយម្ហូប ដែលព្រះសង្ឃចែក ដើម្បីយកទៅផ្ទះនោះថែមទៀត។
កុមារា កក្កដា មានអាយុ១៣ឆ្នាំ ដែលធ្លាប់ដើររើសអេដចាយ ដើម្បីបានកម្រៃតិចតួច ជួយដោះទាល់ឪពុកម្តាយនោះ បានប្រាប់ឱ្យដឹងថា ក្នុងរយៈពេលបុណ្យភ្ជំបិណ្ឌនេះ ខ្លួនបានឈប់ រើសអេដចាយ ជាបណ្តោះអសន្នសិន។ កុមារាដែលមានលំនៅដ្ឋាននៅចំការដូងរូបនេះ បន្តថា ខ្លួនបានមកសុំទាននៅវត្តវិញម្តង ព្រោះរកបានទាំងប្រាក់ ដែលគេចែកទានឱ្យ [...]
