នេនអាយុ១៥វស្សា ឆ្លងជម្ងឺអេដស៏ដោយមិនដឹងខ្លួន
ព្រះអង្គគ្រូសូត្រស្តាំ វត្តនរាធិបតីព្រះនាម ម៉ន សាម៉េត បានឲ្យដឹង នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៤នេះថា ពីចំណោមព្រះសង្ឃទាំងអស់ នៅក្នុងវត្តរកា ស្រុកសង្កែ ខេត្តបាត់ដំបង មានព្រះសង្ឃពីរអង្គដែលផ្ទុកមេរោគអេដស៏ ក្នុងនោះមានព្រះសង្ឃមួយអង្គនាម ម.ហ និងលោកនេនមួយអង្គនាម ច.ច។ ព្រះសង្ឃទាំងពីរអង្គ សុទ្ធតែបានឆ្លងមេរោគនេះ ដោយមិនដឹងខ្លួន។
ព្រះសង្ឃព្រះនាម ច.ច គង់នៅវត្តរកា បានមានសង្ឃដីកាថា ពីមុនលោកគ្រាន់តែមានជម្ងឺគ្រុនក្តៅប៉ុណ្ណោះ តែត្រូវចាក់ថ្នាំ ក្នុងមួយថ្ងៃបីដង ដើម្បីព្យាបាលជម្ងឺគ្រុនក្តៅ។ ព្រះអង្គមិននឹកស្មានថា ព្រះអង្គបែរជាឆ្លងបានជម្ងឺអេដស៏ ត្រឡប់មកវិញយ៉ាងដូច្នេះឡើយ។ បន្ទាប់ពីដឹងលទ្ធផលបានប៉ុន្មានថ្ងៃមកនេះ នេនតូចមានអាការៈ វិលមុខ រាគរូស និងខ្សោយជាងពីមុន [...]