នាយិការ Action Aid៖ ភ្នំពេញដ៏ស្រស់ស្អាត គ្មានសុវត្ថិភាពសម្រាប់ស្ត្រី
«ទីក្រុងភ្នំពេញ គឺជាទីក្រុងសម្រាប់យើងទាំងអស់គ្នា ហើយវាជាទីក្រុង ដ៏ស្រស់ស្អាត ក៏ប៉ុន្តែមនុស្សមួយចំនួន មិនបានរស់នៅដោយសប្បាយចិត្ត នៅក្នុងទីក្រុងភ្នំពេញទេ ដោយសារតែ ពួកយើងមានការភ័យខ្លាច ក្នុងការធ្វើដំណើរនៅពេលយប់» នេះ ជាការលើកឡើងរបស់អ្នកស្រី ខារ៉ូរ៉ាយ នាយិការអង្គការ Action Aid។
ថ្លែងក្នុងកម្មវិធីយុទ្ធនារាំ ម៉ាឌីស្សូន នៅទីលានប្រជាធិបតេយ្យ នាល្ងាចថ្ងៃទី៨ ខែមិនានេះ អ្នកស្រីបានរៀបរាប់ថា រាជធានីភ្នំពេញ ត្រូវបានរកឃើញ និងបង្កើតឡើង ដោយស្រ្តីដែលមានឈ្មោះថា យាយពេញ។ ប៉ុន្តែរាជធានី ដែលបង្កើតឡើងដោយស្រ្តីនេះ ហាក់មិនអាចផ្តល់សុវត្តិភាព ដល់ស្រ្តីឡើយ ជារឿយៗ ពួកគេតែងតែជួបប្រទះនូវបញ្ហា ជាពិសេសការបៀតបៀនពីបុរស។
អ្នកស្រីបន្តថា កាលពីឆ្នាំទៅ អង្គការ Action Aid បានធ្វើការសិក្សាស្រាវជ្រាវមួយ ដោយធ្វើការសម្ភាស ទៅលើស្រ្តីដែលរស់នៅទីក្រុងភ្នំពេញ [...]
