All Articles of MONOROOM.info

លទ្ធផល​បែប​«ចៅ​ចាក់​ស្មុគ្រ» នៃ​កិច្ច​ប្រជុំ​ប្រាក់​ឈ្នួល​អប្បបរិមា នៅ​ក្រសួង​ការងារ

លទ្ធផល​បែប​«ចៅ​ចាក់​ស្មុគ្រ» នៃ​កិច្ច​ប្រជុំ​ប្រាក់​ឈ្នួល​អប្បបរិមា នៅ​ក្រសួង​ការងារ

កិច្ចពិភាក្សា ស្វែងរកដំណោះស្រាយ លើក«ទី១០» ថ្ងៃទី២៦ ខែកញ្ញា នៅទីស្តីការស្រសួងការងារ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ដែលបាន​អូស​បន្លាយជាច្រើនខែមកហើយ សឹងតែក្លាយជាកិច្ចប្រជុំ​របស់ក្រុម​«ចៅចាក់​ស្មុគ្រ» ដោយ​សារ​តែគេ​នៅមិន​ទាន់​រកឃើញដំណោះស្រាយរួម ហើយភាគីទាំងសងខាង នៅមិនទាន់​ព្រម​ព្រៀងគ្នា លើ​ចំណុច​ណាមួយ​នៅ​ឡើយ។ ក្រុមកម្មករ និងសហជីព និយាយពីប្រាក់ឈ្នួលអប្បបរិមា ១៧៧​ដុល្លារ ប៉ុន្តែ​ខាងភាគីនយោជក និយាយពីលទ្ធភាព ដែលពួកថៅកែរោងចក្រហ៊ានត្រឹមតែ ១១០ដុល្លារ​ក្នុង​មួយ​​ខែ​ប៉ុណ្ណោះ។

នៅក្នុង​ការចរចា​នៅមានសភាពតឹងតឹង សឹងតែភាគីទាំងសងខាង គ្មានអ្វីត្រូវនិយាយនិងត្រូវពិភាក្សាទៀត។ នេះបើតាមលោក អាត ធន់ ប្រធានសម្ព័ន្ធសហជីព ប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ថ្លែងទៅកាន់​អ្នក​សារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនោះ។ លោកបន្តថា៖ «រយៈពេលបីខែ​ហើយ​នៅ​ដដែល អញ្ចឹងហើយ បានជា​ខាងនយោជក បានស្នើរថាឲ្យរដ្ឋាភិបាលកំណត់ទៅ [...]

ប្រើ​ក្មេងស្រី​មិន​គ្រប់ ធ្វើ​នុយ​ទាក់​ត្រី តែ​ទី​បំផុត​នាង​ត្រូវ​«ត្រី»​រំលោភ

ប្រើ​ក្មេងស្រី​មិន​គ្រប់ ធ្វើ​នុយ​ទាក់​ត្រី តែ​ទី​បំផុត​នាង​ត្រូវ​«ត្រី»​រំលោភ

ហេតុការណ៍ចាប់ផ្ដើម ពីដំបូងឡើង ជារឿងមួយដែលល្អបំផុតមួយ ពីសំណាក់អ្នកគ្រូបង្រៀនរូបនោះ។ ប៉ុន្តែ​អ្នកគ្រូក៏មិនគិតថា នៅពេលដែលគម្រោងត្រឡប់ក្លាយ ជាបញ្ហាមករកអ្នកគ្រូវិញ យ៉ាងដូច្នេះឡើយ។

សារព័ត៌មានអង់គ្លេស ដេល្លីមែល (Daily Mail) បានសរសេរថា អ្នកស្រី ជូន ស៊ីមសុន (June Simpson) គ្រូ​បង្រៀន​នៅ​វិទ្យាល័យ ថូណី (Toney) ក្នុងរដ្ឋអាឡាប៉ាម៉ា (Alabama) ភាគខាងត្បូងនៃសហរដ្ឋអាមេរិក បាន​រាយការណ៍​និងបានប្ដឹងផ្ដល់ជារឿយៗ កាលពីឆ្នាំ២០១០ ទៅកាន់ក្រុមប្រឹក្សាវិន័យរបស់សាលា ពីករណី​របស់​​សិស្ស​ប្រុស​ម្នាក់ អាយុ១៦ឆ្នាំ។ កូនសិស្សប្រុសនេះ តែងបានធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីចែចង់ និង​ទាក់​ទាញ​សិស្សស្រី ឲ្យចូលក្នុងបន្ទប់ទឹក ដើម្បីចាប់រំលោភ។

អ្នកស្រី ជូន ថែមទាំងស្នើសុំឲ្យសាលា ត្រូវធ្វើការត្រួតពិនិត្យទៅលើសិស្សប្រុសនេះទៀតផង។ ប៉ុន្តែ​ចម្លើយ​ដែលបានពីក្រុមប្រឹក្សាវិន័យមកវិញ បានប្រាប់ឲ្យអ្នកស្រីដឹងថា [...]

អាល្លឺម៉ង់​ហាមឃាត់​ថ្នាំ​កំប៉ុង ប្រើ​ដោយ​អាជ្ញា​កណ្ដាល​បាល់​ទាត់ ព្រោះ​ប៉ះ​ពាល់​បរិស្ថាន

អាល្លឺម៉ង់​ហាមឃាត់​ថ្នាំ​កំប៉ុង ប្រើ​ដោយ​អាជ្ញា​កណ្ដាល​បាល់​ទាត់ ព្រោះ​ប៉ះ​ពាល់​បរិស្ថាន

ជាថ្នាំកំប៉ុងដើម្បីកំណត់វិន័យបាល់ទាត់ ឲ្យកាន់តែរឹងមាំឡើង ហើយត្រូវបានអនុញ្ញាតដោយ​សហព័ន្ធ​បាល់​ទាត់​អន្តរជាតិ ហៅកាត់ថា ហ្វីហ្វា (Fifa)។ បន្ទាប់ពីបាល់ទាត់ពិភពលោក ឆ្នាំ២០១៤នេះរួច ថ្នាំកំប៉ុងបាញ់​ចេញ​ពពុះពណ៌សនេះ នឹងត្រូវយកមកប្រើនៅក្នុងប្រទេសបារាំង ដើម្បីប្រកួតជុំរើសយកជើងឯកដែរ។ ចាប់​ពីការ​ប្រកួតលើកទី៨ សម្រាប់ប្រកួតជុំរើសយកជើងឯក នៅក្នុងប្រទេសអាល្លឺម៉ង់វិញ ថ្នាំកំប៉ុង​នេះក៏​ត្រូវ​បាន​គេ​ត្រៀម ដើម្បីឲ្យយកទៅប្រើប្រាស់ដែរ។

ប៉ុន្តែសារព័ត៌មានមួយរបស់អាល្លឺម៉ង់ បានរាយការណ៍ថា TÜV ដែលជាអង្គការមួយជំនាញខាងបរិស្ថាន ក៏​ដូច​ជា​មានឯកទេស ខាងចេញលិខិតអនុញ្ញាតសម្រាប់ផលិតផល ដែលទាក់ទងនឹងបរិស្ថាន និងសុខភាព​មនុស្ស មិនបានវាយតម្លៃចុងក្រោយមួយថា ថ្នាំកំប៉ុងនេះមិនបានឆ្លើយតបគ្រប់គ្រាន់ ទៅនឹងតម្រូវការ​ចំបាច់​នៃបរិស្ថាន នៅអ៊ឺរ៉ុបឡើយ។

អញ្ចឹងបើអត់ថ្នាំកំប៉ុងនេះទេ គេត្រូវរកវិធីសាស្ត្រផ្សេងទៀត នៅអាល្លឺម៉ង់ [...]

អាមេរិក ស្គាល់​មុខ​ពេជ្ឈឃាត​អ៊ីស្លាម​និយម ដែល​អារ ក ពលរដ្ឋ​របស់​ខ្លួន​បាន​ហើយ

អាមេរិក ស្គាល់​មុខ​ពេជ្ឈឃាត​អ៊ីស្លាម​និយម ដែល​អារ ក ពលរដ្ឋ​របស់​ខ្លួន​បាន​ហើយ

នាយកគ្រប់គ្រងផ្នែកស៊ើបអង្កេតអាមេរិក បានប្រកាសថា៖ «យើងបានស្គាល់វា ថាជានរណា​ហើយ» ជា​ចម្លើយ​តបទៅនឹងសំនួរ ដែលចង់ដឹងពីអត្តសញ្ញាណរបស់ឃាតករ ដោយអ្នកសារព័ត៌មាន។ ប៉ុន្តែ FBI នឹង​មិនបង្ហាញឈ្មោះ របស់ជនដៃដល់នោះ នៅពេលភ្លាមៗនេះទេ។

លោក ជេម កូម៉ី បានបដិសេធផ្ដល់នូវភាពលំអិត ទៅលើទម្រង់រូបរាង ឬសញ្ជាតិរបស់ពេជ្ឈឃាត ដែលបាន​អារ ក ដោយគ្មានញញើតដៃ អ្នកសារព័ត៌មានអាមេរិកាំងទាំងពីររូប បន្ទាប់ពីបាននិយាយដាក់ក្នុងវីដេអូ ជា​មួយសំនៀងតាមបែបពលរដ្ឋអង់គ្លេស។ ជាមួយនឹងសម្លៀកបំណាក់ខ្មៅ រុំជិតខ្លួន ជននេះបាននិយាយ នៅ​មុនសម្លាប់ចំណាប់ខ្មាំង ជាអាថ៌ថា៖ «យើងត្រឡប់មកវិញហើយ អូបាម៉ា (ឈ្មោះប្រធានាធិបតីអាមេរិក) ហើយយើងត្រឡប់មកវិញ ដោយសារតែនយោបាយក្អេងក្អាយរបស់អ្នកឯង នៅចំពោះរដ្ឋអ៊ីស្លាម។

ការសម្លាប់ដោយកាត់«ក» ទៅលើជនជាតិអាមេរិកាំងទាំងពីរ នៅថ្ងៃទី១៩ ខែសីហា និងថ្ងៃទី៣ ខែកញ្ញា ត្រូវ​បានក្រុមអង្គការ«រដ្ឋអ៊ីស្លាមនិយម» [...]

ចុម ... នរណា​មុខ​ដូច​ឆ្មារ នៅ​ក្នុង​កញ្ចក់? (vdo)

វីដេអូមួយ ដែលដាក់ផ្សាយ នៅលើគេហទំព័រចែកផ្សាយវីដេអូ យូធូប (YouTube) ដោយ Ignoramusky ប្រាកដជានឹងធ្វើឲ្យអ្នកភ្ញាក់ ជាមួយនឹងឈុតឆាកដ៏តូចមួយ ដែលមានតួសម្ដែងតាមធម្មជាតិ ជាទារកទើប​នឹងចេះដើរតេះតាស និងសត្វឆ្មារមួយក្បាល។ វីដេអូនេះ ដាក់នៅលើអន្តរបណ្ដាញ នៅថ្ងៃទី២៦ ខែសីហា តែមានមនុស្សចុចចូលទៅមើល ប្រមាណជា ៤លានដងទៅហើយ។

តាមពិតទៅ សាច់រឿងមិនជាអ្វីអស្ចារ្យទេ។ ព្រោះអ្នកនឹងឃើញឆ្មារមួយក្បាល កំពុងដើរកំសាន្ត ក្នុងបន្ទប់ ហើយងាកសម្លឹងមើលឆ្វេងស្ដាំ ... ស្រាប់ភ្ញាក់ព្រើតនឹងរូបភាពរបស់ខ្លួនវា នៅក្នុងកញ្ចក់ រួចបើកភ្នែកធំៗ។ «តើអាម្នាក់នេះ ជានរណា?» បូករួមជាមួយនឹងភ្លេង ដែលម្ចាស់វាកាត់តដាក់ចូលជាមួយផង ... កាន់តែ​ធ្វើ​ឲ្យ​ឈុតឆាកមួយនេះ មានភាពរស់រវើក និងចង់សើចខ្លាំងឡើង។

អញ្ចឹងកុំឲ្យយូរ សូមទស្សនាវីដេអូ៖



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...