All Articles of MONOROOM.info

នៅ​ឥណ្ឌា ស្ត្រី​«ត្រូវ​ស្ងាត់​មាត់ និង​ទុក​ឲ្យ​គេ​រំលោភ»

នៅ​ឥណ្ឌា ស្ត្រី​«ត្រូវ​ស្ងាត់​មាត់ និង​ទុក​ឲ្យ​គេ​រំលោភ»

«ស្រី ត្រូវទទួលខុសត្រូវ ក្នុងករណីរំលោភ ច្រើនជាងបុរស» នេះជាសម្ដី របស់ជនជាប់ចោទ ម៉ូកេស ស៊ីង (Mukesh Singh) ដែលបានចាប់រំលោភ និស្សិតស្រី កាលពីអំឡុងខែធ្នូ ឆ្នាំ២០១២ កន្លងទៅ នៅក្នុងរថយន្ដក្រុង កណ្ដាលរដ្ឋធានី ញ៉ូដេលី នៃប្រទេសឥណ្ឌា។ បើតាមបុរសនេះ ស្ត្រីត្រូវតែទទួលខុសត្រូវ ពីអំពើរំលោភសេពសន្ធវៈ ដែលរូបនាងបាន​រងគ្រោះ។

ផ្ដល់កិច្ចសម្ភាស នៅក្នុងភាពយន្ដឯកសារមួយ របស់ស្ថានីយទូរទស្សន៍ ប៊ីប៊ីស៊ី (BBC) ដែលនឹងត្រូវយកមកបញ្ចាំង នៅ​ថ្ងៃ​អាទិត្យនេះ ក្នុងឱកាសទិវាស្ត្រីអន្តរជាតិ ជនសង្ស័យ ម៉ូកេស ស៊ីង បានថ្លែងថា ខ្លួន«គ្មានវិប្បដិសារី»សោះឡើយ នៅ​ចំពោះ​ទង្វើឧក្រិដ្ឋរបស់ខ្លួន។

«នៅពេលត្រូវគេរំលោភ មិនត្រូវរើទេ!»

នៅក្នុងឯកសារនោះ ស៊ីង បានពន្យល់ថា និស្សិតស្រី និងសង្សារបស់នាង ដែលជិះនៅលើរថយន្ដ បន្ទាប់ពីបានចេញពី​ទស្សនាភាពយន្ដ មិនគួរនឹងប្រតិកម្មការពារខ្លួន ទល់នឹងក្រុមខ្លួន [...]

យុវវ័យ​ខ្មែរ​សម័យ​ទំនើប ចាប់​អារម្មណ៍​ស្លៀក​ពាក់​សម័យ​លង្វែក

យុវវ័យ​ខ្មែរ​សម័យ​ទំនើប ចាប់​អារម្មណ៍​ស្លៀក​ពាក់​សម័យ​លង្វែក

«មានអារម្មណ៍ថា ប្លែកណាស់បង ពេលដែលស្លៀកពាក់ទៅ បង្ហាញអំពីបុគ្គលិកលក្ខណៈខ្លួនឯង ថាជាកូនខ្មែរ។ និយាយ​ពីប្អូនស្លៀកពាក់ទៅ ឃើញថាខ្លួនឯងសមសួន ជាកូនខ្មែរមែនទែន»។ នេះការរៀបរាប់ ជាមួយទឹកមុខរីករាយ ក្នុង​សំលៀក​បំពាក់ ជានារីសម័យលង្វែក របស់កញ្ញា ដួង ច័ន្ទសូរិយ។ ថ្លែងប្រាប់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ កញ្ញា​បាន​សម្ដែង​អារម្មណ៍​ថា  ប្លែកមែនទែន ក្នុងការស្លៀកសំលៀកបំពាក់ របស់ខ្មែរបូរាណ របៀបនេះ។

យុវតីរូបនេះ បានបន្តថា នាងចង់មានកម្មវិធីជួបជុំ ស្លៀកសំលៀកបែបបុរាណខ្មែរបែបនេះ លើកក្រោយៗទៀត។ សូរិយា​ចង់ឱ្យយុវវ័យខ្មែរ សម័យទំនើបទាំងអស់ ចូលរួមស្លៀកពាក់ដូចកញ្ញាដែរ ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ និងរក្សា​ប្រពៃណី​ទំនៀមទម្លាប់ខ្មែរ សម័យបុរាណឱ្យនៅគង់វង្ស។ «បើសិនជាអាច សាកឱ្យប្រជាជនខ្មែរស្លៀកជុំវិញប្រទេស មិនដឹង​ជាល្អ​មើលប៉ុណ្ណាទេ» សូរិយាបន្ថែម។

ចំណែកលោក អ៊ឹម ខេណូរ៉ា បានប្រាប់ដែរថា [...]

រងគ្រោះ​ពីរ​ដង បាក់​ឆ្អឹង​ត្រគាក លែង​ដឹង​មួយ​កំណាត់​ខ្លួន

រងគ្រោះ​ពីរ​ដង បាក់​ឆ្អឹង​ត្រគាក លែង​ដឹង​មួយ​កំណាត់​ខ្លួន

យុវជនកំសត់ឈ្មោះ រំដូល ដារា ជាកូនច្បងក្នុងគ្រួសារ បានឲ្យដឹងថា មូលហេតុដែលជំងឺរបស់លោក ឈាន​ដល់​ដំណាក់​កាលនេះ ដោសារលោកជួបគ្រោះថ្នាក់ពីរលើក ទីមួយធ្លាក់ពីលើដើមដូង ទីពីរធ្លាក់ពីលើរទេះគោ។ លោករៀបរាប់ថា កាល​ពីលោកអាយុ២០ឆ្នាំ ព្រោះតែគ្រួសារ គ្មានថវិកាគ្រប់គ្រាន់ ខ្លួនបានទៅស៊ីឈ្នួល ឡើងបេះដូងឲ្យអ្នកជិតខាង ជា​រៀង​មក មិនដែលមានបញ្ហាទេ។ តែថ្ងៃមួយ ពេលឡើងដល់ដើមដូង ដែលមានកំពស់ប្រមាណ ជា១០ម៉ែត រំដួល ដារា មាន​អាការៈ​វិលមុខ ក៏របូតដៃចេញពីធាងដូងធ្លាក់មក បណ្តាលឲ្យបាក់ចង្កេះ។ ភ្លាមៗនោះ ក្រុមគ្រួសារបានបញ្ជូន ដារា ទៅ​ព្យា​បាល​នៅមន្ទីពេទ្យស្រុក ឯកភ្នំ។

បន្ទាប់ពីព្យាបាល អស់រយៈពេលប្រមាណជា១ឆ្នាំ សភាពជំងឺរបស់កូនច្បង ពីក្នុងបងប្អូន៤នាក់ (បីនាក់ទៀត សុទ្ធតែស្រី) ទទួលបានលទ្ធផលប្រសើរ ហើយបានបន្តការសិក្សាជំនាញ ខាងជួសជុលទូរស័ព្ទ នៅក្នុងខេត្តបាត់ដំបង។ តែអពមង្គល បានវិលត្រឡប់មករក ដារា វិញ នៅថ្ងៃមួយ ពេលដែល ដារ៉ា ទៅលេងផ្ទះ [...]

រឿង​ពិត​នៃ​រូប​ថត «គង់ហែន ជិះ​លើ ល្វាចេក ហោះ»

រឿង​ពិត​នៃ​រូប​ថត «គង់ហែន ជិះ​លើ ល្វាចេក ហោះ»

ជាងថតរូបអាជីព លោក ម៉ាទីន លីម៉េ បានពន្យល់ប្រាប់សារព័ត៌មាន Huffington Post ចម្រុះភាសា ចេញផ្សាយ ក្នុង​ប្រទេស​អង់គ្លេសថា ឈុតឆាកដែលលោក បានប្រទះឃើញផ្ទាល់នឹងភ្នែកនេះ បានកើតឡើង ខណៈលោកកំពុង​ដើរ​កំសាន្ដ ជាមួយនឹងភរិយាលោក។ លោកចង់ឲ្យភរិយាលោកអាចមើល សត្វល្វាចេក យ៉ាងហោចណាស់ ក៏ជា​លើក​ទីមួយ​ដែរ។

លោក ម៉ាទីន បាននិយាយទៀតថា៖ «នៅពេលដែលយើងកំពុងតែដើរ យើងបានឮសម្លេងស្រែក ដ៏ស្រួយមួយឡើង ហើយ​ខ្ញុំបានមើលឃើញដំបូង តែសត្វស្លាប ពណ៌បៃតងមួយប៉ុណ្ណោះ»។

ល្វាចេក បានចុះមកលោតលេង នៅលើស្មៅ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីពីរនាក់ប្ដីប្រពន្ធនេះ ដែលកំពុងមើលវា ដោយសារកែវយិត។ រំពេចនោះ ស្រាប់តែ គង់ហែន មួយក្បាលបានចេញមកសង្គ្រប់ ទៅលើ ល្វាចេក បំណងចាប់សត្វ​ស្លាបជាចំណី បង្កជាជម្លោះប្រតាយប្រតប់គ្នាឡើង ដែលធ្វើឲ្យសត្វ ល្វាចេក ចាំបាច់ត្រូវហោះដកខ្លួនចេញ។ តែដឹងអី សត្វ គង់ហែន តោងនៅពីលើខ្នង ល្វាចេក ជាប់។

[...]
គន់​មើល​សម្រស់​យុវវ័យ​ខ្មែរ ក្នុង​សម័យ​លង្វែក

គន់​មើល​សម្រស់​យុវវ័យ​ខ្មែរ ក្នុង​សម័យ​លង្វែក

នេះជាលើកទីមួយហើយដែល មានការរៀបចំកម្មវិធី រម្លឹកពីប្រវត្តិរបស់ខ្មែរ បុរាណក្នុងសម័យលង្វែក។ លោក ស៊ុប ស័ក្ខរា ជានាយកសាលាតន្ត្រី មរតកហ្វូណន បានប្រាប់ឲ្យដឹងថា មូលហេតុ ដែលលោកបានរៀបចំកម្មវិធីនេះឡើង ដោយលោកចង់លើកកម្ពស់តន្ត្រី កាលពីសម័យបុរាណ ឲ្យប្រជាពលរដ្ឋបានដឹង និងចាប់អាម្មណ៍វាឡើងវិញ ពីវប្បធម៌ដ៏រ៉ុងរឿង កាលពីអតីតកាលរបស់ខ្មែរ។

ក្នុងកម្មវិធីនេះ មានសុទ្ធតែជាយុវជន ពួកគេបានយល់ដឹង ពីបទពិសោធន៍ជាច្រើន ពីប្រពៃណីនៃការរស់នៅ និងការស្លៀកពាក់ របស់ជនជាតិនាសម័យនោះ។ អ្នកចូលរួមគ្រប់រូប សុទ្ធតែត្រូវស្លៀកពាក់ ក្នុងសម្លៀកបំពាក់ ប្រពៃណី នៅសម័យនោះទាំងអស់ បើទោះជាអ្នកសារព័ត៌មាន របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ក៏ដោយ។

ក្រឡេកមកមើល ការស្លៀកពាក់របស់ពួគគេវិញម្តង ថាមានភាពទាក់ទាញភ្នែក យ៉ាងណា?



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...