All Articles of MONOROOM.info

គល់ បញ្ញា៖ មាន​ការ​ចរចា មាន​ការ​ចាប់​ខ្លួន? នោះ​ជា​រឿង​«នយោបាយ»

រាល់ការចាប់ខ្លួន«មុន»ការចចារ ឬ«អំឡុង»​ពេល​ចរចា ក្នុង​បរិបទ​កម្ពុជា​សព្វ​ថ្ងៃ​នេះ ត្រូវ​បាន​លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ ដើម្បី​ការ​បោះ​ឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​កម្ពុជា ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា COMFREL បាន​ចាត់​ទុក​ថា ជា​រឿង​«នយោបាយ»​តែ​មួយ។ លោក​បាន​ថ្លែង​ថា ការ​ប្រើ​ប្រាស់​កម្លាំង​ប្រដាប់​អាវុធ​របស់​ជាតិ ការ​ប្រើ​ប្រាស់​តុលាការ ការ​ប្រើ​ប្រាស់​អាជ្ញាធរ​បិទ​ទីលាន​ប្រជាធិបតេ្យ ក្នុង​គោល​បំណង​តែ​មួយ​គត់ គឺ​ការ​ដាក់​សម្ពាធ​ខាង​នយោបាយ ស្វែង​រក​កិច្ច​ចរចា​ជា​មួយ​គណបក្ស​ប្រឆាំង។

លោកបានលើកជាឧទាហរណ៍​ជាក់​ស្តែង​មួយ​ថា លទ្ធផល​នៃ​ការ​ចរចា​ថ្ងៃ​ទី២២ ខែ​កក្កដា ឆ្នាំ​២០១៤ ថ្មីៗ​នេះ ជា​លទ្ធផល​ដែល​បាន​មក​ពី​ការគម្រាម​កំហែង និង​តាម​រយៈ​ការ​ចាប់​ខ្លួន អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ចំនួន​ប្រាំបី​នាក់ ក្រោយ​ហេតុការណ៍​ថ្ងៃ​ទី១៥ ខែ​កក្កដា ឆ្នាំ​២០១៤ [...]

សង្គម​ស៊ីវិល៤ ចេញ​សេចក្តី​ថ្លែង​កាណ៍​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​ពលរដ្ឋ

សង្គម​ស៊ីវិល៤ ចេញ​សេចក្តី​ថ្លែង​កាណ៍​ថ្កោល​ទោស​ការ​ចាប់​ខ្លួន​ពលរដ្ឋ

ក្នុងរយៈពេលប្រមាណ​ថ្ងៃចុង​ក្រោយ​នេះ មាន​សកម្មជន​ការពារ​ដីធ្លី នយោបាយ និង​ព្រះ​សង្ឃ​ចំនួន ១៧​នាក់​ហើយ ដែល​ត្រូវ​បាន​ចាប់​ឃុំ​ខ្លួន និង​ផ្តន្ទាទោស។ បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន សកម្មជន​ទាំង​អស់​នោះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​បួន រួម​មាន គណៈកម្មាធិការ​ប្រព្រឹត្តិ​កម្ម នៃ​អង្គការ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​កម្ពុជា (Chrac) សមាគម​អាដហុក (Adhoc) ខុមហ្វ្រែល(Comfrel) និង​ក្រុម​ការងារ​ពិសេស​សិទ្ធិ​លំនៅ​ដ្ឋាន (Hrtf) បាន​ចេញ​សេចក្តី​ថ្លែងការណ៍​ថ្កោល​ទោស​រួម​គ្នា ចំពោះ​ការ​ចាប់​ខ្លួន​ជន​ទាំង​នោះ កាល​ពី​ថ្ងៃ​ទី ១៨ ខែ​វិច្ឆកា ព្រឹក​ម៉ិញ​នេះ។

ការចាប់ខ្លួនតំណាងសហគមន៍ រួម​ទាំង​សកម្មជន​នយោបាយ និង​ព្រះ​សង្ឃ​ទាំង ១៧នាក់​នោះ ត្រូវ​បាន​ផ្តន្ទា​ទោស​តាម​មាត្រា ២៨, ២១៨, ៤៥៩, ៤៩៥ និង ៥០២ នៃ​ក្រម​ព្រហ្មទណ្ឌ និង​មាត្រា ៧៨ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក។ បទ​ល្មើស​ក្នុង​មាត្រា​ខាង​លើ​នេះ [...]

តារា​ភាព​យន្ដ X បី​រូប ស្រាត​ពន្យល់​ពី​«អព្យាក្រិត្យ​ភាព​នៃ​អ៊ិនធើណែត» (vdo)

តារា​ភាព​យន្ដ X បី​រូប ស្រាត​ពន្យល់​ពី​«អព្យាក្រិត្យ​ភាព​នៃ​អ៊ិនធើណែត» (vdo)

តារាអាមេរិកទាំងបីរូប ជំនាញ​ខាង​ភាពយន្ដ​កូន​ជ្រូក​ទាំង​នេះ មិន​ញញើត​ញញើម​ឡើយ ក្នុង​ការ​បង្ហាញ​រូបរាង​ការយ ននល​គក ដើម្បី​និយាយ​ពី​ភាព​ក្ដៅ​មិន​ក្ដៅ ត្រជាក់​មិន​ត្រជាក់ ឬ​ភាព​បើក​ទូលាយ នៃ​បណ្ដាញ​អ៊ិនធើណែត។ ឬ​អាច​និយាយ​បាន​ម្យ៉ាង​ទៀត​ថា ស្រាត​ព្រលែង​ខ្លួន ជា​ការងារ​របស់​ពួក​នាង។ ប៉ុន្តែ​លើក​នេះ ពួក​នាង​បាន​សម្រេ​ចចិត្ត​រួម​គ្នា ដើម្បី​ពន្យល់​អំពី​សារសំខាន់ ទាក់​ទង​នឹង​ការ​បើក​ទូលាយ​នៃ​លំហ​អ៊ិនធើណែត ហៅ​ថា «អព្យក្រិត្យភាព​នៃ​អ៊ិនធើណែត» ដែល​កំពុង​ក្លាយ​ជា​ប្រធានបទ​ក្ដៅ នៅ​សហរដ្ឋ​អាមេរិក ក្នុង​ពេល​បច្ចុប្បន្ន។

គេហទំព័រមើលវីដេអូ បើកក្រចេញ អញ្ចឹងការរួមរ័កបែប X ក៏មានល្បឿនយឺតដែរ!

តើពួកនាងចង់និយាយពីរឿងអ្វី? មិនពិបាកយល់ទេ ព្រោះនៅសហរដ្ឋអាមេរិកក្នុងពេលនេះ ក្រុមហ៊ុន​បម្រើ​សេវាកម្មអ៊ិនធើណែត នឹងអាចរៀបចំឲ្យគេហទំព័រដែលល្មោភខាងល្បឿន ត្រូវបង់ប្រាក់ទៅឲ្យពួកគេ។ [...]

ពុង ឈីវកេក ត្រូវ​បាន​ច្រាន​ចេញ​ពី​សមាជិក គ.ជ.ប ដោយ​ច្បាប់ គ.ជ.ប ថ្មី?

លោក ប៊ិន ឈិន ប្រធាន​ក្រុម​ការងារ នៃ​កិច្ច​ប្រជុំ​បច្ចេកទេស​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​ដោយ​សំអាង​លើ​ច្បាប់​ថ្មី ក្នុង​ការ​ទាត់​ចោល​លោក​ស្រី ពុង ឈីវកេក ចេញ​ពី​សមាជិក​ទី​ប្រាំបួន​របស់ គ.ជ.ប។ លោក​បាន​បញ្ជាក់​ថា ការ​ដែល​ព្រាង​ច្បាប់ គ.ជ.ប នេះ​ ធ្វើ​ឡើង ដោយ​កំណត់​យក​«សញ្ជាតិ​តែ​មួយ»​សម្រាប់​សមាជិក គ.ជ.ប និង​មិន​បាន​សំដៅ​ឆ្ពោះ​ទៅ​ដល់​បុគ្គល​ណា​ម្នាក់​ឡើយ។

«ត្រង់​ចំណុច​សញ្ជាតិ។ សញ្ជាតិ​ខ្មែរ​ពី​កំណើត និង​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់។ អា​មួយ​គត់​ហ្នឹង មិន​ឲ្យ​មាន​សញ្ជាតិ​ពីរ​នោះ​ទេ មិន​ឲ្យ​មាន​សញ្ជាតិ​ពីរ​ទេ។ មក​ធ្វើ​ជា​សមាជិក គ.ជ.ប ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​ពី​កំណើត។ ហើយ​ត្រូវ​មាន​សញ្ជាតិ​ខ្មែរ​តែ​មួយ​គត់។ (...) ឯ​រឿង​លោក​ស្រី ពុង ឈីវកេក ពី​មុន​យើង​ស្នើ​គាត់​ឲ្យ​ធ្វើ​ជា​សមាជិក​របស់ គ.ជ.ប. នោះ ដោយ​យើង​មិន​ដឹង​ថា គាត់​មាន​សញ្ជាតិ​ពីរ​។» [...]

«ខ្ញុំ​និង​គ្រួសារ ស៊ូ​លះ​បង់​ដើម្បី​ប្រយោជន៍​ជាតិ»

«ខ្ញុំ​និង​គ្រួសារ ស៊ូ​លះ​បង់​ដើម្បី​ប្រយោជន៍​ជាតិ»

ក្រោយជំនួបជាមួយស្វាមី លោក មាជ សុវណ្ណរ៉ា ក្នុង​ពន្ធនាគារ​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា​នេះ លោក​ស្រី សិទ្ធិ ចំរើន ដែល​ឈ្មោះ​ក្នុង​សញ្ជាតិ​អាមេរិក​ហៅ​ថា ជេមី មាជ (Jemie Meach) បាន​​ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា លោក​ស្រី​មិន​ចង់​ឃើញ​ប្រទេស​កម្ពុជា និង​ប្រព័ន្ធ​តុលាការ​របស់​កម្ពុជា ព្រោះ​តែ​ដោះស្រាយ​ភាព​ជាប់​គាំង​នយោបាយ ដើម្បី​តែ​ប្រយោជន៏​បុគ្គល ឬ​ប្រយោជន៍​គណបក្ស​នយោបាយ​ណា​មួយ បង្ខំ​ឲ្យ​គេ (ភាគី​បដិបក្ខ) ទទួល​យក​នូវ​ការ​ចង់​បាន​របស់​ខ្លួន តាម​រយៈ​ការ​ចាប់​ខ្លួន ឬ​ការ​គម្រាម​តាម​ប្រព័ន្ធ​តុលាការ​នោះ​ឡើយ។

សម្ដីរបស់លោកស្រី ទំនង​ចង់​និយាយ​ពី​ការ​ចាប់​ខ្លួន​ស្វាមី​លោក​ស្រី ដែល​បាន​រង​ការ​ចោទ​ប្រកាន់​ថា បាន​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ជា​លេស ដើម្បី​យក​មក​តថ្លៃ​ផ្នែក​នយោបាយ នៅ​ក្នុង​កិច្ច​កែ​ទម្រង់​មួយ ស្ដី​ពី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប។ លោក​ស្រី​បាន​ថ្លែង​ថា៖ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...