All Articles of MONOROOM.info

​ឆេះ​ផ្សារ​ចាស់​សន្ធោ​សន្ធៅ បង្ក​ការ​ខូច​ខាត​ជាង​៣០០​តូប

​ឆេះ​ផ្សារ​ចាស់​សន្ធោ​សន្ធៅ បង្ក​ការ​ខូច​ខាត​ជាង​៣០០​តូប

តូបចំនួនជាង៣០០ ពីក្នុង​ចំណោម​តូប​ទាំង​អស់ ៩១៤តូប ក្នុង​ផ្សារ​ចាស់ កណ្ដាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់ នៅ​ព្រឹក​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា​នេះ។ តូប​ដទៃ​ទៀត ដែល​មិន​បាន​ឆេះ​អស់ តែ​បាន​ឆេះ​រោល និង​រង​នូវ​ការ​ប៉ះ​ពាល់​ច្រើន​ទៀត តែ​មិន​បាន​ធ្វើ​ឱ្យ​បាត់​បង់ ជីវិត​មនុស្ស​ណា​ម្នាក់​ឡើយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក យន់ ចាន់ដារា ប្រធាន​ផ្សារ​ចាស់។

នៅវេលាម៉ោងប្រមាណជា ៧និង១៥នាទី អគ្គិភ័យ​បាន​ចាប់​ផ្ដើម​ឆាបឆេះ បង្ក​ឲ្យ​មាន​ការ​ស្លន់​ស្លោ​ភ័យ​ភិត​យ៉ាង​ខ្លាំង ពី​សំណាក់​ក្រុម​អាជីវករ និង​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ជុំ​វិញ។ សាក្សី​នៅ​ផ្ទាល់​កន្លែង បាន​ថ្លែង​ប្រាប់​ទស្សនាវដ្ដី​​មនោរម្យ.អាំងហ្វូ​ថា អគ្គិភ័យ​បាន​ពង្រីក​វិសាល​ភាព​យ៉ាង​ពេញ​បន្ទុក អស់​ពេល​ជិត​មួយ​ម៉ោង​ក្រោយ ទើប​គេ​ឃើញ​ក្រុម​ពន្លត់​អគ្គិភ័យ បាន​មក​ដល់។ សាក្សីរូបនោះ បាននិយាយទៀតថា [...]

សង្រ្គាម​សម្តី​រវាង សេន ប៊ុនថេន និង វ៉ន វីវ៉ា រង​ការ​រិះគន់​ពី​ពិភព​កីឡា​ប្រដាល់

សង្រ្គាម​សម្តី​រវាង សេន ប៊ុនថេន និង វ៉ន វីវ៉ា រង​ការ​រិះគន់​ពី​ពិភព​កីឡា​ប្រដាល់

ម្ចាស់ខ្សែក្រវាត់ ISKA ពិភពលោក វ៉ន វីវ៉ា បាន​សរសេរ​សារ​បញ្ឈឺ​កីឡាករ សេន ប៊ុនថេន នៅ​លើ​គណនី​ហ្វេសប៊ុក​របស់​លោក​ថា៖ «ចាស់​ថា​កុំ​អួត​ពេក ចាញ់​គឺ​វា​អញ្ចឹង ហាហា ខ្លាំង​ទៀត​ទៅ​អា​ប្អូន! ស្តាយ​ណាស់ បើ​ដឹង​ថា​ឯង​អញ្ចឹង​នោះ បង​មិន​ទុក​ឲ្យ​បាន​៥ទឹក​ទេ។ ៤ទឹក​មិន​ទាន់​ទេ គឺ​អា​ប្អូន​សុំ​បង (កុំ​វ៉ៃ​ពេក ជួយ​គ្នា​ឲ្យ​បាន​ចប់​ទឹក​ផង នេះ​ជា​ពាក្យ​របស់ សេន ប៊ុនថេន)។»

ពាក្យសម្ដីផ្លែផ្កាឌឺដង របស់​កីឡាករ​ដែល​ទើប​រៀប​អាពាហ៍​ពិពាហ៍​ថ្មី ជា​មួយ​កីឡាការិនី សន ដាវិន បាន​កើត​ឡើង​នៅ​បន្ទាប់​ពី​កីឡាករ សេន ប៊ុនថេន បាន​ប្រកួត​ចាញ់​កីឡាករ​បារាំង Antone Pinto ជា​លើក​ទី២ ក្នុង​ព្រឹត្តិការណ៍ Thai Fight នៅ​ថៃ។ មិន​ត្រឹម​តែ​ពាក្យ​សរសេរ​ខាង​លើ​នេះ​ប៉ុណ្ណោះ​ទេ តែ​កីឡាករ​ប្រដាល់​ដ៏​ល្បី​ឈ្មោះ វ៉ន វីវ៉ា បាន​បញ្ឆេះ​កំហឹង​បន្ថែម​ឲ្យ​កីឡាករ សេន ប៊ុនថេន ទៀត​ថា៖ «សុំ​ទោស​បង​ប្អូន [...]

៧បទ ដែល​​នាំ​ឱ្យ​ម្ចាស់​ពាន​ឌឹវយ្ស៍ ប៊ុត សីហា ទទួល​ការ​ពេញ​និយម

៧បទ ដែល​​នាំ​ឱ្យ​ម្ចាស់​ពាន​ឌឹវយ្ស៍ ប៊ុត សីហា ទទួល​ការ​ពេញ​និយម

បទចម្រៀងដែលទាំង៧បទនេះ ត្រូវ​បាន​ចង​ក្រង​ឡើង​ដោយ​អ្នក​គាំទ្រ របស់​លោក ប៊ុត សីហា និង​បាន​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក របស់​លោក ឆន សុវណ្ណរាជ តារា​ចម្រៀង​ល្បី​និង​ជា​គ្រូ​បង្វឹក​ផ្ទាល់ របស់​ម្ចាស់​ជ័យ​លាភី។ អាល់ប៊ុម បទ​ចម្រៀង​ដែល​លោក ប៊ុត សីហា បាន​បក​ស្រាយ​នេះ ឡើង​នៅ​លើ​ឆាក​ដ៏​ធំ​របស់​ឌឹវយ្ស៍ និង​កំពុង​ល្បី​លើ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម បាន​ធ្វើ​ឱ្យ​រញ្ជួយ​ដល់​ចិត្ត​ទស្សនិកជន​សារ​ជា​ថ្មី។

បទ​ទាំង​៧បទ​នេះ​មាន៖ ដឹង​ទេ​ថា​ខ្ញុំ​ឈឺ​ចាប់ - អស់​ស្នេហ៍​តែ​មិន​ចង់​បាត់​បង់​អូន - ស្មោះ​បង​អូន​ស្លាប់​អី - ដាក់​ទាន​ចិត្ត​ស្មោះ - ខោ​ចែវ​ថ្នេរ​ប្រាំ - ឈប់​ទ្រាំ និង what can I do?

ប្រិយមិត្តមួយចំនួន បានសរសើរទឹកដមសម្លេង របស់ម្ចាស់ពានឌឹវយ្ស៍កម្ពុជា រដូវកាលទីមួយនេះ មានសម្លេង​ល្អ អាចច្រៀងបានគ្រប់បទ។ លើសពីនេះទៅទៀត គឺតែងនិយាយថា លោក ប៊ុត សីហា ច្រៀងបានល្អជាង​ម្ចាស់ដើមទៅទៀត។ ដូច្នេះ វាពិតជាសមហើយ [...]

ទឹក​ភ្នែក​ម្តាយ​ស្តាយ​កូន​ស្លាប់ ដោយ​គ្មាន​មូលហេតុ នៅ​កោះ​ពេជ្រ

ទឹក​ភ្នែក​ម្តាយ​ស្តាយ​កូន​ស្លាប់ ដោយ​គ្មាន​មូលហេតុ នៅ​កោះ​ពេជ្រ

តើម្ដាយណាមិនយំ នៅ​ពេល​ដែល​មាន​កូន​ស្រី​ប្រាំ​នាក់ បាន​មក​លេង​ពីធី​បុណ្យ​អុំ​ទូក​ឆ្នាំ២០១០​នោះ ស្រាប់​តែ​មាន​កូន​តែ​បួន​នាក់ ដែល​បាន​ត្រឡប់​មក​វិញ​នោះ? កូន​ដែល​លែង​ត្រឡប់​មក​វិញ​នោះ ឈ្មោះ ហ៊ូ ចាប់ឌឿន ដែល​មាន​អាយុ​២៤​ឆ្នាំ ត្រូវ​ជា​កូន​ស្រី​ទី​បី​របស់​អ្នកស្រី រត់ ស្រី មក​ពី​ស្រុក​លើក​ដែក ឃុំ​ក្បាល​ជ្រោយ ខេត្ត​កណ្តាល។

ក្នុងពិធីបង្សុកូលគំរប់ខួប៤​ឆ្នាំ ឲ្យ​អ្នក​ស្លាប់​ជាន់​គ្នា​នៅ​កោះ​ពេជ្រ អ្នក​ម្ដាយ​អាយុ​៥៣​ឆ្នាំ​រូប​នេះ បាន​រៀប​រាប់​ប្រាប់​ទស្សនាវដ្តី​មនោរម្យ.អាំងហ្វូ ទាំង​រលីង​រលោង​ទឹក​ភ្នែក ថា​នៅ​ពេល​ដែល​អ្នកស្រី​បាន​ទទួល​ដំណឹង​ភ្លាមៗ ពី​ការ​ស្លាប់​របស់​កូន អ្នកស្រី​មិន​នឹក​ស្មាន​ថា​ជា​ការ​ស្លាប់ ព្រោះ​តែ​រត់​ជាន់​គ្នា​នោះ​ឡើយ។ អ្នកស្រី​គិត​ស្មាន​តែ កូន​ស្រី​អ្នក​ស្រី​ស្លាប់ ដោយ​សារ​ខ្យល់​គរ ឬ​គ្រោះថ្នាក់​ចរាចរណ៍។

ក្រោយការស្លាប់របស់កូនស្រី [...]

ព្រះសង្ឃ​កម្ពុជា​ក្រោម​មួយ​អង្គ​ទៀត រង​ការ​ចោទ​ពី​បទ​ចូល​រួម​ក្នុង​សមាគម​ទុច្ចរិត

ព្រះសង្ឃ​កម្ពុជា​ក្រោម​មួយ​អង្គ​ទៀត រង​ការ​ចោទ​ពី​បទ​ចូល​រួម​ក្នុង​សមាគម​ទុច្ចរិត

ក្រោយពីព្រះសង្ឃ ដែល​តែង​ចេញ​ព្រះ​កាយ​តវ៉ា​បញ្ចេញ​មតិ យ៉ាង​តិច​ណាស់​៥អង្គ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំ​ខ្លួន​ជា​បន្ត​បន្ទាប់​នោះ ព្រះ​សង្ឃ​ខ្មែរ​មក​ពី​កម្ពុជា​ក្រោម​មួយ​អង្គ​ទៀត ត្រូវ​រង​នូវ​ការ​ចោទ​ប្រកាន់ ពី​សំណាក់​សាលា​ដំបូង​រាជធានី​ភ្នំពេញ។ តាម​បទ​បញ្ញត្តិ​មាត្រា​៤៩៩ នៃ​ក្រម​ព្រហ្មទណ្ឌ នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា ព្រះ​តេជគុណ យ៉ាញ សឿង ជា​ព្រះ​សង្ឃ​ខ្មែរ​មក​ពី​កម្ពុជា​ក្រោម ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ តាម​រយៈ​ចៅ​ក្រម​ស៊ើប​សួរ​លោក នូ វាសនា បាន​ធ្វើការ​កោះ​ហៅ ដើម្បី​ចូល​បំភ្លឺ​បញ្ហា​មួយ​ចំនួន ពី​ដំណើរ​រឿង ចូល​រួម​សមាគម​នៃ​ជន​ទុច្ចរិត ប្រព្រឹត្ត​នៅ​ចំណុច​មុខ​វត្ត​សាមគ្គី​រង្សី ស្ថិត​នៅ​ផ្លូវ​លំ ភូមិ​ទ្រា២ សង្កាត់​ស្ទឹង​មាន​ជ័យ រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃទី១២ ខែ​វិច្ឆិកា។ នេះ​បើ​តាម ដី​បង្គាប់​ឱ្យ​ចូល​ខ្លួន របស់​សាលា​ដំបូង​រាជធានី​ចុះ​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...