The Voice Cambodia ទម្លាក់ អឿម រុន នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត?
ខុសពីរសប្តាហ៍មុនៗ បេក្ខជនម្នាក់របស់ឌឹវយ្សន៍ លោក អឿម រុន ដែលត្រូវបានទស្សនិកជនគាំទ្របោះឆ្នោតឱ្យជាប់ ស្ទើរគ្រប់សប្តាហ៍នោះ ឥលូវនេះបទចម្រៀង២បទ ដែល អឿម រុន បានបកស្រាយក្នុងសប្តាហ៍នេះ រួមមានបទ«ទុយមុយ» និងបទ«សត្វមមៀច» ហាក់មិនអាចទាក់ទាញ ទឹកចិត្តទស្សនិកជន ឱ្យបោះឆ្នោតគាំទ្រ ដូចសប្តាហ៍មុនៗទេ។ ការដែលបេក្ខជនរូបនេះ មិនអាចទាក់ទាញទឹកចិត្តទស្សនិកជនបាន ព្រោះតែបទចម្រៀង ដែលកញ្ញា ពេជ្រ សោភា គ្រូបង្វឹករៀបចំឱ្យបេក្ខជនរូបនេះ យកមកឲ្យច្រៀងប្រលងនោះ សុទ្ធតែលើសពី សមត្ថភាពរបស់បេក្ខជន ជាកូនកំព្រាអ្នកក្រខ្សត់រូបនេះ។
ចំពោះការជ្រើសរើសបទចម្រៀង ដែលមិនសមស្រប ជាមួយទឹកដមសម្លេងដូចនេះ កញ្ញា ពេជ្រ សោភា ក៏ដូចជាកម្មវិធីThe Voice Cambodia បានរងនូវការតិះតៀនយ៉ាងខ្លាំងពីទស្សនិកជន បើទោះបីជាបេក្ខជនរូបនេះ ត្រូវបានគេមើលឃើញ សមត្ថភាពនៃសម្លេង [...]