កូនជ្រូកចម្លែក៖ ក្បាលដូច«មនុស្ស» និងមាន«លិង្គ»នៅលើថ្ងាស (pic)
កូនជ្រូកមានជម្ងឺមួយក្បាល កើតមកខុសគេ មានក្បាលស្រដៀង និងមុខដូច«មនុស្ស» ហើយនៅលើថ្ងាសរបស់វា មានសាច់ដុះចេញរាងដូច«លិង្គ»។ រឿងដ៏ចម្លែកនៃកូនជ្រូកកសិករនេះ បានទាក់ទាញធ្វើឲ្យមនុស្សជាច្រើន នាំគ្នាដាក់លុយកាក់ ដើម្បីចូលទស្សនាសត្វជ្រូកដ៏តូចនោះ។
ម្ចាស់ជ្រូកជាកសិករដ៏ក្រីក្រ បាននិយាយថា គាត់បានទទួលប្រាក់ជាច្រើន ដោយសារកូនជ្រូករបស់គាត់ ពីអ្នកដែលចូលទស្សនា។ ម្ចាស់សត្វជ្រូកចម្លែក បានបញ្ជាក់ថា កូនជ្រូកនេះ ជាកូនចុងក្រោយគេ ក្នុងចំណោមកូនជ្រូក១៩ក្បាល ដែលបានកើតនៅក្នុងសំបុកជាមួយគ្នា។ ឯកូនជ្រូកទាំង១៨ក្បាលទៀត មិនមានលក្ខណៈប្លែក ដូចកូនជ្រូកតូចនេះទេ គឺដូចធម្មតាទាំងអស់។
មិត្តភក្តិ និងអ្នកជិតខាងរបស់លោក តៅ លូ (Tao Lu) ដែលជាម្ចាស់ជ្រូកនេះ បានប្រញាប់ប្រញាល ធ្វើដំណើរមកកាន់កសិដ្ឋាន របស់លោក តៅ លូ ស្ថិតក្នុងក្រុង ណាននីង (Nanning) នៃខេត្ត យូណាន (Yanan) [...]